• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពលករវៀតណាមដែលធ្វើការនៅបរទេសសម្រេចបានជិត ៧២% នៃផែនការប្រចាំឆ្នាំ

ក្នុងរយៈពេល ៧ ខែដើមឆ្នាំនេះ ចំនួនពលករវៀតណាមសរុប ដែលកំពុងធ្វើការក្រោមកិច្ចសន្យានៅក្រៅប្រទេសមានជាង ៨៩.៨០០ នាក់ កើនឡើងដល់ ៧១,៨៩% នៃផែនការប្រចាំឆ្នាំ។ នេះជាព័ត៌មានដែលត្រូវបានក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ចប្រកាសជាសាធារណៈនាថ្ងៃទី ៦ សីហា។
នាយករដ្ឋមន្ត្រី លោក Pham Minh Chinh និងរដ្ឋមន្ត្រីក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ច លោក Dao Ngoc Dung អញ្ជើញថតរូបអនុស្សាវរីយ៍ជាមួយពលករវៀតណាមនៅកូរ៉េខាងត្បូង (រូបថត៖ VOV)

យោងតាមក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ច ពលករវៀតណាមដែលកំពុងធ្វើការនៅបរទេសក្រោមកិច្ចសន្យារយៈពេល ៧ ខែក្នុងឆ្នាំនេះ បន្តផ្តោតសំខាន់លើទីផ្សារប្រពៃណីដូចជា ជប៉ុន តៃវ៉ាន់ (ចិន) កូរ៉េខាងត្បូង សិង្ហបុរី រូម៉ានី ថៃ... ក្នុងចំណោមនោះ ជប៉ុន តៃវ៉ាន់ (ចិន) និងកូរ៉េខាងត្បូង នៅតែជាទីផ្សារចំនួនបីដែលទទួលពលករវៀតណាមច្រើនជាងគេ។ ក៏ប៉ុន្តែ ទីផ្សារថ្មីមួយចំនួនក៏កំពុងទទួលពលករវៀតណាម កាន់តែខ្លាំងឡើងដែរ។

លោក Pham Viet Huong អនុប្រធាននាយកដ្ឋានគ្រប់គ្រងការងារនៅក្រៅប្រទេស ក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ចបានឲ្យដឹងថា៖ “ក្រៅពីទីផ្សារទាំងបីនោះ ក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ នៅតែមានសមាមាត្រខ្ពស់ (ជាង ៩០%) គឺជប៉ុន តៃវ៉ាន់ (ចិន) និងកូរ៉េខាងត្បូង ហើយយើងកំពុងបន្តពង្រីកទីផ្សារផ្សេងទៀត ជាពិសេសបណ្តាប្រទេសនៅអឺរ៉ុប។ លើសពីនេះ អាជីវកម្មដែលកំពុងខិតជិតទីផ្សារដែលមានប្រជាជន វ័យចំណាស់ ក៏ត្រូវការទទួលពលករបរទេស”។

យោងតាមផែនការរបស់ក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ច ក្នុងឆ្នាំនេះ ចំនួនពលករវៀតណាមដែលត្រូវបានបញ្ជូនទៅធ្វើការនៅក្រៅប្រទេសតាមកិច្ចសន្យាមានចំនួន ១២៥,០០០ នាក់៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

អ្នកប្រាជ្ញជប៉ុន៖ វៀតណាមមានប្រការជាច្រើនដែលគួរឲ្យរៀនសូត្រតាម

អ្នកប្រាជ្ញជប៉ុន៖ “វៀតណាមមានប្រការជាច្រើនដែលគួរឲ្យរៀនសូត្រតាម”

វៀតណាមមានប្រការជាច្រើនគួរឲ្យរៀនសូត្រតាម អំពីគោលនយោបាយកិច្ចការបរទេស ហើយកំពុងជ្រើសរើសយុទ្ធសាស្ត្រអភិវឌ្ឍន៍ត្រឹមត្រូវដោយផ្អែកលើវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។

Top