• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពលរដ្ឋវៀតណាមប្រមាណ៤៦០នាក់ត្រូវបានជម្លៀសចេញពីអ៊ុយក្រែន

យោងតាមស្ថាប័នតំណាង គិតត្រឹមរសៀលថ្ងៃ ទី២ មីនា តាមម៉ោងវៀតណាម ប្រជាពលរដ្ឋសឹងតែទាំងអស់នៅទីក្រុងគៀវ និង Odessa រួមជាមួយប្រជាពលរដ្ឋរាប់រយនាក់នៅ Kharkov ត្រូវបានជម្លៀសចេញពីតំបន់ រួចរាល់ ហើយបាននិងកំពុងត្រូវបានបញ្ជូនទៅប្រទេសជុំវិញ។
  ស្ថានប័នតំណាងវៀតណាមជួយបំពេញបែបបទ លិខិតចាំបាច់សម្រាប់ប្រជាពលរដ្ឋដែលត្រូវបានជម្លៀសចេញពីអ៊ុយក្រែន។ (រូបថត៖ VNA)  

នាយប់ថ្ងៃទី២ ខែមីនា ក្រសួងការបរទេសវៀតណាមបានឲ្យដឹងថា ពាក់ព័ន្ធដល់ ស្ថានភាពគាំពារពលរដ្ឋនៅអ៊ុយក្រែន ក្រុមការងារទទួលបន្ទុកការគាំពារពលរដ្ឋនៃ ក្រសួងការបរទេស បានសម្របសម្រួលជាមួយស្ថាប័នតំណាងវៀតណាមប្រចាំ អ៊ុយក្រែននិងប្រទេសជុំវិញនានា បន្តដំណើរការសកម្មភាពជួយជម្លៀសពលរដ្ឋនៅ អ៊ុយក្រែនឲ្យចាកចេញពីតំបន់ប្រយុទ្ធ។ យោងតាមស្ថាប័នតំណាង គិតត្រឹមរសៀលថ្ងៃ ទី២ មីនា តាមម៉ោងវៀតណាម ប្រជាពលរដ្ឋសឹងតែទាំងអស់នៅទីក្រុងគៀវ និង Odessa រួមជាមួយប្រជាពលរដ្ឋរាប់រយនាក់នៅ Kharkov ត្រូវបានជម្លៀសចេញពីតំបន់ រួចរាល់ ហើយបាននិងកំពុងត្រូវបានបញ្ជូនទៅប្រទេសជុំវិញ។ មនុស្សចំនួន១៤០នាក់ពី អ៊ុយក្រែនបានទៅកាន់ប៉ូឡួញ ហើយកំពុងស្នាក់នៅ Warsaw; ៧០នាក់បានទៅកាន់ រូម៉ានី; ២២០នាក់បានទៅកាន់ Moldova; ៣០នាក់បានទៅកាន់ហ៊ុងគ្រី។

ក្រសួងការបរទេសនិងក្រសួង ស្ថាប័នពាក់ព័ន្ធបានរាយការណ៍ជូនលោកនាយក រដ្ឋមន្រ្តីអំពីផែនការជម្លៀសប្រជាពលរដ្ឋហើយនឹងសម្របសម្រួលជាមួយក្រុមហ៊ុន អាកាសចរណ៍ រៀបចំជើងហោះហើរក្នុងពេលឆាប់ៗវិលត្រឡប់មកប្រទេសវិញ តាម កាលវិភាគសមស្រមនឹងស្ថានភាពអន្តរជាតិ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

លោកអគ្គលេខាបក្ស តូ ឡឹម ចាកចេញពីទីក្រុងហាណូយ ចាប់ផ្តើមដំណើរទស្សនកិច្ចការងារនៅសហរដ្ឋអាមេរិក

លោកអគ្គលេខាបក្ស តូ ឡឹម ចាកចេញពីទីក្រុងហាណូយ ចាប់ផ្តើមដំណើរទស្សនកិច្ចការងារនៅសហរដ្ឋអាមេរិក

នាព្រឹកថ្ងៃទី១៨ ខែកុម្ភៈ យន្តហោះពិសេសដឹកលោកអគ្គលេខាបក្ស តូ ឡឹម និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាកចេញពីទីក្រុងហាណូយ ដើម្បីទៅចូលរួមកិច្ចប្រជុំបើកក្រុមប្រឹក្សាសន្តិភាពហ្គាហ្សា នៅថ្ងៃទី២០ ខែកុម្ភៈ ក្នុងទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក តាមការអញ្ជើញរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ប្រធានស្ថាបនិកក្រុមប្រឹក្សាសន្តិភាពហ្គាហ្សា។

Top