• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពិធី​បើក​មហោស្រព Trang An តភ្ជាប់បេតិកភណ្ឌ - Ninh Binh ឆ្នាំ ២០២២

មហោស្រព Trang An តភ្ជាប់បេតិកភណ្ឌ - Ninh Binh ឆ្នាំ ២០២២ ក្រោមប្រធានបទ "Hoa Lu រាប់ពាន់ឆ្នាំ" បានបើកជាផ្លូវការនៅយប់ថ្ងៃទី ១៧ ខែវិច្ឆិកា។
  ពិធីបើកមហោស្រព Trang An តភ្ជាប់បេតិកភណ្ឌ - Ninh Binh ឆ្នាំ ២០២២។ (រូបថត៖ baoninbinh)  

 

ចូលរួមក្នុងពិធីបុណ្យនេះ មានខេត្តក្រុងចំនួន ១៤ ដែលតំណាងឱ្យតំបន់ និងភូមិភាគទូទាំងប្រទេស; គណៈប្រតិភូសិល្បៈខេត្ត  Udomxay (ឡាវ) - តំបន់ដែលបានចងសម្ព័ន្ធមេត្រីភាពជាមួយខេត្ត Ninh Binh និងបវរកញ្ញាជាង ៧០ នាក់ជាតំណាងរបស់ប្រទេស និងតំបន់ដែនដីនៅជុំវិញពិភពលោកដែលធ្លាប់បានចូលរួមការប្រកួតបវរកញ្ញាទេសចរណ៍ពិភពលោកឆ្នាំ ២០២២ ។

មហោស្រព Trang An -តភ្ជាប់បេតិកភណ្ឌ មានសកម្មភាពពិសេសចំនួន ៥ ដែលបានប្រព្រឹត្តទៅក្នុងរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី ១៧-១៩ ខែវិច្ឆិកា រួមមាន៖ កម្មវិធីបើកមហោស្រព; ការតាំងពិព័រណ៍បេតិកភណ្ឌវប្បធម៌ និងប្រវត្តិសាស្ត្រប្រពៃណី; មហោស្រពតាមដងវិថី; មហោស្រពតន្ត្រី បេតិកភណ្ឌវប្បធម៌ និងសម្លេងនៃសហសម័យ។ តាមរយៈព្រឹត្តិការណ៍វប្បធម៌ដ៏មានអត្ថន័យសែនសំខាន់នេះ Ninh Binh សង្ឃឹមថានឹងផ្សព្វផ្សាយយ៉ាងទូលំទូលាយនូវតម្លៃបេតិកភណ្ឌប្រពៃណីនៃរាជធានីបុរាណ ទន្ទឹមនឹងនោះជំរុញសកម្មភាពផ្លាស់ប្តូរ និងលើកតម្កើងបេតិកភណ្ឌតំបន់។ ពីជោគជ័យនៃពិធីបុណ្យលើកដំបូងនេះ ខេត្ត Ninh Binh គ្រោងនឹងរៀបចំយ៉ាងទៀងទាត់រយៈពេល ២ ឆ្នាំម្តង តាមទំហំជាតិ និងឈានដល់កម្រិតអន្តរជាតិ ហើយក្លាយជាពាណិជ្ជសញ្ញាវប្បធម៌ និងបេតិកភ័ណ្ឌនៃដែនដីរាជធានីបុរាណ Hoa Lu ជាមួយប្រវត្តិសាស្ត្ររាប់ពាន់ឆ្នាំ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥

ក្រសួងការបរទេសវៀតណាមបានចេញសេចក្តីប្រកាសនាថ្ងៃទី ៣ ខែកក្កដា ដោយបញ្ជាក់ថា នាយករដ្ឋមន្ត្រី លោកហ្វាម មិញ ជិញ និងភរិយានឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥ និងសកម្មភាពទ្វេភាគីនៅសាធារណរដ្ឋសហព័ន្ធប្រេស៊ីល ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី ៨ខែកក្កដា។

Top