• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពិធីរំលឹកខួបលើកទី ៣៥ នៃការបង្កើតទំនាក់ទំនងការទូតវៀតណាម-វេណេស៊ុយអេឡា

នាយប់ថ្ងៃទី ៩ ខែធ្នូ (ម៉ោងក្នុងស្រុក) នៅទីក្រុង Caracas ស្ថានទូតវៀត ណាមប្រចាំនៅវេណេស៊ុយអេឡា បានរួមសហការជាមួយក្រសួងការបរទេស និងស្ថាប័នពាក់ព័ន្ធរបស់ វេណេស៊ុយអេឡាបានរៀបចំពិធីយ៉ាងឱឡារិកដើម្បី អបអរសាទរ ពិធីរំលឹកខួបលើកទី ៣៥ នៃការបង្កើតទំនាក់ទំនងការទូតរវាង វៀតណាម - វេណេស៊ុយអេឡា (១៨ ធ្នូ ១៩៨៩ ដល់ ១៨ ធ្នូ ២០២៤)។

ថ្លែងមតិនៅទីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅវេណេស៊ុយអេឡា លោក Vu Trung My បានលើកច្បាស់អំពីសារៈសំខាន់ជាប្រវត្តិសាស្ត្រនៃការ បង្កើតទំនាក់ទំនងការទូតវៀតណាម-វេណេហ្ស៊ុយអេឡា ហើយរំលឹកឡើងវិញ មិទ្ធិផលសំខាន់ៗនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងរយៈពេលកន្លងទៅ។

កម្មាភិបាលស្ថាប័នតំណាងវៀតណាមនៅវេណេស៊ុយអេឡាក្នុងពិធីនេះ។ រូបថត៖ VOV

ពិធីរំលឹកខួបលើកទី ៣៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងវេណេស៊ុយអេឡា គឺជាព្រឹត្តិការណ៍គួរជាទីមោទនៈក្នុងទំនាក់ទំនងរវាងប្រ ទេសទាំងពីរ លោកឯកអគ្គរដ្ឋទូត Vu Trung My បានចាត់ទុកថា នេះក៏ជាឱ កាសដើម្បីក្រឡែកមើលឡើងវិញនូវទំនាក់ទំនងវៀតណាម-វេណេស៊ុយអេឡាតាំងពីមុន មក។  ទន្ទឹមនឹងនោះ បង្កើតកម្លាំងចលករសម្រាប់ទំនាក់ទំនងដ៏ល្អនេះ បន្តមានការអភិវឌ្ឍថ្មីៗ រួមចំណែកជាវិជ្ជមានដល់ការអភិវឌ្ឍន៍នៃប្រទេស នីមួយៗ ក៏ដូចជារួមចំណែកពង្រឹងឋានៈអន្តរជាតិរបស់វៀតណាមនិង វ៉េណេស៊ុយអេឡា៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ដើរតួនាទីត្រួសត្រាយផ្លូវក្នុងការផ្លាស់ប្តូរឌីជីថល និងនវានុវត្តន៍

ដើរតួនាទីត្រួសត្រាយផ្លូវក្នុងការផ្លាស់ប្តូរឌីជីថល និងនវានុវត្តន៍

កាលពីរសៀលថ្ងៃទី១៦ ខែវិច្ឆិកា នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៩ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នាយករដ្ឋមន្ត្រីវៀតណាមលោក ឡេ មិញហ៊ឹង បានចូលរួមកិច្ចប្រជុំកំពូលមេគង្គ-កូរ៉េខាងត្បូងលើកទី៣។

Top