• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពិព័រណ៍រូបថតទ្រង់ទ្រាយធំអំពីប្រទេស ប្រជាជន និងវប្បធម៌វៀតណាមនៅហុងគ្រី

ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅហុងគ្រីលោក Nguyen Tien Thuc ឆ្លើយសម្ភាសន៍ជាមួយអ្នកកាសែត (រូបថត៖ TTXVN)
 

នារសៀលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១ (ថ្ងៃទី ១ នៃបុណ្យតេតឆ្នាំឆ្លូវ ត្រីស័ក ២០២១) នៅផ្លូវដើរថ្មើរជើង នៅខ័ណ្ឌទី ៤ រដ្ឋធានី Budapest ស្ថានទូតវៀតណាមប្រចាំនៅហុងគ្រី បានរួមសហ ការជាមួយសម្ព័ន្ធសមាគមន៍ដើម្បីប្រទេសហុងគ្រី បើកការតាំងពិព័រណ៍រូបថតទ្រង់ទ្រាយធំ ដើម្បីផ្សព្វផ្សាយអំពីប្រទេស ប្រជាជន និងវប្បធម៌របស់ វៀតណាម។ អញ្ជើញចូលរួមពិធីបើកការតាំងពិព័រណ៍នេះមានវត្តមាន ឯកអគ្គរដ្ឋទូត វៀតណាម ប្រចាំនៅហុងគ្រីលោក Nguyen Tien Thuc ថ្នាក់ដឹកនាំប្រទេសសាមី និងតំណាងសហគមជនវៀតណាមប្រចាំនៅហុងគ្រី។

តាមផែនការ ការតាំងពិព័រណ៍នេះគ្រោងបានរៀបចំឡើងនៅឆ្នាំ ២០២០ ដើម្បីអបអរសាទរ ខួបលើកទី ៧០ នៃការបង្កើតទំនាក់ទំនងការទូតវៀតណាម - ហុងគ្រី។ ទោះយ៉ាងណាក៏ដោយ ដោយសារតែផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ ១៩ និងវិធានការប្រយុទ្ធប្រឆាំងជំងឺរាតត្បាត កូវីដ ១៩ របស់រដ្ឋាភិបាលប្រទេសសាមី ដូច្នេះការតាំងពិព័រណ៍នេះបានប្រព្រឹត្តិទៅនាបច្ចុប្បន្ននេះផងដែរ។

ក្រៅពីរដ្ឋធានី Budapest ការតាំងពិព័រណ៍នេះនឹងត្រូវបានប្រព្រឹត្តិទៅនៅតាមទីក្រុងជាច្រើននៅទូទាំងប្រទេសហុងគ្រី ដើម្បីផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយថែមទៀតដល់ប្រជាជន ហុងគ្រីនិងមិត្តភក្តិអន្តរជាតិអំពីប្រទេសមួយដែលកំពុងអភិវឌ្ឍន៍ប្រកបដោយភាពស្វាហាប់ជាមួយមនុស្សរាក់ទាក់រួសរាយ វប្បធម៌ប្រពៃណី ដែលពោរពេញទៅដោយអត្តសញ្ញាណជាតិ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ប្រធានរដ្ឋសភា លោក Vuong Dinh Hue៖ Ha Tinh ត្រូវប្រែក្លាយសក្តានុពល និងគុណសម្បត្តិរបស់ខ្លួន ទៅជាកម្លាំងជំរុញសម្រាប់ការអភិវឌ្ឍ

ប្រធានរដ្ឋសភា លោក Vuong Dinh Hue៖ Ha Tinh ត្រូវប្រែក្លាយសក្តានុពល និងគុណសម្បត្តិរបស់ខ្លួន ទៅជាកម្លាំងជំរុញសម្រាប់ការអភិវឌ្ឍ

នាព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣ នៅខេត្ត Ha Tinh ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានអញ្ជើញចូលរួមសន្និសីទប្រកាសផែនការខេត្តដំណាក់កាល ២០២១- ២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៥០ និងការជំរុញពាណិជ្ជកម្មចូលខេត្ត Ha Tinh។

Top