• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពិធីបិទ​​ព្រឹត្តិការ​ណ៍​កីឡាអាស៊ីលើកទី ១៩

ពិធីបិទការប្រកួតកីឡាអាស៊ីលើកទី១៩ (ASIAD ១៩) បានប្រព្រឹត្តិទៅនាយប់ថ្ងៃទី៨ ខែតុលា នៅកីឡដ្ឋានមជ្ឈមណ្ឌលកីឡាអូឡាំពិក ក្នុងទីក្រុង Hangzhou (ប្រទេសចិន)។

នាយករដ្ឋមន្ត្រីចិន លោក Li Qiang និងប្រធានស្តីទីក្រុមប្រឹក្សាអូឡាំពិកអាស៊ី លោក Raja Randhir Singh រួមជាមួយមេដឹកនាំនៃប្រទេសនិងតំបន់ដែនដីមួយចំនួន; អត្តពលិករាប់ពាន់នាក់ អ្នកទស្សនារាប់ម៉ឺននាក់ និងអ្នកគាំទ្រកីឡាមកពីប្រទេសជាច្រើន បានចូលរួមក្នុងពិធីបិទ។

ពិធីបិទ ASIAD ១៩ បានប្រព្រឹត្តិទៅនាយប់ថ្ងៃទី ៨ ខែតុលា ឆ្នាំ ២០២៣ ជាមួយនឹងការសម្តែងសិល្បៈពិសេសៗជាច្រើន។ រូបថត៖ Reuters 

ថ្លែងក្នុងពិធីបិទនេះ ប្រធានគណៈកម្មការរៀបចំការប្រកួតកីឡាអាស៊ីលើកទី១៩ និងជាប្រធានគណៈកម្មាធិការអូឡាំពិកចិន លោក Gao Zhidan បានបញ្ជាក់ថា ប្រទេសចិនបានរៀបចំព្រឹត្តិការណ៍ ASIAD ដ៏ចម្រុះពណ៌ ដោយមានលក្ខណៈវិសេវិសាលរបស់ចិន និងអាស៊ី។ មហាគ្រួសារអូឡាំពិកអាស៊ីបានរួមគ្នាបង្កើតព្រឹត្តិការណ៍កីឡាដ៏អស្ចារ្យ និងផ្ទាំងរូបភាពដ៏ស្រស់ស្អាតនៃតំបន់អាស៊ីចុះសម្រុងគ្នា។

ASIAD ១៩ បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៣ ខែកញ្ញាដល់ថ្ងៃទី ៨ ខែតុលាដោយមានការចូលរួមពីអត្តពលិកជាង ១២.៤០០ នាក់មកពីប្រទេសនិងតំបន់ដែនដីចំនួន៤៥។ ព្រឹត្តិការណ៍នេះ មានប្រភេទកីឡាចំនួន ៤០ ដោយមានការប្រកួតប្រជែងក្នុងវិញ្ញាសារចំនួន៤៨១។ គណៈប្រតិភូកីឡាវៀតណាមបានបញ្ចប់ការប្រកួតប្រជែងនៅ ASIAD ១៩ ដោយជាប់ចំណត់ថ្នាក់លេខ ២១ លើតារាងមេដាយ ជាមួយនឹងមេដាយមាស៣គ្រឿង មេដាយប្រាក់ ៥គ្រឿង និងមេដាយសំរឹទ្ធ ១៩គ្រឿង។

ព្រឹត្តិការណ៍កីឡាអាស៊ីលើកទី២០ (ASIAD ២០) នឹងប្រព្រឹត្តទៅនៅទីក្រុង Nagoya ប្រទេសជប៉ុនក្នុងឆ្នាំ ២០២៦៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ទីក្រុង ដាណាំង (Da Nang) ស្ថិតក្នុងបញ្ជីគោលដៅទេសចរណ៍ទាំង ៥០ ដែលគប្បីទៅទស្សនានៅឆ្នាំ ២០២៧

ទីក្រុង ដាណាំង (Da Nang) ស្ថិតក្នុងបញ្ជីគោលដៅទេសចរណ៍ទាំង ៥០ ដែលគប្បីទៅទស្សនានៅឆ្នាំ ២០២៧

ទីក្រុងដាណាំង របស់វៀតណាម ទើបតែត្រូវបានទស្សនាវដ្តីទេសចរណ៍ឈានមុខគេរបស់ពិភពលោក Travel + Leisure (សហរដ្ឋអាមេរិក) ដាក់បញ្ចូលក្នុងបញ្ជី "គោលដៅទេសចរណ៍ល្អបំផុតទាំង ៥០ សម្រាប់ធ្វើដំណើរទេសចរណ៍នៅឆ្នាំ ២០២៧"។ទីក្រុងហូជីមិញ (VIFC-HCMC) បានប្រកាសសមាជិកចំនួន ៧ នាក់​បន្ថែម​ទៀត ដែលត្រូវបានរំពឹងថា នឹងកៀងគរថវិកាប្រហែល ៥ ពាន់លានដុល្លារអាមេរិកសម្រាប់​ដំណាក់កាល ២០២៧-២០៣០ ដែលបង្កើន​ការព្យាករណ៍​ដើមទុនសរុបនៃឆ្នាំ ២០៣០ ឡើង​ដល់ ៧,៧ ពាន់លានដុល្លារអាមេរិក។

Top