• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពិធីបុណ្យនិទាឃរដូវក្រហមបានបើកជាផ្លូវការ


 ពិធីបុណ្យនិទាឃរដូវក្រហមលើកទី ៧ ដែលភ្ជាប់ជាមួយសារ “បរិច្ចាគដំណក់ឈាមមួយ - ប្រគល់នូវអាយុជីវិតមួយ
 

 ពិធីបុណ្យនិទាឃរដូវក្រហមលើកទី ៧ ត្រូវបានបើកជាផ្លូវការ នាថ្ងៃទី​២៣ ខែកុម្ភៈ ឆ្នាំ២០១៩ ដោយភ្ជាប់​ជា មួយ​​សារ “បរិច្ចាគដំណ​ក់​ឈាមមួយ​ - ប្រគល់នូវអាយុជីវិ​ត​មួយ” ។

ពិធី​បុណ្យ​នេះទាក់ទាញការចូលរួមរបស់មនុស្សជាង ១២ម៉ឺននាក់ ដែលទទួលបាន ឈាមចំនួន ៥.០០០ ប្លោក​សម្រាប់​​ការ​ព្យាបាល​ជំងឺ​។ អនុ​ប្រធានរដ្ឋ ​លោកស្រី Dang Thi N​goc Thinh បាន​អញ្ជើញ​វាយស្គរ​ដើម្បី​បើក​ពិធីបុណ្យនិង​ជូនពរដល់​វេជ្ជបណ្ឌិតនៃវិទ្យាស្ថានឈាមនិងបញ្ចូល​ឈាមមជ្ឈិម ក្នុងឱកាសទិវាគ្រូពេទ្យវៀត​ណាម ថ្ងៃទី​២៧ ខែកុម្ភៈ។​

អញ្ជើញ​ថ្លែងមតិក្នុងពិធី លោក Nguyen Van Quy អនុប្រធានគណៈកម្មាធិការប្រ ជាជនទីក្រុងហាណូយ និង​ជាប្រធាន​គណៈចាត់​តាំងពិធីបុណ្យនិទាឃរដូវក្រ​ហមបានឲ្យដឹងថា៖​ “តម្រូវ​ការ​ប្រើឈាម​របស់អ្នក​ជំងឺគឺច្រើន​ណាស់​។​ ដូច្នេះ ​សកម្មភាពបរិច្ចាកឈាម​ស្ម័គ្រចិត្ត​គួរតែ​បន្ត​បាន​គណៈកម្មាធិការ​ចលនាសម្មភា​ព​បរិច្ចាកឈាម​ស្ម័គ្រ​ចិត្ត​គ្រប់​ជាន់ថ្នាក់យកចិត្តទុកដាក់ រៀបចំនិ​ងអនុវត្តប្រកបដោយប្រសិទ្ធភា​ពដើម្បី​ធានា អ្នក​ជំងឺ​ម្នាក់​ៗ​ ពេ​លដែលមកព្យាបាលនៅ​មន្ទីរពេទ្យ​នានាទូទាំង​ទីក្រុងសុទ្ធ​តែទទួល​បានការ​ផ្តល់ឈាម​ដែលមាន​គុណ​ភាព​​និង​​ទាន់ពេលវេលា។​ ក្នុងឱកាសនេះ ខ្ញុំសូ​មអំពាវនាវដល់ប្រជាពលរដ្ឋគ្រ​ប់រូប​នៅរដ្ឋធានី ដោយក្តី​ស្រឡាញ់​និង​ការ​ទទួលខុសត្រូវរបស់ខ្លួនក្នុង​ការចូលរួម​សកម្មភាព​បរិច្ចាគ​ឈាម​យ៉ាង​សកម្ម​ដើម្បី​ជួយ​សង្រ្គោះ​មនុស្ស”​។​

សូមគូសបញ្ជាក់ថា ពិធីបុណ្យនិទាឃរដូវក្រហម លើកទី ១២ ត្រូវ​បាន​រៀប​ចំ​ឡើង​ដោយ​វិទ្យា​ស្ថាន​ឈាម​និង​បញ្ចូល​ឈាមម​ជ្ឈឹម សមាគម​យុវជន​ចលនា​បរិច្ចាក​ឈាម​ហាណូយ​និង​គណៈ​កម្មាធិការ​ចលនា​បរិច្ចាគ​ឈាម​ទីក្រុង​ហាណូយ​ រួមសហការរៀបចំឡើង ដែ​លបានប្រព្រឹត្តទៅក្នុងរយៈពេល៣ថ្ងៃគឺថ្ងៃទី២២ ដ​ល់ថ្ងៃ​ទី២៤ខែកុម្ភៈ ឆ្នាំ​២០១៩ នៅឯវិទ្យាស្ថានឈាមនិងបញ្ចូលឈាមមជ្ឈឹ​ម៕​

 

តាម​ VOV5 - វិទ្យុសំឡេងវៀតណាម

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong ត្រូវបានប្រារព្ធឡើងនាវេលាម៉ោង ១៣:០០ រសៀលថ្ងៃទី ២៦ខែកក្កដា ក្នុងពេលដំណាលគ្នា នៅឯផ្ទះបុណ្យសពជាតិលេខ ៥ Tran Thanh Tong នៃទីក្រុងហាណូយ; សាល Thong Nhat ទីក្រុងហូជីមិញ និងផ្ទះវប្បធម៌ភូមិ Lai Da ឃុំ Dong Hoi ស្រុក Dong Anh (ហាណូយ) ជាស្រុកកំណើតរបស់លោកអគ្គលេខាបក្ស។

Top