ព័ត៌មាន

ពិធីរំលឹកខួបលើកទី ៣៥ នៃការបង្កើតទំនាក់ទំនងការទូតវៀតណាម-វេណេស៊ុយអេឡា

នាយប់ថ្ងៃទី ៩ ខែធ្នូ (ម៉ោងក្នុងស្រុក) នៅទីក្រុង Caracas ស្ថានទូតវៀត ណាមប្រចាំនៅវេណេស៊ុយអេឡា បានរួមសហការជាមួយក្រសួងការបរទេស និងស្ថាប័នពាក់ព័ន្ធរបស់ វេណេស៊ុយអេឡាបានរៀបចំពិធីយ៉ាងឱឡារិកដើម្បី អបអរសាទរ ពិធីរំលឹកខួបលើកទី ៣៥ នៃការបង្កើតទំនាក់ទំនងការទូតរវាង វៀតណាម - វេណេស៊ុយអេឡា (១៨ ធ្នូ ១៩៨៩ ដល់ ១៨ ធ្នូ ២០២៤)។

ថ្លែងមតិនៅទីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅវេណេស៊ុយអេឡា លោក Vu Trung My បានលើកច្បាស់អំពីសារៈសំខាន់ជាប្រវត្តិសាស្ត្រនៃការ បង្កើតទំនាក់ទំនងការទូតវៀតណាម-វេណេហ្ស៊ុយអេឡា ហើយរំលឹកឡើងវិញ មិទ្ធិផលសំខាន់ៗនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងរយៈពេលកន្លងទៅ។

កម្មាភិបាលស្ថាប័នតំណាងវៀតណាមនៅវេណេស៊ុយអេឡាក្នុងពិធីនេះ។ រូបថត៖ VOV

ពិធីរំលឹកខួបលើកទី ៣៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងវេណេស៊ុយអេឡា គឺជាព្រឹត្តិការណ៍គួរជាទីមោទនៈក្នុងទំនាក់ទំនងរវាងប្រ ទេសទាំងពីរ លោកឯកអគ្គរដ្ឋទូត Vu Trung My បានចាត់ទុកថា នេះក៏ជាឱ កាសដើម្បីក្រឡែកមើលឡើងវិញនូវទំនាក់ទំនងវៀតណាម-វេណេស៊ុយអេឡាតាំងពីមុន មក។  ទន្ទឹមនឹងនោះ បង្កើតកម្លាំងចលករសម្រាប់ទំនាក់ទំនងដ៏ល្អនេះ បន្តមានការអភិវឌ្ឍថ្មីៗ រួមចំណែកជាវិជ្ជមានដល់ការអភិវឌ្ឍន៍នៃប្រទេស នីមួយៗ ក៏ដូចជារួមចំណែកពង្រឹងឋានៈអន្តរជាតិរបស់វៀតណាមនិង វ៉េណេស៊ុយអេឡា៕


top