• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពិព័រណ៍តាំងបង្ហាញរូបថត៣០០ផ្ទាំងនិងខ្សែភាពយន្ត៦០ស្ដីពីបណ្ដាជនជាតិក្នុងសហគមន៍អាស៊ាន

នាយប់ថ្ងៃទី២៥ ខែតុលា នៅទីក្រុង Nha Trang ក្រសួងព័ត៌មាននិងទូរគមនាគមន៍វៀតណាមបានសហការជាមួយគណៈកម្មាធិការប្រជាជនខេត្ត Khanh Hoa ប្រារព្ធធ្វើឡើងពិព័រណ៍រូបថតនិងខ្សែភាពយន្តឯកសារស្ដីពីទឹកដី មនុស្ស កិច្ចការពារបរិស្ថាននិងការប្រែប្រួលអាកាសធាតុ និងបណ្ដាជនជាតិក្នុងសហគមន៍អាស៊ាន។

ពិព័រណ៍ននេះនឹងអូសបន្លាយដល់ដំណាច់ថ្ងៃទី ២៨ ខែតុលា ខាងមុខ ដោយឧទ្ទេសនាមទៅកាន់មហាជនអំពីសម្រស់ស្អាតនៃទឹកដី មនុស្សក្នុងសហគមន៍អាស៊ានបញ្ហាស្ដីពីកិច្ចការពារបរិស្ថាន ការប្រែប្រួលអាកាសធាតុនិងបណ្ដាជនជាតិក្នុងសហគមន៍អាស៊ាន។ ពិព័រណ៍នេះមានការចូលរួមរបស់រូបថតចំនួន ៣០០ ផ្ទាំងនិងខ្សែភាពយន្តឯកសារចំនួន ៦០ ដែលធ្លាប់ទទួលបានពានរង្វាន់នៃមហោស្រពអន្តរជាតិអំពីរូបថត និងខ្សែភាពយន្តឯកសារ ដែលក្រសួងព័ត៌មាននិងទូរគមនាគមន៍វៀតណាមបានរៀបចំឡើងក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ លោក Nguyen Dac Tai អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Khanh Hoa បានអោយដឹងថា៖

រាល់តម្លៃទាំងខាងខ្លឹមសារនិងសិល្បៈនៃពិព័រណ៍នេះនឹងនាំមកនូវចំណេះដឹង ការចែករំលែកគ្នារវាងបណ្ដាជនជាតិក្នុងសហគមន៍។ សារដ៏ល្អប្រសើរនៃសហគមន៍អាស៊ាននឹងរីកសាយភាយទៅកាន់ប្រជាជនក៏ដូចជាភ្ញៀវទេសចរនៅក្នុងនិងក្រៅប្រទេសផងដែរ”៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

រួម​ដៃគ្នាថែទាំជនចាស់ជរា ក្នុងបរិបទនៃចំនួនប្រជាជនវ័យចំណាស់

រួម​ដៃគ្នាថែទាំជនចាស់ជរា ក្នុងបរិបទនៃចំនួនប្រជាជនវ័យចំណាស់

ពិធីបំផុសខែសកម្មភាពដើម្បីជនចាស់ជរាវៀតណាមឆ្នាំ ២០២៦ ក្រោមប្រធានបទ "សហគមន៍​រួម​ដៃគ្នាថែទាំជនចាស់ជរា ក្នុងបរិបទនៃចំនួនប្រជាជនវ័យចំណាស់" ដើម្បីជួយជ្រោមជ្រែងទិវាអន្តរជាតិមនុស្សចាស់ បាន​ប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី ១ ខែតុលា នៅទីក្រុងហៃហ្វុង។ ឧបនាយករដ្ឋមន្ត្រី លោកស្រី ផាម ធីថាញ់ត្រា ប្រធានគណៈកម្មាធិការជាតិ​ទទួលបន្ទុកជន​ចាស់ជរាវៀតណាម បានចូលរួមក្នុងពិធីនេះ។

Top