• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពិធីកោតសរសើរកងទ័ពប្រជាជនវៀតណាមចំពោះការចូលរួមសកម្មភាពមនុស្សធម៌ និងជួយ​សង្គ្រោះគ្រោះមហន្តរាយរញ្ជួយដីនៅទួរគី

ពិធីកោតសរសើរកងទ័ពប្រជាជន វៀតណាមដែលបានចូលរួមសកម្មភាព ជួយមនុស្សធម៌ និងជួយសង្គ្រោះគ្រោះមហន្តរាយសម្រាប់គ្រោះរញ្ជួយដីនៅប្រទេសទួរគី ដែលទើបបញ្ចប់បេសកកម្មវិលត្រឡប់មកប្រទេសវិញដោយសុវត្ថិភាព បានប្រព្រឹត្តទៅនាព្រឹក ថ្ងៃទី ២៤ ខែកុម្ភៈនៅទីក្រុងហាណូយ។
 
    

 

ថ្នាក់ដឹកនាំក្រសួងការពារប្រទេស បានប្រគល់ប័ណ្ណសរសើរ ដល់នាយទាហាននិងយុទ្ធជនដែលបានចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះនៅប្រទេសទួរគី។

ក្នុងអំឡុងពេលពីថ្ងៃទី ១៣ ដល់ថ្ងៃទី ២២ ខែកុម្ភៈ ក្រុមកងទ័ពប្រជាជនវៀតណាមចំនួន ៧៦ នាក់បានដាក់ពង្រាយការរុករកនៅទីតាំងរញ្ជួយដីក្នុងខេត្ត Hatay ដែលជាតំបន់មួយក្នុងចំណោមតំបន់ដែលរងផលប៉ះពាល់ខ្លាំងបំផុតដោយគ្រោះរញ្ជួយដីនៅប្រទេសទួរគី។ គណៈប្រតិភូបានសម្របសម្រួលជាមួយអាជ្ញាធរមូលដ្ឋាន និងកងកម្លាំងសង្គ្រោះនៃប្រទេសផ្សេងៗ ដើម្បីអនុវត្តការស្វែងរកជនរងគ្រោះ។ គណៈប្រតិភូបានរកឃើញជនរងគ្រោះជាច្រើនហើយបានប្រគល់ទៅឱ្យកងកម្លាំងជួយសង្គ្រោះទួរគីដើម្បីយកជនរងគ្រោះចេញពីគំនរបាក់បែក។ គណៈប្រតិភូក៏បានប្រគល់សម្ភារៈបរិក្ខារ គ្រឿងឧបភោគ បរិភោគ និងជំនួយប្រមាណ ២៥ តោន ដល់ប្រជាជននៅតំបន់កើតមានឡើងការរញ្ជួយដីផងដែរ។

នៅក្នុងពិធីនេះ ឯកអគ្គរដ្ឋទូតទួរគីប្រចាំនៅវៀតណាម លោក Haldun Tekneci បាននិយាយថា វៀតណាមគឺជាប្រទេសមួយក្នុងចំណោមប្រទេសដំបូងគេដែលបានបញ្ជូនកងកម្លាំងស្វែងរក និងជួយសង្គ្រោះពីក្រសួងនគរបាល និងក្រសួងការពារជាតិទៅកាន់ប្រទេសទួរគី។

វាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលរបស់គណៈប្រតិភូ ទីភ្នាក់ងារ អង្គភាពនានា ឧត្តមសេនីយ៍ឯក Nguyen Tan Cuong អគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសបានសង្កត់ធ្ងន់ថា៖ សមាជិកនៃគណៈប្រតិភូបានលើកតម្កើងស្មារតីអន្តរជាតិដ៏ថ្លៃថ្នូ ប្រពៃណីរបស់វីរជនវៀតណាម វីរភាពកងទ័ពប្រជាជនវៀតណាម និងគុណសម្បត្តិដ៏ថ្លៃថ្លារបស់កងទ័ពរបស់លោកអុំហូ ដោយមានភាពជឿជាក់ មិនខ្លាចការលំបាក     គ្រោះថ្នាក់, សុខចិត្តលះបង់, ប្រណាំងប្រជែងនឹងពេលវេលា, ទាញយកប្រយោជន៍ពីរាល់ម៉ោង និងនាទី ដើម្បីសម្របសម្រួលការស្វែងរក និងជួយសង្គ្រោះ។ កំណត់ទីតាំងជាច្រើនកន្លែងដែលមានមនុស្សរងរបួស ប្រគល់ឱ្យអាជ្ញាធរ និងកម្លាំងជំនាញនៃប្រទេសម្ចាស់ផ្ទះ ដើម្បីដោះស្រាយ ។ សកម្មភាពនោះជាទីគោរពដ៏ខ្ពង់ខ្ពស់ បង្ហាញពីទំនួលខុសត្រូវ សមត្ថភាព និងកិត្យានុភាពរបស់កងទ័ពវៀតណាមចំពោះមុខបញ្ហាសន្តិសុខមិនប្រពៃណីដែលត្រូវបានសហគមន៍អន្តរជាតិ រដ្ឋាភិបាល និងប្រជាជនទួរគី ទទួលស្គាល់ និងកោតសរសើរយ៉ាងខ្លាំងផងដែរ”។

ដោយទទួលស្គាល់ការរួមចំណែករបស់ក្រុមការងារ ក្រសួងការពារប្រទេស ស្នើប្រគល់ប័ណ្ណសរសើរពីនាយករដ្ឋមន្ត្រីរដ្ឋាភិបាល ដល់សមូហភាពចំនួន ៤ និងបុគ្គលចំនួន៧នាក់។ ក្នុងពិធី  គណៈប្រតិភូទាំង៧៦រូប បានទទួលប័ណ្ណសរសើរ ពីរដ្ឋមន្ត្រីក្រសួងការពារប្រទេស ចំពោះស្នាដៃឆ្នើមក្នុងការបំពេញភារកិច្ច៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៨០ នៃមហាសន្និបាតវប្បធម៌ទូទាំងប្រទេសលើកទីមួយ

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៨០ នៃមហាសន្និបាតវប្បធម៌ទូទាំងប្រទេសលើកទីមួយ

នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា នៅទីក្រុងហាណូយ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម រដ្ឋសភា ប្រធានរដ្ឋ រដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម បានប្រារព្ធឡើងយ៉ាងឱឡារិកនូវពិធីរំលឹកខួបលើកទី ៨០ នៃមហាសន្និបាតវប្បធម៌ទូទាំងប្រទេសលើកទីមួយ (២៤ វិច្ឆិកា ១៩៤៦ - ២៤ វិច្ឆិកា ២០២៦) ។

Top