• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពិធីសម្ពោធសៀវភៅរបស់លោកអគ្គលេខាបក្ស Nguyen Phu Trong ស្ដីពីវប្បធម៌

សៀវភៅនេះនឹងត្រូវបានអនុវត្តន៍ចាប់ពីខែមិនា ឆ្នាំ ២០២៣ និងបើកសម្ពោធក្នុងឱកាសរំលឹកខួបលើកទី ៩៩ ទិវាសារព័ត៌មានបដិវត្តន៍វៀតណាម (២១ មិថុនា ១៩២៥ - ២១ ខែមិថុនា ២០២៤)។
សៀវភៅរបស់លោកអគ្គលេខាបក្ស Nguyen Phu Trong ស្ដីពីវប្បធម៌ (រូបថត៖ VGP/Nguyen Hoang)

នារសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ នៅទីក្រុងហាណូយ គណៈឃោសនាអប់រំមជ្ឈឹម ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ គ្រឹះស្ថានបោះពុម្ពផ្សាយនយោបាយជាតិ Su that (ការពិត)បានសហការគ្នារៀបចំពិធីសម្ពោធសៀវភៅ “កសាង និងអភិវឌ្ឍន៍វប្បធម៌វៀតណាមជឿនលឿនសម្បូរដោយអត្តសញ្ញាណជាតិ” របស់លោកអគ្គលេខាបក្ស Nguyen Phu Trong។ សៀវភៅនេះនឹងត្រូវបានអនុវត្តន៍ចាប់ពីខែមិនា ឆ្នាំ ២០២៣ និងបើកសម្ពោធក្នុងឱកាសរំលឹកខួបលើកទី ៩៩ ទិវាសារព័ត៌មានបដិវត្តន៍វៀតណាម (២១ មិថុនា ១៩២៥ - ២១ ខែមិថុនា ២០២៤)។

សៀវភៅនេះមានអត្ថបទ សុន្ទរកថា បទសម្ភាសន៍ និងលិខិតចំនួន ៩២ ច្បាប់ របស់អគ្គលេខាបក្សលោក Nguyen Phu Trong ស្តីពីការកសាង និងអភិវឌ្ឍន៍វប្បធម៌វៀតណាម។ ខ្លឹមសារនៃសុន្ទរកថា និងអត្ថបទបានបង្ហាញពីការយកចិត្តទុកដាក់យ៉ាងស៊ីជម្រៅរបស់លោកអគ្គលេខាបក្សចំពោះការកសាង ថែរក្សា និងអភិវឌ្ឍន៍ខឿនវប្បធម៌វៀតណាមជាមួយនឹងកត្តាប្រពៃណី និងទំនើប អត្តសញ្ញាណ  និងសមាហរណកម្ម បង្កើតកម្លាំងផ្ទៃក្នុង និងប្រមូលកម្លាំងនៃវប្បធម៌ និងមនុស្សវៀតណាមក្នុងការកសាង និងអភិវដ្ឍន៍ប្រទេសជាតិសម្បូរធូធារនិងសុភមង្គល។

សៀវភៅនេះត្រូវបានរៀបចំជា ៣ ផ្នែកគឺ៖ វប្បធម៌ជាព្រលឹងជាតិ ការអភិវឌ្ឍន៍យ៉ាងទូលំទូលាយ ដើម្បីវប្បធម៌ពិតជាកម្លាំងផ្ទៃក្នុង កម្លាំងចលករអភិវឌ្ឍន៍ប្រទេសជាតិប្រកបដោយចីរភាព និងពីទ្រឹស្ដីរបស់លោកអគ្គលេខាបក្ស Nguyen Phu Trong ដល់ជីវភាពជាក់ស្ដែងផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ប្រធានក្រុមប្រឹក្សាសហព័ន្ធនៃសភាសហព័ន្ធរុស្ស៊ី ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម

ប្រធានក្រុមប្រឹក្សាសហព័ន្ធនៃសភាសហព័ន្ធរុស្ស៊ី ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម

នា​យប់ថ្ងៃទី១១ ខែវិច្ឆិកា លោកស្រី Valentina Matviyenko ប្រធានក្រុមប្រឹក្សាសហព័ន្ធ នៃសភាសហព័ន្ធរុស្ស៊ី បានអញ្ជើញ​មកដល់ទីក្រុងហាណូយ ដោយចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី១១-១៣ ខែវិច្ឆិកា តប​តាមការអញ្ជើញរបស់ប្រធានរដ្ឋសភាវៀតណាម លោក ជិន ថាញ់មិន។

Top