• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពិធីជូនដំណើរក្រុមកីឡាវៀតណាមទៅចូលរួមស៊ីហ្គេមលើកទី៣២

នាយប់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ ក្រុមកីឡាវៀតណាមបានរៀបចំពិធីជូនដំណើរទៅ ចូលរួមព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ (ស៊ីហ្គេម) លើកទី៣២ នៅមជ្ឈមណ្ឌល ហ្វឹកហ្វឺនកីឡាជាតិហាណូយ។
លោកឧបនាយករដ្ឋមន្រ្តី Le Minh Khai និងតំណាងក្រុមកីឡាវៀតណាមក្នុងពិធីជូនដំណើរ។ (រូបថត៖ VOV)

ក្រុមកីឡាវៀតណាមចូលរួមការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ដោយមានសមាជិកជាង១ពាន់នាក់ ក្នុងនោះមានកីឡាករកីឡាការិនីចំនួន ៧០២នាក់។ នេះជាចំនួនសមាជិកច្រើនបំផុត ក្នុងប្រវត្តិសាស្ត្រកីឡាវៀតណាមនៅ ព្រឹត្តិការណ៍ស៊ីហ្គេម ដែលធ្វើឡើងនៅខាងក្រៅប្រទេសវៀតណាម។ ក្រុមកីឡាវៀត ណាមនឹងចូលរួមប្រកួតកីឡាចំនួន ៣០ ប្រភេទ ក្នុង ៤៤៧ វិញ្ញាសា ដោយមានគោល ដៅដណ្ដើមបានមេដាយមាសពី ៩០ ដល់ ១២០ គ្រឿង ហើយចូលក្នុងកំពូលទាំង ៣។ អញ្ជើញថ្លែងមតិនៅពិធីជូនដំណើរ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Le Minh Khai បានសង្កត់ធ្ងន់ថា៖

សមាជិកនីមួយៗនៃក្រុមកីឡាវៀតណាមដែលចូលរួមហ៊ីហ្គេមលើកទី៣២ ត្រូវ ជ្រួបជ្រាបពីទំនួលខុសត្រូវដ៏ភ្លឺស្វាងរបស់ខ្លួន ចាំបាច់ត្រូវបង្ហាញឲ្យបានល្អពីប្រពៃណី វប្បធម៌ ហើយផ្សព្វផ្សាយតម្លៃដ៏ល្អប្រសើររបស់វៀតណាមទៅកាន់មិត្តភក្តិអន្តរជាតិ; ពង្រឹងចំណងសាមគ្គីភាព មិត្តភាព ផ្លាស់ប្តូរ សិក្សាបទពិសោធន៍ជាមួយប្រទេសមិត្ត។ បុគ្គលនីមួយៗនៃក្រុមកីឡាវៀតណាមគឺជាឯកអគ្គរដ្ឋទូតវប្បធម៌របស់ប្រទេសជាតិ ទន្ទឹមនឹងនោះ សមាជិកទាំងអស់ត្រូវសាមគ្គីគ្នា ជំនះពុះពារលើការលំបាក រក្សាវិន័យ យ៉ាងរឹងមាំ ខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាពនិងស្មារតី ដើម្បីបំពេញភារកិច្ចដែល បានដាក់ចេញ។ ប្រកួតដោយស្មារតីកីឡាដ៏ខ្ពង់ខ្ពស់ ក្លាហាន ច្នៃប្រឌិត និងស្មោះត្រង់ ដើម្បីសម្រេចបានស្នាដៃខ្ពស់នៅស៊ីហ្គេម រួមចំណែកលើកកំពស់ឋានៈកីឡាវៀតណាម ឡើងកំពស់ថ្មី

តាមការគ្រោងទុក ក្រុមកីឡាវៀតណាមនឹងចេញដំណើរទៅកម្ពុជានៅព្រឹកថ្ងៃទី៣ ខែឧសភា។ ស៊ីហ្គេមលើកទី៣២ នឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១៧ ខែ ឧសភា នៅរាជធានីភ្នំពេញ និងខេត្តចំនួន៤ នៃប្រទេសកម្ពុជា រួមមាន៖ ខេត្តសៀមរាប ព្រះសីហនុ កំពត និងកែប៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

លោកឧបនាយករដ្ឋមន្ត្រី Nguyen Chi Dung៖ វៀតណាមស្វាគមន៍សហគ្រាសបណ្ដាក់ទុនអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ

លោកឧបនាយករដ្ឋមន្ត្រី Nguyen Chi Dung៖ វៀតណាមស្វាគមន៍សហគ្រាសបណ្ដាក់ទុនអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ

នារសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ ទទួលជួបលោក Fung Wai Ka Thomas នាយក ក្រុមហ៊ុនហេដ្ឋារចនាសម្ព័ន្ធ CCC និងលោក Lai Rong Huo ប្រធានក្រុមហ៊ុន Hero Shenzhen របស់ប្រទេសចិន ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Chi Dung បានស្វាគមន៍ចំពោះបណ្ដាសហគ្រាសដែលបានយកចិត្តទុកដាក់ និងមានផែនការ វិនិយោគ និងធ្វើអាជីវកម្មនៅវៀតណាម ជាពិសេសក្នុងវិស័យអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ។

Top