• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពិធីប្រគល់សេចក្តីសម្រេចចិត្តរបស់ប្រធានរដ្ឋដល់នាយទាហានទៅបំពេញបេសកកម្មរក្សាសន្តិភាព

នារសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីក្រុងហាណូយ ក្រសួងការពារប្រទេសបានរៀបចំពិធីប្រគល់សេចក្តីសម្រេចរបស់ប្រធានរដ្ឋ ជូនដល់នាយទាហានទៅបំពេញបេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិ និងបេសកកម្មហ្វឺកហ្វឺនរបស់សហភាពអឺរ៉ុប។
អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស លោក Hoang Xuan Chien អញ្ជើញប្រគល់សេចក្តីសម្រេចដល់នាយទាហាន (រូបថត៖ Trong Duc/TTXVN)

នាយទាហានដែលនឹងចេញទៅបំពេញបេសកកម្មនេះរួមមានៈ លោកវរសេនីយ៍ទោ Le Minh Thao ដែលនឹងទទួលតំណែងជាអ្នកសង្កេតការណ៍យោធានៅបេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិនៅស៊ូដង់ខាងត្បូង (UNMISS); លោកស្រីវរៈសេនីយ៍ត្រី Le Thi Phuong Dung និងអនុសេនីយ៍ឯកបំរុង Pham Duc Tho បានចូលកាន់តំណែងជាអ្នកសង្កេតការណ៍យោធានៅបេសកកម្មសន្តិសុខបណ្តោះអាសន្នរបស់អង្គការសហប្រជាជាតិនៅទីក្រុង Abyei (UNISFA); អនុសេនីយ៍ឯកបំរុង Nguyen Anh Tuan កាន់តំណែងជាអ្នកវិភាគចារកម្មនៅបេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិនៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល (MINUSCA); អនុសេនីយ៍ឯក Nguyen Thanh Hai ទៅបំពេញភារកិច្ចនៅបេសកកម្មបណ្តុះបណ្តាលសហភាពអឺរ៉ុបនៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល។

អញ្ជើញប្រគល់ភារកិច្ចជូននាយទាហាន ៥ រូប ត្រៀមចេញដំណើរទៅបំពេញភារកិច្ច អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស លោក Hoang Xuan Chien បានស្នើឱ្យនាយទាហានទាំង៥ រូប ត្រូវអនុវត្តយ៉ាងម៉ឺងម៉ាត់នូវគោលនយោបាយការបរទេស និងទស្សនៈរបស់បក្ស រដ្ឋ និងកងទ័ព។ គោរពយ៉ាងម៉ឺងម៉ាត់នូវវិន័យរបស់កងទ័ពប្រជាជនវៀតណាម បទប្បញ្ញត្តិរបស់អង្គការសហប្រជាជាតិ ច្បាប់នៃប្រទេសម្ចាស់ផ្ទះ និងការណែនាំរបស់អាជ្ញាធរមានសមត្ថកិច្ច និងនាយកដ្ឋានរក្សាសន្តិភាពវៀតណាម; ជានិច្ចកាលធានានូវឥរិយាបទយោធា ទន្ទឹមនឹងនោះ ផ្សព្វផ្សាយប្រពៃណីរបស់កងទ័ព កម្លាំងទ័ពមួកខៀវវៀតណាម រួមចំណែកផ្សព្វផ្សាយរូបភាពរបស់ប្រទេសជាតិ និងប្រជាជនវៀតណាម កងទ័ពប្រជាជនវៀតណាមលើឆាកអន្តរជាតិ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

លោក តូ ឡឹម អគ្គលេខាបក្ស ប្រធានរដ្ឋ ទទួលជួបឯកអគ្គរដ្ឋទូតបរទេសដែលចូលជូនសារតាំង

លោក តូ ឡឹម អគ្គលេខាបក្ស ប្រធានរដ្ឋ ទទួលជួបឯកអគ្គរដ្ឋទូតបរទេសដែលចូលជូនសារតាំង

នារសៀលថ្ងៃទី៦ ខែវិច្ឆិកា នៅទីក្រុងហាណូយ លោក តូ ឡឹម អគ្គលេខាបក្ស ប្រធានរដ្ឋ បានទទួលជួបឯកអគ្គរដ្ឋទូតនៃប្រទេសលុចសំបួ បេណាំង ម៉ូរីតានី ហ្គីណេ លីទុយអានី បុតស្វាណា ម៉ាល់ឌីវ កៀរហ្ស៊ីស៊ីស្ថាន ហ្ស៊កដានី និងអេស្តូនី ដែលបានចូលជូនសារតាំង ដើម្បីបំពេញបេសកកម្មការទូតនៅប្រទេសវៀតណាម។

Top