• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពន្លឿនការអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននៅតំបន់ខ្ពង់រាបកណ្តាល

សន្និសីទលើកទី ៤ នៃក្រុមប្រឹក្សាសម្របសម្រួលតំបន់ខ្ពង់រាបកណ្តាល (Tay Nguyen) បានប្រព្រឹត្តទៅនៅទីស្នាក់ការរដ្ឋាភិបាលនារសៀលថ្ងៃទី២ ខែមករា។
ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍លោក Nguyen Hoa Binh អញ្ជើញថ្លែងមតិបញ្ចប់សន្និសីទក្រុមប្រឹក្សាសម្របសម្រួលតំបន់ខ្ពង់រាបភាគកណ្តាលលើកទី៤ (រូបថត៖ VGP/Dinh Hai)

សន្និសីទនេះសំដៅរកឃើញការលំបាក និងឧបសគ្គនានា ដើម្បីកំណត់ទិសដៅនិងដំណោះស្រាយជំនះពុះពារ រួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមតំបន់ខ្ពង់រាបកណ្តាលបន្តការអភិវឌ្ឍយ៉ាងឆាប់រហ័ស ទូលំទូលាយ ប្រកបដោយគុណភាព និងនិរន្តរភាពនាពេលខាងមុខ។

អញ្ជើញថ្លែងមតិក្នុងសម័យប្រជុំនេះ ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍ លោក Nguyen Hoa Binh បានសង្កត់ធ្ងន់ថា សមាជិកក្រុមប្រឹក្សា ក្រសួង ស្ថាប័នមុខងារនិងមូលដ្ឋានក្នុងតំបន់បន្តសកម្មជាងមុនក្នុងការជំរុញគម្រោងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ដែលកំពុងដំណើរការយឺតជាងកាលកំណត់; បញ្ជាណែនាំឲ្យអនុវត្តប្រកបដោយប្រសិទ្ធភាព នូវភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមដែលផ្សាភ្ជាប់ជាមួយកិច្ចការពារសន្តិសុខ និងការពារជាតិនៅតំបន់ខ្ពង់រាបកណ្តាល។

ទាក់ទងនឹងយន្តការ និងគោលនយោបាយ លោកឧបនាយករដ្ឋមន្ត្រីបានស្នើឱ្យមូលដ្ឋានបន្តសម្របសម្រួលជាមួយក្រសួងផែនការ និងវិនិយោគក្នុងដំណើរការបំពេញគោលនយោបាយ ជាពិសេសចំពោះគោលនយោបាយជាក់ស្តែងដែលកំពុងត្រូវបានស្នើឡើង។ ទន្ទឹមនឹងនេះ ត្រូវបន្តពន្លឿនការបើកចំណាយថវិកា និងអនុវត្តរាល់គម្រោងចរាចរណ៍៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ដឹកនាំកិច្ចប្រជុំរដ្ឋាភិបាលស្តីពីការតាក់តែងច្បាប់

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ដឹកនាំកិច្ចប្រជុំរដ្ឋាភិបាលស្តីពីការតាក់តែងច្បាប់

អញ្ជើញថ្លែងមតិក្នុងកិច្ចប្រជុំនេះ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បាន អះអាងថា ទាំងនេះគឺជាសេចក្តីព្រាងច្បាប់ និងសេចក្តីសម្រេចចិត្តសំខាន់ៗ សំដៅធ្វើ ស្ថាប័នភាវូបនីយកម្មឲ្យទាន់ពេលវេលានូវគោលជំហរធំៗរបស់បក្ស ស្តីពីការផ្លាស់ប្ដូរថ្មី ការរៀបចំ និងប្រតិបត្តិការរបស់រដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋានក្នុងទិសដៅ “ចំណាន-បង្រួម-ខ្លាំង-ផលិតភាព-ប្រសិទ្ធភាព”។

Top