• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពិធីបើកសន្និសីទអគ្គនាយកគយនៃបណ្តាប្រទេសអាស៊ានលើកទី៣៣

សន្និសីទអគ្គនាយកគយនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) លើកទី ៣៣ បានបើកនាព្រឹកថ្ងៃទី ៤ មិថុនា នៅទីក្រុង Phu Quoc ខេត្ត Kien Giang ដោយមានការចូលរួមពីគណៈប្រតិភូអន្តរជាតិប្រមាណ ១០០ នាក់មកពីគណៈប្រតិភូគយរបស់បណ្តាប្រទេសអាស៊ាន។
សាលធំនៃសន្និសីទ (រូបថត៖ haiquanonline.com.vn) ប្

ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី ៦ ខែមិថុនា សន្និសីទគឺជាវេទិកាសម្រាប់សហគមន៍គយអាស៊ាន ដើម្បីបង្កើនការសន្ទនា និងពិគ្រោះយោបល់ជាមួយដៃគូសន្ទនាអាស៊ាន សំដៅសម្រេចបាននូវគោលដៅស្របទៅនឹងស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងដំណាក់កាលថ្មី។ លោកស្រី Nguyen Thi Viet Nga អនុប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ អគ្គនាយកដ្ឋានគយបានឲ្យដឹងថា៖ “សន្និសីទផ្តោតសំខាន់លើខ្លឹមសារទាក់ទងនឹងការឆ្លងកាត់គយ យន្តការផ្លាស់ប្តូរឯកសារអេឡិចត្រូនិកក្នុងច្រកចេញចូលតែមួយរបស់អាស៊ាន និងការទទួលស្គាល់គ្នាទៅវិញទៅមកនៃអង្គភាពអាជីវកម្មអាទិភាព។ គយវៀតណាមនឹងរៀបចំព្រឹត្តិការណ៍នានាក្នុងក្រុមការងារក៏ដូចជាអនុវត្តដំណើរការកិច្ចសហប្រតិបត្តិការក្នុងរយៈពេលមួយឆ្នាំក្នុងនាមជាប្រធាន។ ជាពិសេស ការដែលបណ្តាប្រទេសអាស៊ានអនុវត្តយុទ្ធនាការប្រឆាំងការរត់ពន្ធក៏ជាខ្លឹមសារមួយដែលគយវៀតណាមចាប់អារម្មណ៍ផងដែរ”៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

មហាសន្និបាតអន្តរសភាអាស៊ានលើកទី ៤៧ បានប្រារព្ធយ៉ាងឱឡារិក

មហាសន្និបាតអន្តរសភាអាស៊ានលើកទី ៤៧ បានប្រារព្ធយ៉ាងឱឡារិក

នាព្រឹកថ្ងៃទី ១៨ ខែវិច្ឆិកា នៅរដ្ឋធានីម៉ានីល ប្រទេសហ្វីលីពីន ប្រធានរដ្ឋសភាវៀតណាម លោក ត្រឹន ថាញ់មិន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាម អញ្ជើញចូលរួមពិធីបើកមហាសន្និបាតអន្តរសភាអាស៊ានលើកទី ៤៧ (AIPA-៤៧) ក្រោមមូលបទ “សភាធានានូវសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ប្រកបដោយសន្តិភាព វិបុលភាព និងយកប្រជាជនជាស្នូល”។

Top