• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពិធីទទួលកិត្តិនាមសួនឧទ្យានភូគព្ភសាស្រ្តសកលខ្ពង់រាបថ្ម Dong Van លើកទី ៣ នឹងប្រព្រឹត្តិទៅនាពេលខាងមុខ

ព្រឹត្តិការណ៍នេះត្រូវបានផ្សារភ្ជាប់ជាមួយនឹងការបើកពិធីបុណ្យខែន Mong ខេត្ត Ha Giang ឆ្នាំ ២០២៣។

នាថ្ងៃទី២៥ ខែមិនាខាងមុខ នៅកីឡដ្ឋានទីរួមស្រុក Dong Van (ស្រុក Dong Van ខេត្ត Ha Giang) នឹងប្រព្រឹត្តិទៅពិធីទទួលកិត្តិនាមសមាជិកនៃបណ្ដាញសួនឧទ្យានភូគព្ភសាស្រ្តសកលរបស់អង្គការអប់រំ - វិទ្យាសាស្ត្រ និងវប្បធម៌អង្គការសហប្រជាជាតិ ( UNESCO) ចំពោះខ្ពង់រាបថ្ម Dong Van លើកទី៣។ ព្រឹត្តិការណ៍នេះត្រូវបានផ្សារភ្ជាប់ជាមួយនឹងការបើកពិធីបុណ្យខែន Mong ខេត្ត Ha Giang ឆ្នាំ ២០២៣។  ក្នុងក្របខ័ណ្ឌនៃព្រឹត្តិការណ៍នេះ សកម្មភាពជាច្រើននឹងប្រព្រឹត្តទៅដូចជា៖ ពិធីបុណ្យវប្បធម៌ ម្ហូបអាហារ និងទេសចរណ៍ Ha Giang; ការប្រកួតរាំ និងផ្លុំខ្លុយ Mong; លំហវប្បធម៌ផ្សារ Dong Van; ពិធីបុណ្យវប្បធម៌របស់ជនជាតិ Mong ស្រុក Meo Vac ជាដើម។

សួនឧទ្យានភូគព្ភសាស្ត្រសកលខ្ពង់រាបថ្ម Dong Van រួមមានព្រំប្រទល់រដ្ឋបាលនៃស្រុកចំនួន ៤ គឺ៖ Quan Ba, Yen Minh, Dong Van, Meo Vac នៃខេត្ត Ha Giang ដែលមានផ្ទៃដីធម្មជាតិសរុប ២ ៣៥៦ គីឡូម៉ែត្រការ៉េ។ នេះគឺជាលំនៅឋានរបស់សហគមន៍ជនជាតិចំនួន ១៩ ក្រុម ដែលមានទេសភាពភូមិសាស្ត្រដ៏វិសេសវិសាលដែលមានស្លាកស្នាមនៃប្រវត្តិសាស្រ្តនៃការអភិវឌ្ឍន៍របស់ផែនដី បាតុភូតធម្មជាតិ ជីវចម្រុះខ្ពស់ ក៏ដូចជាលក្ខណៈវប្បធម៌ប្រពៃណីដ៏យូរអង្វែង និងផលិតផលសម្បូរបែបក្នុងស្រុក។ ជាមួយនឹងលក្ខណៈពិសេសប្លែកទាំងអស់នេះ នៅខែតុលា ឆ្នាំ ២០១០ ខ្ពង់រាបថ្ម Dong Van បានក្លាយជាសួនឧទ្យានភូគព្ភសាស្រ្ត UNESCO ដើមដំបូងនៅវៀតណាម និងទីពីរនៅអាស៊ីអាគ្នេយ៍។ ក្នុងឆ្នាំ ២០១៤, ២០១៩, ២០២៣, ខ្ពង់រាបថ្មត្រូវបានទទួលស្គាល់ឡើងវិញដោយអង្គការ UNESCO ថាជាសមាជិកបណ្ដាញសួនឧទ្យានភូគព្ភសាស្ត្រសកល ជារៀងរាល់ ៤ ឆ្នាំម្តង៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

អគ្គលេខាបក្ស លោក តូ ឡឹម បញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋបេឡារុស្ស

អគ្គលេខាបក្ស លោក តូ ឡឹម បញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋបេឡារុស្ស

បន្ទាប់ពីបានបញ្ចប់ដោយជោគជ័យនូវសកម្មភាពក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី និងចូលរួមអបអរសាទរខួបលើកទី ៨០ នៃទិវាជ័យជំនះការពារជាតិដ៏មហិមា ចាប់ពីថ្ងៃទី ៨-១១ ឧសភា រសៀលថ្ងៃទី ១១ ឧសភា (ម៉ោងក្នុងស្រុក) អគ្គលេខាបក្ស លោកតូ ឡឹម និងលោកជំទាវភរិយា រួមជាមួយនឹងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាកចេញពីអាកាសយានដ្ឋាន Vnukovo ២ នៃរដ្ឋធានីម៉ូស្គូ សហព័ន្ធរុស្ស៊ី ដោយបំពេញដំណើរទស្សនកិច្ចថ្នាក់រដ្ឋទៅកាន់សាធារណរដ្ឋបេឡារុស តបតាមការអញ្ជើញរបស់ប្រធានាធិបតីនៃសាធារណរដ្ឋបេឡារុស Aleksandr Lukashenko។

Top