• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពិធីបើកសប្តាហ៍ជាន់ខ្ពស់ APEC លើកទី ២៩

សប្តាហ៍ជាន់ខ្ពស់វេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) លើកទី ២៩ បានបើកជាផ្លូវការនៅទីក្រុងបាងកក នាថ្ងៃទី ១៤ ខែវិច្ឆិកា ហើយនឹងអូសបន្លាយរហូតដល់ថ្ងៃទី ១៩ ខែវិច្ឆិកាឆ្នាំ ២០២២ ។
  មជ្ឈមណ្ឌលសន្និបាតជាតិថៃ Queen Sirikit កន្លែងប្រព្រឹត្តិទៅកិច្ចប្រជុំកំពូល APEC ២០២២។ (រូបថត៖ VOV)  

ក្នុងរយៈពេល ៣ ថ្ងៃដំបូងនៃសប្តាហ៍ជាន់ខ្ពស់ (១៤-១៦ វិច្ឆិកា) បានប្រព្រឹត្តទៅកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ (SOM) ដើម្បីពិភាក្សាអំពី “គោលដៅបាងកក” ចំពោះគំរូសេដ្ឋកិច្ចជីវសាស្រ្ត - វិលជុំ - បៃតង (BCG) របស់ប្រទេសម្ចាស់ផ្ទះថៃ។ ក្នុងថ្ងៃធ្វើការទី៤ (១៧ វិច្ឆិកា) នឹងប្រព្រឹត្តទៅសន្និសីទថ្នាក់រដ្ឋមន្ត្រី ដែលពិភាក្សាអំពីប្រធានបទជាច្រើន ចាប់ពីកំណើនប្រកបដោយតុល្យភាព បរិយាប័ន្ន និងចីរភាព រហូតដល់ការវិនិយោគ ពាណិជ្ជកម្មបើកចំហ និងចីរភាព។

ព្រឹត្តិការណ៍សំខាន់បំផុតគឺសន្និសីទថ្នាក់ដឹកនាំនៃបណ្តាខឿនសេដ្ឋកិច្ច APEC បានប្រព្រឹត្តទៅនាថ្ងៃទី ១៨ ខែវិច្ឆិកា ដោយមានការចូលរួមរបស់ថ្នាក់ដឹកនាំនិងតំណាងខឿនសេដ្ឋកិច្ចជាសមាជិកចំនួន ២១ រួមជាមួយភ្ញៀវពិសេសចំនួន ៣ របស់រដ្ឋាភិបាលនៃប្រទេសម្ចាស់ផ្ទះ រួមមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ប្រធានាធិបតីបារាំងលោក Emmanuel Macron និងព្រះរាជទាយាទ អារ៉ាប៊ីសាអូឌីត លោក Mohammed Bin Salman bin Abdul-Az Al-Saud។

ក្នុងថ្ងៃបិទសន្និសីទ ថ្ងៃទី១៩ វិច្ឆិកា នាយករដ្ឋមន្ត្រីថៃ លោក Prayut Chan-o-cha នឹងថ្លែងសុន្ទរកថាមុនពេលផ្ទេរតួនាទីជាប្រធាន APEC ឆ្នាំ២០២៣ ជូនសហរដ្ឋអាមេរិក៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

លោក តូ ឡឹម អគ្គលេខាបក្ស ប្រធានរដ្ឋ ទទួលជួបឯកអគ្គរដ្ឋទូតបរទេសដែលចូលជូនសារតាំង

លោក តូ ឡឹម អគ្គលេខាបក្ស ប្រធានរដ្ឋ ទទួលជួបឯកអគ្គរដ្ឋទូតបរទេសដែលចូលជូនសារតាំង

នារសៀលថ្ងៃទី៦ ខែវិច្ឆិកា នៅទីក្រុងហាណូយ លោក តូ ឡឹម អគ្គលេខាបក្ស ប្រធានរដ្ឋ បានទទួលជួបឯកអគ្គរដ្ឋទូតនៃប្រទេសលុចសំបួ បេណាំង ម៉ូរីតានី ហ្គីណេ លីទុយអានី បុតស្វាណា ម៉ាល់ឌីវ កៀរហ្ស៊ីស៊ីស្ថាន ហ្ស៊កដានី និងអេស្តូនី ដែលបានចូលជូនសារតាំង ដើម្បីបំពេញបេសកកម្មការទូតនៅប្រទេសវៀតណាម។

Top