• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពន្លឿន​​ការវិនិយោគ៖ “វៀតណាម - គោល​ដៅវិនិយោគរបស់អ្នក” នៅសិង្ហបុរី

នាថ្ងៃទី ៦ ខែសីហា នៅប្រទេសសិង្ហបុរី ក្រសួងហិរញ្ញវត្ថុបានរៀបចំសន្និសីទ ពន្លឿនការវិនិយោគ៖ “វៀតណាម - គោលដៅវិនិយោគរបស់អ្នក”។ សន្និសីទនេះបានទាក់ទាញការចូលរួមពីតំណាងទីភ្នាក់ងាររដ្ឋរបស់សិង្ហបុរី ជាមួយសហគ្រាសនិងវិនិយោគិនចំនួនជាង ៣០០នាក់ មកពីសិង្ហបុរី និងប្រទេសជាច្រើនក្នុងតំបន់។
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក Ho Duc Phoc អញ្ជើញជាអាធិបតីនៃសន្និសីទ។ រូបថត៖ VOV

ថ្លែងមតិក្នុងពិធីបើកសន្និសីទ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក Ho Duc Phoc បានអះអាងថា រដ្ឋាភិបាលវៀតណាមជានិច្ចកាលស្វាគមន៍និងបានប្តេជ្ញាបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ សហគមន៍ធុរកិច្ចសិង្ហបុរី និងបណ្តាប្រទេស នឹងនរចិត្តធ្វើការវិនិយោគ ឬពង្រីកការវិនិយោគនិងធ្វើអាជីវកម្មយូរអង្វែងនៅវៀតណាម។ លោករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា សន្និសីទនេះគឺជាវេទិកាតភ្ជាប់ បើកចេញឱកាសកាន់តែធំ កាន់តែមានប្រសិទ្ធភាពសម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍ សហគ្រាស និងមូលនិធិវិនិយោគ៖ “នេះគឺជាសកម្មភាពដ៏មានអត្ថន័យ ដើម្បីជំរុញការវិនិយោគហិរញ្ញវត្ថុរបស់សិង្ហបុរីចូលមកវៀតណាម តាមរយៈអាជីវកម្ម បណ្តាអង្គការមូលបត្រ ក៏ដូចជាតាមរយៈវិនិយោគិន មកបណ្តាក់ទុននៅវៀតណាមសំដៅប្រមូលផ្តុំធនធានសម្រាប់ការអភិវឌ្ឍឧស្សាហកម្ម ពាណិជ្ជកម្ម ធនធានមនុស្ស និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសម្រាប់វៀតណាម ” ។

សន្និសីទបានចំណាយពេលភាគច្រើនសម្រាប់អង្គភាពអាជីវកម្មនិងដៃគូវិនិយោគធំៗនៅវៀតណាមនិងសិង្ហបុរី ដើម្បីបង្ហាញពីឱកាសសហប្រតិបត្តិការវិនិយោគក្នុងទីផ្សារវៀតណាម។ ចូលរួមសន្និសីទនេះ លោក Yeo Wee Yap នាយកប្រតិបត្តិ SEATOWN Group ជាសារជីវកម្មដែលមានសកម្មភាពវិនិយោគរយៈពេលវែងនៅវៀតណាមជាមួយទុនវិនិយោគបច្ចុប្បន្នប្រហែល ៥០០-៦០០ លានដុល្លារអាមេរិក បានធ្វើអត្ថាធិប្បាយថា វៀតណាមជាគោលដៅវិនិយោគដ៏គួរឲ្យទាក់ទាញមួយ ព្រោះមានកម្លាំងពលកម្មនៅក្នុងដំណាក់កាលប្រជាជនមាសនិងការគាំទ្រប្រកបដោយប្រសិទ្ធភាពពីរដ្ឋាភិបាលសម្រាប់សកម្មភាពអាជីវកម្មរបស់សហគ្រាស៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៨០ នៃមហាសន្និបាតវប្បធម៌ទូទាំងប្រទេសលើកទីមួយ

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៨០ នៃមហាសន្និបាតវប្បធម៌ទូទាំងប្រទេសលើកទីមួយ

នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា នៅទីក្រុងហាណូយ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម រដ្ឋសភា ប្រធានរដ្ឋ រដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម បានប្រារព្ធឡើងយ៉ាងឱឡារិកនូវពិធីរំលឹកខួបលើកទី ៨០ នៃមហាសន្និបាតវប្បធម៌ទូទាំងប្រទេសលើកទីមួយ (២៤ វិច្ឆិកា ១៩៤៦ - ២៤ វិច្ឆិកា ២០២៦) ។

Top