• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពិធីបុណ្យវប្បធម៍កីឡានិងទេសចរណ៍ជាតិ- Ninh Binh ២០១៨


 ទិដ្ឋភាពនៃពិធីបើកមហោស្រព 

 នាថ្ងៃទី២៨ ​ខែតុលា ឆ្នាំ​២០១៨ នៅទីក្រុង Ninh B​inh ក្រសួងកសិកម្មកីឡានិងទេសច​រ​ណ៍វៀតណាម បា​នសហការ​ជាមួយគ​ណៈកម្មាធិការប្រជាជនខេ​ត្ត Ninh Bin​h រៀបចំ​ពិធី​បើក​មហោស្រព​វប្បធម៌​កីឡា​និង​ទេសចរណ៍​ជាតិ Ninh Binh ឆ្នាំ 2018 ក្រោមប្រធាន​បទ “ទឹក​ដីរាប់ពាន់​ឆ្នាំ”។
 
នៅ​មហោស្រពនេះ សកម្មភាពវប្បធម៌កីឡានិងទេសចរណ៍ជាច្រើនត្រូវបានប្រព្រឹត្តទៅដូចជា ពិព័រណ៍​គំនូរ​ផ្សព្វ​ផ្សាយ​អំពីកិច្ច​ការពារបរិស្ថាននៅក្នុងប្រវត្តិ​សាស្ត្រវប្បធម៌កីឡានិងទេ​សចរណ៍;  ការតាំងពិព័រណ៍​រូប​ថត “ឆ្លង​កាត់​​តំបន់​បេតិកភ័ណ្ឌ”; ការតាំងបង្ហាញសម្ភារវត្ថុបុ​រាណជាដើម។ លោក ​Dinh Van Dien ប្រធាន​គណៈ​កម្មាធិការ​ប្រជាជន​ខេត្ត Ninh Binh បានឱ្យដឹងថា៖ ​“ពិធីបុណ្យដែលប្រារព្ធឡើងនៅខេត្ត​ Ninh​ Binh បាន​រួម​ចំណែក​​ធ្វើឲ្យព្រឹត្តិការ​ណ៍ រំលឹកខួបលើកទី១០៥​០ នៃរដ្ឋ Dai Co Viet  កាន់តែសម្បូ​របែប​។  ពិធីបុណ្យនេះ ​មាន​សារៈ​សំខា​ន់ណាស់ក្នុ​ ងការឧទ្ទេសនាម​និង​ផ្សព្វផ្សាយ​នូវសក្តានុ​ពល​កម្លាំង​សេដ្ឋកិច្ច​និង​កេរ្តិ៍ដំណែល​វប្បធម៌​របស់​​ខេត្ត​ Ninh Binh ជាពិសេសបង្កើត​កម្លាំង​ចលករ​ដើម្បី​លើក​ទឹកចិត្ត​និង​អភិវឌ្ឍន៍​វប្បធម៌​កីឡានិង​ទេសចរណ៍​ ស្របតាមគោលបំណងនៃការអ​ភិវឌ្ឍ​សេដ្ឋកិច្ច-សង្គម តាមមូលដ្ឋាននិង​តំបន់”​។
 
ក្នុងពិ​ធីបើក ឧបនាយករដ្ឋមន្ត្រី Vu Duc Dam បាន​ប្រគល់​សេចក្តី​សម្រេច​ចិត្ត​របស់​នាយក​រដ្ឋមន្ត្រី​ស្តីពីការ​ទទួល​ស្គាល់កំណប់​ទ្រព្យជាតិ​មួយ​ចំនួននៅខេត្ត Nin​h Binh ផងដែ​រ៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម
 

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong ត្រូវបានប្រារព្ធឡើងនាវេលាម៉ោង ១៣:០០ រសៀលថ្ងៃទី ២៦ខែកក្កដា ក្នុងពេលដំណាលគ្នា នៅឯផ្ទះបុណ្យសពជាតិលេខ ៥ Tran Thanh Tong នៃទីក្រុងហាណូយ; សាល Thong Nhat ទីក្រុងហូជីមិញ និងផ្ទះវប្បធម៌ភូមិ Lai Da ឃុំ Dong Hoi ស្រុក Dong Anh (ហាណូយ) ជាស្រុកកំណើតរបស់លោកអគ្គលេខាបក្ស។

Top