• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពិធីបង្ហូតទង់នៃមហោស្រពកីឡាសិស្សានុសិស្សសអាស៊ីអាគ្នេយ៍លើកទី១៣

នាព្រឹកថ្ងៃទី១ មិថុនា នៅកីឡាដ្ឋាន Tien Son (Da Nang) គណៈកម្មាធិការរៀបចំមហហោស្រពកីឡាសិស្សានុសិស្សអាស៊ីអាគ្នេយ៍លើកទី១៣ បានប្រារព្ធពិធីបង្ហូតទង់ សំដៅទទួលស្វាគមន៍គណៈប្រតិភូកីឡានិស្សិតមកពីគ្រប់ទិសទីចូលរួមមហោស្រពផងដែរ។
ពិធីបើកមហោស្រពកីឡានិស្សិតអាស៊ីអាគ្នេយ៍បានប្រព្រឹត្តទៅយ៉ាងឱឡារិកនៅវិមានកីឡា Tien Son ទីក្រុង Da Nang។ រូបថត៖ Thanh Hoa/កាសែតរូបភាពវៀតណាម

ថ្លែងមតិនៅទីនេះ អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង Da Nang លោក Tran Chi Cuong បានអះអាងថា ទីក្រុង Da Nang នឹងខិតខំប្រឹងប្រែងគ្រប់បែបយ៉ាងដើម្បីរៀបចំមហោស្រពនេះប្រកបដោយជោគជ័យ ក៏ដូចជាបង្កើតលក្ខខណ្ឌអំណោយផល សម្រាប់អត្តពលិកមានការប្រកួតប្រជែងយ៉ាងសប្បាយនិងទាក់ទាញ ដែលពោរពេញទៅដោយសាមគ្គីភាព និងមិត្តភាពរវាងប្រជាជនទីក្រុង Da Nang ភ្ញៀវទេសចរ ក៏ដូចជាអត្តពលិកមកពីបណ្តាប្រទេសអាស៊ីអាគ្នេយ៍។សូមរំលឹកឡើងវិញថា មហោស្រពកីឡាសិស្សានុសិស្សអាស៊ីអាគ្នេយ៍លើកទី ១៣ ប្រព្រឹត្តិទៅចាប់ពីថ្ងៃនេះដល់ថ្ងៃទី ៩ ខែមិថុនា ក្រោមប្រធានបទ “តភ្ជាប់ និងបញ្ចេញភ្លឺចែងចាំង។ មហោស្រពនេះប្រមូលផ្តុំកីឡាករ-កីឡាការិនី និងគ្រូបង្វឹកជាង ១.៣០០ នាក់មកពីប្រទេសចំនួន ១០ ក្នុងតំបន់ដូចជា៖ ប្រ៊ុយណេ កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ និងម្ចាស់ផ្ទះវៀតណាម។ វិញ្ញាសាចំនួនប្រាំមួយត្រូវបានដាក់បញ្ចូលក្នុងការប្រកួតគឺ ហែលទឹក បាល់បោះ វាយសី អត្តពលកម្ម Pencak Silat និង Vovinam ដែលមានខ្លឹមសាសរុបចំនួន ១០៧។ ពិធីបើកមហោស្រពបានប្រព្រឹត្តទៅនៅយប់ថ្ងៃទី ១ មិថុនានេះ នៅទីក្រុង Da Nang៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ការតាំងពិព័រណ៍ HanoiTex និង HanoiFabric ២០២៥ ទាក់ទាញប្រទេស និងតំបន់ដែនដីចំនួន ៩

ការតាំងពិព័រណ៍ HanoiTex និង HanoiFabric ២០២៥ ទាក់ទាញប្រទេស និងតំបន់ដែនដីចំនួន ៩

ការតាំងពិព័រណ៍អន្តរជាតិសម្រាប់ឧស្សាហកម្មវាយនភណ្ឌនិងដេរប៉ាក់ - ឧបករណ៍ វត្ថុធាតុដើម និងក្រណាត់ (HanoiTex និង HanoiFabric ២០២៥) នឹង ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ១៨ ខែធ្នូ នៅមជ្ឈមណ្ឌលពិព័រណ៍អន្តរជាតិ I.C.E វិថី Tran Hung Dao លេខ ៩១ ទីក្រុងហាណូយ។

Top