• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពិធីរំលឹកខួបលើកទី ៤៣ ឆ្នាំ ទិវាជ័យជំនះនៃសង្គ្រាមការពារព្រំដែនភាគនិរតី

នាព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០២២ សម្ព័ន្ធបណ្ដាអង្គការមិត្តភាពនិងសមាគមន៍មិត្តភាពវៀតណាម - កម្ពុជា ទីក្រុងហូជីមិញបានរៀបចំពិធីសំណេះសំណាលក្នុងឱកាសរំលឹកខួបលើកទី ៤៣ ឆ្នាំ នៃទិវាជ័យជំនះនៃសង្គ្រាមការពារព្រំដែនភាគនិរតី និងរួមជាមួយកងទ័ពនិងប្រជាជនកម្ពុជាទទួលបានជ័យជំនះលើរបបប្រល័យពូជសាសន៍នៅកម្ពុជា (៧ មករា ១៩៧៩ - ៧ មករា ២០២២)។
 

ប្រជាជនកម្ពុជាជូនដំណើរកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានបំពេញកាតព្វកិច្ចអន្តរជាតិ ហើយបានធ្វើដំណើរត្រឡប់ទៅមាតុភូមិវិញ (រូបថត៖ VNA)


អញ្ជើញថ្លែងនៅក្នុងពិធីនេះ លោក Nguyen Van Trieu អនុប្រធានអចិន្ត្រៃយ៍នៃសមាគមមិត្តភាពវៀតណាម-កម្ពុជា នៅទីក្រុងហូជីមិញ បានអះអាងថា ថ្ងៃទី ៧ មករា ឆ្នាំ ១៩៧៩ ត្រូវបាចារឹកក្នុងប្រវត្តិសាស្ត្រ ដែលប្រដូចជាសញ្ញាសម្គាល់នៃស្មារតីសាមគ្គីភាពអន្តរជាតិដ៏ស្មោះត្រង់ និងទំនាក់ទំនងមិត្តភាពពិសេសរវាងប្រជាជាតិទាំងពីរវៀតណាម-កម្ពុជា នាំប្រទេសកម្ពុជារួចផុតពីរបបប្រល័យពូជសាសន៍ និងឈានចូលយុគសម័យថ្មី៖ ឯករាជ្យ សេរីភាព ការរស់រានមានជីវិតឡើងវិញ ព្រមទាំងបើកចេញទំព័រថ្មីមួយក្នុងទំនាក់ទំនងរវាងប្រជាជាតិទាំងពីរ។ ទំនាក់ទំនងសាមគ្គីភាពរបស់ប្រជាជននៃប្រទេសទាំងពីរគឺជាប្រភពកម្លាំងពលំ ហើយជាកត្តាដ៏សំខាន់ ដែលនាំមកនូវជ័យជំនះដ៏មហិមានៅប្រទេសនីមួយៗ។តត្តានេះត្រូវបានបន្តមរតកដល់ប្រជាជននៃប្រទេសទាំងពីរ ជាពិសេសគឺមនុស្សជំនាន់ក្រោយ។

ចំណែកឯ លោក អគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងហូជីមិញសុខ ដារ៉េត បានឲ្យដឹងថា៖ ប្រជាជនកម្ពុជាជានិច្ចកាលដឹងគុណ និងចងចាំគុណបំណាច់ដ៏ប្រសើរថ្លៃថ្លានេះ ហើយជានិច្ចកាលចងចាំថា ថ្ងៃទី ៧ មករា គឺជាថ្ងៃកំណើតទី ២ របស់យើងខ្ញុំទាំងអស់គ្នា។ នេះគឺជាសច្ចភាព ដែលគ្មាននរណាម្នាក់អាចបំភ្លៃ មូលបង្កាច់បង្ខូច ឬបំភ្លេចបានឡើយ។

នាថ្ងៃដដែលនោះ នៅរាជធានីភ្នំពេញ ប្រធានគណបក្សប្រជាជនកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានចេញសារលិខិត៖ កម្ពុជាចងចាំជានិច្ចនូវគុណូបការៈដ៏ធំធេងរបស់កម្មាភិបាល និងយុទ្ធជននៃ រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា និងកងទ័ពស្ម័គ្រចិត្តវៀតណាមដែលបានបូជាសាច់ស្រស់ឈាមស្រស់ និងពលីកម្មយ៉ាងអង់អាចក្លាហាន ក្នុងការប្រយុទ្ធផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងរាំងស្កាត់ពូកវាវិលត្រឡប់មកវិញ៕

តាម VOV5  - វិទ្យុសំឡេងវៀតណាម

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

"ដាក់ការងារបង្ការ និងទប់ទល់នឹងនឹងព្យុះ Kalmaegi (ព្យុះលេខ ១៣) ឲ្យស្ថិតក្នុងស្ថានភាព “បន្ទាន់ជាង”។ នេះជាសំណើរបស់ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha អនុប្រធានគណៈកម្មាធិការជាតិដឹកនាំការការពារស៊ីវិល នៅក្នុងកិច្ចប្រជុំអនឡាញ ស្តីពីការទប់ទល់នឹងនឹងព្យុះ Kalmaegi នាព្រឹកថ្ងៃទី ៥ ខែវិច្ឆិកា នៅទីស្នាក់ការរដ្ឋាភិបាល។

Top