• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពិធីបុណ្យកាដូ​ទេសចរណ៍ហាណូយ រួមចំណែកផ្សព្វ​ផ្សាយ​​ទេសចរណ៍នៃ​រដ្ឋធានី

ទីក្រុងហាណូយនឹងរៀបចំពិធីបុណ្យកាដូទេសចរណ៍ហាណូយឆ្នាំ ២០២២ ចាប់ពីថ្ងៃទី ២៩ ខែមេសាដល់ថ្ងៃទី ១ ខែឧសភា។
  ផលិតផលប្រពៃណីរបស់ភូមិកុលាលភាជន៍ Bat Trang (ស្រុក Gia Lam)។ (រូបថត៖ Nguyen Quang)  

ពិធីបុណ្យនឹងមានស្តង់ទំនិញប្រហែល ១០០នៅតំបន់បឹង Hoan Kiem ស្តូប Ly Thai To ផ្ទះ Bat Giac វិថី Le Thach - Le Lai និងអគារកុមារទីក្រុងហាណូយ (ខណ្ឌ Hoan Kiem)។

ពិធីបុណ្យកាដូទេសចរណ៍ហាណូយឆ្នាំ ២០២២ មានសកម្មភាពឆ្លងកាត់បទពិសោធន៍គួរឱ្យចាប់អារម្មណ៍ជាច្រើនដូចជា៖ លំហវប្បធម៌ភូមិសិប្បកម្ម; លំហទេសចរណ៍និម្មិត; លំហសម្រាប់អាជីវកម្មសេវាកម្មទេសចរណ៍; លំហនៃផលិតផលរបស់សហគ្រាសវ័យក្មេងច្នៃប្រឌិត; លំហ "ផ្សារអតីតកាល វិថីបុរាណ"; កន្លែងតាំងពិពណ៌រូបថតដ៏ស្រស់ស្អាតនៃទេសចរណ៍ទីក្រុងហាណូយ; ល្បែងកម្សាន្តដើម្បីស្វែងយល់ពីទីក្រុងហាណូយជាំដើម។

ក្នុងឱកាសនេះ ផលិតផលទេសចរណ៍ថ្មីៗជាច្រើនរបស់ទីក្រុងហាណូយក៏នឹងត្រូវបានឧទ្ទេសនាមដល់ភ្ញៀវទេសចរណ៍ រួមចំណែកផ្សព្វផ្សាយវិស័យទេសចរណ៍នៃរដ្ឋធានី រួមទាំងដំណើរកម្សាន្តរាត្រី “ឌិកូដ ព្រះបរមរាជវាំង Thang Long” ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៨០ នៃមហាសន្និបាតវប្បធម៌ទូទាំងប្រទេសលើកទីមួយ

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៨០ នៃមហាសន្និបាតវប្បធម៌ទូទាំងប្រទេសលើកទីមួយ

នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា នៅទីក្រុងហាណូយ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម រដ្ឋសភា ប្រធានរដ្ឋ រដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម បានប្រារព្ធឡើងយ៉ាងឱឡារិកនូវពិធីរំលឹកខួបលើកទី ៨០ នៃមហាសន្និបាតវប្បធម៌ទូទាំងប្រទេសលើកទីមួយ (២៤ វិច្ឆិកា ១៩៤៦ - ២៤ វិច្ឆិកា ២០២៦) ។

Top