• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពាណិជ្ជកម្មចិន-អាមេរិកបន្តមានកំណើនយ៉ាងខ្លាំងក្លា

អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិនលោក Gao Feng កាលពីថ្ងៃទី ២៦ ខែ សីហា បានឲ្យដឹងថា  ទោះបីជាស្ថានការណ៍ជំងឺរាតត្បាតកូវីដ ១៩ មានការវិវឌ្ឍយ៉ាងស្មុគស្មាញក៏ដោយ ប៉ុន្តែទំនាក់ទំនងពាណិជ្ជកម្មចិន-អាមេរិកនៅតែធានាបានកំណើនដដែល ហើយគណៈប្រតិភូនៃភាគីទាំងពីរនៅតែផ្លាស់ប្ដូរមតិយោបល់គ្នាជាប្រចាំ។

អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិន លោក Gao Feng (ប្រភព៖ Sina)



ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំរបស់ក្រសួងពាណិជ្ជកម្មចិន  នៅថ្ងៃទី ២៦ សីហា  អ្នកនាំពាក្យលោក Gao Feng បានឲ្យដឹងថា ក្នុងរយៈពេល ៧ ខែ នៃឆ្នាំ ២០២១ ទំហំពាណិជ្ជកម្មទំនិញរវាងចិន និងអាមេរិកបានកើន ៤០% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន ក្នុងនោះការនាំចូលរបស់ចិនពីអាមេរិកកើន ៥០,៤% ហើយការនាំចេញទៅកាន់អាមេរិកបានកើន ៣៦,៩%។ លោក Gao Feng បានអះអាងថា ខឿនសេដ្ឋកិច្ចចិន និងសហរដ្ឋអាមេរិកមានការបំពេញបន្ថែមគ្នាទៅវិញទៅមក ហើយកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគីគឺសមស្របនឹងផលប្រយោជន៍របស់ប្រទេសទាំងពីរ ក៏ដូចជាប្រជាជននៃប្រទេសទាំងពីរផងដែរ។ នៅក្នុងសន្និសីទសារព័ត៌មាននេះ លោក Gao Feng បានសង្កត់ធ្ងន់ថា ចិនតែងតែចាត់ទុកថា ការដែលសហរដ្ឋអាមរិកបានដំឡើងពន្ធ លើទំនិញចិនគឺគ្មានផលប្រយោជន៍សម្រាប់ទាំងអាមេរិកនិងចិន ក៏ដូចជាការស្ដារខឿនសេដ្ឋកិច្ចពិភពលោកឡើងវិញឡើយ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

តាម VOV5 - វិទ្យុសម្លេងវៀតណាម

កសាងកងកម្លាំងប្រដាប់អាវុធយោធភូមិភាគទី៣ បដិវត្តន៍ ត្រឹមត្រូវ ចំណាននិងទំនើប

កសាងកងកម្លាំងប្រដាប់អាវុធយោធភូមិភាគទី៣ បដិវត្តន៍ ត្រឹមត្រូវ ចំណាននិងទំនើប

“កងកម្លាំងប្រដាប់អាវុធនៃយោធភូមិភាគទី៣ ត្រូវតែសម្របសម្រួលជាមួយបណ្តាកងកម្លាំង គណៈកម្មាធិការបក្ស និងអាជ្ញាធរមូលដ្ឋាន ដើម្បីកសាងប្រព័ន្ធការពារជាតិក្នុងប្រជាជនទាំងមូល ប្រៀបយុទ្ធសាស្រ្តក្នុងប្រជាជនទាំងមូល ដែលភ្ជាប់ជាមួយនឹងរបៀបយុទ្ធសាស្ត្រសន្តិសុខប្រជាជន និងកសាងប្រៀបយុទ្ធសាស្រ្តទឹកចិត្តប្រជាជន ដ៏រឹងមាំ”។

Top