ព័ត៌មាន

ពិធីបើកសប្តាហ៍ជាន់ខ្ពស់ APEC លើកទី ២៩

សប្តាហ៍ជាន់ខ្ពស់វេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) លើកទី ២៩ បានបើកជាផ្លូវការនៅទីក្រុងបាងកក នាថ្ងៃទី ១៤ ខែវិច្ឆិកា ហើយនឹងអូសបន្លាយរហូតដល់ថ្ងៃទី ១៩ ខែវិច្ឆិកាឆ្នាំ ២០២២ ។
  មជ្ឈមណ្ឌលសន្និបាតជាតិថៃ Queen Sirikit កន្លែងប្រព្រឹត្តិទៅកិច្ចប្រជុំកំពូល APEC ២០២២។ (រូបថត៖ VOV)  

ក្នុងរយៈពេល ៣ ថ្ងៃដំបូងនៃសប្តាហ៍ជាន់ខ្ពស់ (១៤-១៦ វិច្ឆិកា) បានប្រព្រឹត្តទៅកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ (SOM) ដើម្បីពិភាក្សាអំពី គោលដៅបាងកកចំពោះគំរូសេដ្ឋកិច្ចជីវសាស្រ្ត - វិលជុំ - បៃតង (BCG) របស់ប្រទេសម្ចាស់ផ្ទះថៃ។ ក្នុងថ្ងៃធ្វើការទី៤ (១៧ វិច្ឆិកា) នឹងប្រព្រឹត្តទៅសន្និសីទថ្នាក់រដ្ឋមន្ត្រី ដែលពិភាក្សាអំពីប្រធានបទជាច្រើន ចាប់ពីកំណើនប្រកបដោយតុល្យភាព បរិយាប័ន្ន និងចីរភាព រហូតដល់ការវិនិយោគ ពាណិជ្ជកម្មបើកចំហ និងចីរភាព។

ព្រឹត្តិការណ៍សំខាន់បំផុតគឺសន្និសីទថ្នាក់ដឹកនាំនៃបណ្តាខឿនសេដ្ឋកិច្ច APEC បានប្រព្រឹត្តទៅនាថ្ងៃទី ១៨ ខែវិច្ឆិកា ដោយមានការចូលរួមរបស់ថ្នាក់ដឹកនាំនិងតំណាងខឿនសេដ្ឋកិច្ចជាសមាជិកចំនួន ២១ រួមជាមួយភ្ញៀវពិសេសចំនួន ៣ របស់រដ្ឋាភិបាលនៃប្រទេសម្ចាស់ផ្ទះ រួមមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ប្រធានាធិបតីបារាំងលោក Emmanuel Macron និងព្រះរាជទាយាទ អារ៉ាប៊ីសាអូឌីត លោក Mohammed Bin Salman bin Abdul-Az Al-Saud

ក្នុងថ្ងៃបិទសន្និសីទ ថ្ងៃទី១៩ វិច្ឆិកា នាយករដ្ឋមន្ត្រីថៃ លោក Prayut Chan-o-cha នឹងថ្លែងសុន្ទរកថាមុនពេលផ្ទេរតួនាទីជាប្រធាន APEC ឆ្នាំ២០២៣ ជូនសហរដ្ឋអាមេរិក៕


top