• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពន្លឿនបណ្ដាកម្មវិធីគោលដៅជាតិ

គណៈកម្មាធិការជនជាតិ ក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ច និងក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទបំពេញរាល់លក្ខខ័ណ្ឌ និងបទដ្ឋានយ៉ាងឆាប់រហ័ស ក្នុងរយៈពេល ៣ ខែ។
  ឧបនាយករដ្ឋមន្ត្រីប្រចាំការវៀតណាម លោក Pham Binh Minh អញ្ជើញដឹកនាំកិច្ចប្រជុំ (រូបថត៖ VOV)  

នាព្រឹកថ្ងៃទី ១៧ មិនា នៅទីស្នាក់ការរដ្ឋាភិបាល ឧបនាយករដ្ឋមន្ត្រីប្រចាំការ វៀតណាម លោក Pham Binh Minh បានអញ្ជើញដឹកនាំកិច្ចប្រជុំតាមប្រព័ន្ធអនឡាញ ដើម្បីស្តាប់ក្រសួង ស្ថាប័នរាយការណ៍អំពីវឌ្ឍនភាពនៃការអនុវត្តកម្មវិធីគោលដៅជាតិដំណាក់កាល ២០២១-២០២៥ ដែលត្រូវបានលោកនាយករដ្ឋមន្ត្រីវៀតណាមអនុម័តជាកម្មវិធីគោលដៅជាតិអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៅតំបន់ជនជាតិភាគតិច និងតំបន់ព្រៃភ្នំ កម្មវិធីគោលដៅជាតិកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាព និងកម្មវិធីគោលដៅជាតិកសាងជនបទថ្មី។

លោកឧបនាយករដ្ឋមន្ត្រី Pham Binh Minh បានស្នើឲ្យគណៈកម្មាធិការជនជាតិ ក្រសួងការងារ យុទ្ធជនពិការនិងសង្គមកិច្ច និងក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទបំពេញរាល់លក្ខខ័ណ្ឌ និងបទដ្ឋានយ៉ាងឆាប់រហ័ស ក្នុងរយៈពេល ៣ ខែ ដើម្បីដាក់ជូនគណៈកម្មាធិការអចិន្ត្រៃយ៍ជាតិស្ដីពីការបែងចែកថវិកាដល់បណ្ដាកម្មវិធីគោលដៅជាតិ។ ក្រសួងហិរញ្ញវត្ថុ និងក្រសួង ស្ថាប័នពាក់ព័ន្ធនានាកសាងសារចរយ៉ាងឆាប់រហ័ស ដើម្បីអនុវត្តន៍ដោយព្រមៗគ្នា ក្រោយពីទទួលបានទុន។ លោកឧបនាយករដ្ឋមន្ត្រី បានលើកច្បាស់ថាការត្រៀមរៀបចំមូលដ្ឋានគតិយុត្តិយ៉ាងពេញលេញគឺមានសារៈសំខាន់ណាស់ ដើម្បីអនុវត្តន៍បណ្ដាកម្មវិធីគោលដៅជាតិប្រកបដោយប្រសិទ្ធភាពនាពេលខាងមុខផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ការកែច្នៃផលិតផលកសិកម្មនៅរដ្ឋធានីហាណូយ - សក្តានុពលដ៏ធំមួយសម្រាប់ការបង្កើនតម្លៃ

ការកែច្នៃផលិតផលកសិកម្មនៅរដ្ឋធានីហាណូយ - សក្តានុពលដ៏ធំមួយសម្រាប់ការបង្កើនតម្លៃ

នៅក្នុងបរិបទដែលអ្នកប្រើប្រាស់មានការយកចិត្តទុកដាក់កាន់តែខ្លាំងលើភាពងាយស្រួល សុវត្ថិភាព និងគុណភាព ឧស្សាហកម្មកែច្នៃកសិកម្ម រុក្ខផល និងជលផល កំពុងដើរតួនាទីយ៉ាងសំខាន់នៅក្នុងខ្សែសង្វាក់តម្លៃកសិកម្មរបស់រដ្ឋធានី ហាណូយ។ ទោះជាយ៉ាងណាក៏ដោយ វិស័យនេះមិនទាន់ប្រើប្រាស់អស់សក្តានុពលរបស់ខ្លួននៅឡើយទេ ដោយសារតែការផលិតតាមខ្នាតតូច បច្ចេកវិទ្យាហួសសម័យ សមត្ថភាពទាប និងកង្វះសហគ្រាសធំៗ ដែលមានសមត្ថភាពនាំមុខទីផ្សារ។

Top