• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពិធីបើកការតាំងពិព័រណ៍កសិកម្មអន្តរជាតិវៀតណាមឆ្នាំ២០២២

នាព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២២ នៅទីក្រុង Can Tho មជ្ឈមណ្ឌលជំរុញការវិនិយោគ ពាណិជ្ជកម្ម និងពិព័រណ៍ Can Tho បានរៀបចំពិធីបើកការតាំងពិព័រណ៍កសិកម្មអន្តរជាតិវៀតណាមឆ្នាំ ២០២២។
 ទិដ្ឋភាពនៃពិធីបើកការតាំងពិព័រណ៍។ (រូបថត៖ VOV)   
ការតាំងពិព័រណ៍។ (រូបថត៖ VOV)    

ពិព័រណ៍នេះ សំដៅរួមចំណែកជួយឧបត្ថម្ភសហគ្រាសស្តារឡើងវិញសកម្មភាពផលិតកម្ម អាជីវកម្ម ផ្សព្វផ្សាយពាណិជ្ជសញ្ញានិងពង្រឹងការតភ្ជាប់រវាងដៃគូអាជីវកម្មបន្ទាប់ពីជំងឺរាតត្បាតកូវីដ-១៩។

ការតាំងពិព័រណ៍ឆ្នាំនេះបានទាក់ទាញស្តង់ទំនិញចំនួន ២៥០ ដែលមានក្រុមហ៊ុន និងសហគ្រាសចូលរួមចំនួន ១០០ មកពីបណ្តាខេត្ត-ក្រុងនៅវៀតណាម និងស្តង់កិត្តិយសរបស់ស្ថានអគ្គកុងស៊ុលនៃប្រទេសនានានៅទីក្រុងហូជីមិញ ដូចជាកម្ពុជា ឥណ្ឌា ហ្វីលីពីន ឥណ្ឌូនេស៊ី និងសហគ្រាសអន្តរជាតិមកពី៖ ឥណ្ឌា កម្ពុជា ឥណ្ឌូនេស៊ី ហ្វីលីពីន កូរ៉េខាងត្បូង ចិនជាដើម។

លោក Tran Viet Truong ប្រធានគណៈកម្មាធិការប្រជាជនទីក្រុង Can Thoបានមានប្រសាសន៍ថា៖

"នេះជាសកម្មភាពជំរុញពាណិជ្ជកម្មដ៏សំខាន់មួយ ដើម្បីឧទ្ទេសនាមអំពីការអភិវឌ្ឍន៍វិស័យកសិកម្ម ជាពិសេសផលិតផលបច្ចេកវិទ្យាខ្ពស់ ផលិតផលដែលមិនប៉ះពាល់ដល់បរិស្ថាន បង្កើតឱកាសសម្រាប់ការតភ្ជាប់បណ្តាញទំនាក់ទំនងរវាងធុរកិច្ចក្នុងមូលដ្ឋាននានា ពង្រឹងការជំរុញពាណិជ្ជកម្មក្នុងស្រុក និងអន្តរជាតិ។ ទន្ទឹមនឹងនោះ បង្កើតឱកាសសម្រាប់ខេត្ត-ក្រុងនានា ដើម្បីផ្សព្វផ្សាយអំពីសក្តានុពលរបស់ខ្លួនក្នុងវិស័យកសិកម្ម ដោយឧទ្ទេសនាមផលិតផល បង្កើតច្រកនាំចេញប្រកបដោយនិរន្តរភាព សម្រាប់ផលិតផលកសិកម្ម និងជំរុញកសិកម្មបន្តឈានឡើង អភិវឌ្ឍន៍ប្រកបដោយចីរភាព"។

ក្នុងឱកាសនេះដែរ ទីក្រុង Can Tho ក៏បានរៀបចំពិធីបើកដំណើរការប្រព័ន្ធគ្រប់គ្រងប្រភពដើមទំនិញ ដែលអនុវត្តន៍វេទិកាបច្ចេកវិទ្យាឌីជីថល សម្រាប់ការផ្លាស់ប្តូរឌីជីថលក្នុងវិស័យកសិកម្ម។ ការតាំអពិព័រណ៍នេះនឹងប្រព្រឹត្តិទៅរហូតដល់ថ្ងៃទី៦ ខែវិច្ឆិកា៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

លោក តូ ឡឹម អគ្គលេខាបក្ស ប្រធានរដ្ឋ ទទួលជួបឯកអគ្គរដ្ឋទូតបរទេសដែលចូលជូនសារតាំង

លោក តូ ឡឹម អគ្គលេខាបក្ស ប្រធានរដ្ឋ ទទួលជួបឯកអគ្គរដ្ឋទូតបរទេសដែលចូលជូនសារតាំង

នារសៀលថ្ងៃទី៦ ខែវិច្ឆិកា នៅទីក្រុងហាណូយ លោក តូ ឡឹម អគ្គលេខាបក្ស ប្រធានរដ្ឋ បានទទួលជួបឯកអគ្គរដ្ឋទូតនៃប្រទេសលុចសំបួ បេណាំង ម៉ូរីតានី ហ្គីណេ លីទុយអានី បុតស្វាណា ម៉ាល់ឌីវ កៀរហ្ស៊ីស៊ីស្ថាន ហ្ស៊កដានី និងអេស្តូនី ដែលបានចូលជូនសារតាំង ដើម្បីបំពេញបេសកកម្មការទូតនៅប្រទេសវៀតណាម។

Top