• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពិធីបើកមហាសន្និបាតអន្តរសភានៃបណ្ដាប្រជាជាតិអាស៊ីអាគ្នេយ៍លើកទី ៤៣

ប្រធានរដ្ឋសភាកម្ពុជា សម្តេច ហេង សំរិន ប្រធាន AIPA-43 បានអះអាងថា ការជំរុញសន្តិភាព និងការអត់ឱននៅថ្នាក់ជាតិ តំបន់ ឬសកលលោក គឺជាភារកិច្ចដែលមិនចេះចប់ ហើយគោលនយោបាយការទូតសភារបស់ AIPA នៅតែបន្តដើរតួនាទីយ៉ាងសំខាន់ក្នុងបញ្ហានេះ។
ទិដ្ឋភាពរួមនៃពិធីបើកមហាសន្និបាតអន្តរសភានៃបណ្ដាប្រជាជាតិអាស៊ីអាគ្នេយ៍លើកទី ៤៣។ រូបថត៖ េVNA

នាព្រឹកថ្ងៃទី ២១ ខែវិច្ឆិកា នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា មហាសន្និបាតអន្តរសភានៃបណ្ដាប្រជាជាតិអាស៊ីអាគ្នេយ៍លើកទី ៤៣ (AIPA-43) ក្រោមប្រធានបទ “បោះជំហានជាមួយគ្នាដើម្បីចីរភាព បរិយាបន្ន និងភាពធន់របស់អាស៊ាន” បានបើកជាផ្លូវការ។ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាមអញ្ជើញចូលរួមសម័យបើក។

អញ្ជើញថ្លែងនៅទីនេះ ប្រធានរដ្ឋសភាកម្ពុជា សម្តេច ហេង សំរិន ប្រធាន AIPA-43 បានអះអាងថា ការជំរុញសន្តិភាព និងការអត់ឱននៅថ្នាក់ជាតិ តំបន់ ឬសកលលោក គឺជាភារកិច្ចដែលមិនចេះចប់ ហើយគោលនយោបាយការទូតសភារបស់ AIPA នៅតែបន្តដើរតួនាទីយ៉ាងសំខាន់ក្នុងបញ្ហានេះ។ ដើម្បីអនុវត្តន៍ជាក់ស្ដេងគោលដៅកសាងអាស៊ានប្រកបដោយចីរភាពនោះ សម្តេច ហេង សំរិន ប្រធាន AIPA-43 បានមានប្រសាសន៍ថា ចាំបាច់ត្រូវមានកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់អាស៊ាន ដើម្បីជំរុញកត្តាមួយចំនួនដូចជា៖ ការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ ការផ្លាស់ប្ដូរថាមពលស្អាត និងថាមពលកកើតឡើងវិញ ការវិនិយោគបៃតង ហិរញ្ញវត្ថុបៃតង និងយុត្តិធម៌។ ស្ថាប័ននីតិប្បញ្ញត្តិត្រូវតែដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់គំរូអភិវឌ្ឍន៍ថ្មី ក្នុងនោះត្រូវគិតគូរពីតុល្យភាពរវាងការការពារបរិស្ថាន កំណើនសេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ន និងនិរន្តរភាព។

  ប្រធានរដ្ឋសភាកម្ពុជា សម្តេច ហេង សំរិន អញ្ជើញ​ថ្លែង​សន្ទរកថា ក្នុង​ពិធីនេះ។ រូបថត៖ េVNA

ក្នុងឱកាសនេះ ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc បានផ្ញើសារទៅកាន់មហាសន្និបាត AIPA-43 ដោយបានវាយតំលៃខ្ពស់ចំពោះវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍដ៏រឹងមាំរបស់ AIPA ក្នុងទសវត្សរ៍កន្លងទៅ និងការរួមចំណែក ការគាំទ្រយ៉ាងសកម្មរបស់សមាជិកសភា AIPA សម្រាប់ រដ្ឋាភិបាលនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។ លោកប្រធានរដ្ឋបានអះអាងថា វៀតណាមបន្តរួមចំណែកយ៉ាងខ្លាំងក្លាក្នុងដំណើរការសហប្រតិបត្តិការ និងអភិវឌ្ឍន៍របស់ AIPA ដើម្បីចីរភាព បរិយាបន្ន និងភាពធន់របស់អាស៊ានផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ចុះពិនិត្យគម្រោងការណ៍សំខាន់ៗនៅខេត្ត Binh Duong

នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ចុះពិនិត្យគម្រោងការណ៍សំខាន់ៗនៅខេត្ត Binh Duong

នាព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២២ នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានអញ្ជើញទៅពិនិត្យគម្រោងការណ៍សំខាន់ៗនៅខេត្ត Binh Duong។

Top