• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពិធីបុណ្យនិទាឃរដូវ Con Son - Kiep Bac ឆ្នាំ ២០២៣ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ ២០២៣

នេះជាព័ត៌មានដែលត្រូវបានប្រកាសដោយគណៈ កម្មការរៀបចំពិធីបុណ្យនិទាឃរដូវ Con Son - Kiep Bac ឆ្នាំ ២០២៣ ក្នុងសន្និសីទសារព័ត៌មានដែលបានប្រារព្ធឡើងកាលពីរសៀលថ្ងៃទី ២៦ ខែធ្នូ នៅខេត្ត Hai Duong។
តំបន់កេរ្តិ៍ដំណែលប្រវត្តិសាស្ត្រ Con Son មានចម្ងាយប្រហែល ៥ គីឡូម៉ែត្រពីវិហារ Kiep Bac។ (រូបថត៖ VOV)
តាមនោះ ពិធីបុណ្យត្រូវបានរៀបចំឡើងដើម្បីបង្កើនការផ្សព្វផ្សាយអំពីគុណតម្លៃសកលដ៏លេចធ្លោនៃតំបន់កេរ្តិ៍ដំណែលនេះ ក្នុងដំណើរការដែលខេត្ត Hai Duong រួមជាមួយខេត្ត Quang Ninh និង Bac Giang បំពេញសំណុំឯកសារនៃតំបន់កេរ្តិ៍ដំណែលនិងរមណីយដ្ឋាន Yen Tu - Vinh Nghiem - Con Son, Kiep Bac ដើម្បីដាក់ជូនអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ (UNESCO) សម្រាប់ការទទួលស្គាល់ជា បេតិកភណ្ឌពិភពលោក។
ក្រៅពីពិធីប្រពៃណី ពិធីបុណ្យនេះក៏មានកម្មវិធីវិសេសវិសាលជាច្រើនដូចជា៖ ការប្រឡងវេចនំអន្សមជ្រុងនិងបុកនំ day; ការប្រឡងកាំជ្រួចដី; ការប្រកួតបោកចំបាប់ប្រជាប្រិយ ការប្រកួតអុក។ ល។
ក្នុងឱកាសនេះ ខេត្ត Hai Duong នឹងទទួលស្វាគមន៍គណៈប្រតិភូអន្តរជាតិចំនួន ពីរ មកពីខេត្ត Suwon (កូរ៉េខាងត្បូង) និងខេត្ត Kagoshima (ប្រទេសជប៉ុន)។ នេះជាឱកាសសម្រាប់ខេត្តផ្សព្វផ្សាយ និងឧទ្ទេសនាមអំពីតម្លៃបេតិកភណ្ឌវប្បធម៌របស់ប្រជាជាតិទៅកាន់ភ្ញៀវទេសចរអន្តរជាតិ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

កាណាដាអះអាងពីការឱ្យ​តម្លៃចំពោះ​ទំនាក់ទំនងជាមួយវៀតណាម

កាណាដាអះអាងពីការឱ្យ​តម្លៃចំពោះ​ទំនាក់ទំនងជាមួយវៀតណាម

នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយពីការិយាល័យអគ្គទេសាភិបាលកាណាដា មុនពេលដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម ទៅកាន់កាណាដា លោកស្រី​អគ្គទេសាភិបាល លូអ៊ីស អាប៊ួរ បានឱ្យ​ដឹងថា ក្នុងអំឡុងពេលដំណើរទស្សនកិច្ចនេះ លោក​អគ្គលេខាបក្ស ប្រធានរដ្ឋ តូ​ ឡឹម នឹងចូលរួមក្នុងសកម្មភាពនានានៅទីក្រុងអូតាវ៉ា ដើម្បីបន្ត​ពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ។

Top