ទាក់ទិននឹងបញ្ហាសមុទ្រខាងកើត ភាគីទាំងពីរបានឯកភាពថា វិវាទលើអធិប តេយ្យភាព និងដែនដីគួរតែត្រូវបានដោះស្រាយដោយសន្តិវិធី ឈរលើមូលដ្ឋាននៃការ គោរពច្បាប់អន្តរជាតិ ជាពិសេសធម្មនុញ្ញអង្គការសហប្រជាជាតិ និងអនុសញ្ញាអង្គការ សហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS 1982) ផងដែរ។
ក្នុងសន្និសីទសារព័ត៍មានបន្ទាប់ពីកិច្ចពិភាក្សា ប្រធានរដ្ឋវៀតណាមលោក លឿង គឿង បានឲ្យដឹងថា នៅក្នុងកិច្ចពិភាក្សា ភាគីទាំងពីរក៏បានចុះហត្ថលេខាលើ ឯកសារសហប្រតិបត្តិការមួយចំនួនលើវិស័យនាំចេញ កសិកម្ម ការពារជាតិ និងកិច្ច សហប្រតិបត្តិការរវាងមូលដ្ឋាននានា ព្រមទាំង ឯកភាពលើការបន្តជំរុញការពង្រីកកិច្ច សហប្រតិបត្តិការ និងការផ្លាស់ប្តូរបទពិសោធន៍ក្នុងវិស័យដែលអាចបំពេញឲ្យគ្នាទៅ វិញទៅមកផងដែរ៖
“ក្នុងបរិបទដែលស្ថានភាពអន្តរជាតិកំពុងមានការវិវត្តន៍យ៉ាងឆាប់រហ័ស និងស្មុគ ស្មាញ យើងខ្ញុំចែករំលែកភាពស្រដៀងគ្នាជាច្រើនលើបញ្ហាអន្តរជាតិ និងតំបន់ដែល មានការយកចិត្តទុកដាក់ដូចគ្នា។ ភាគីទាំងពីរគាំទ្រគោលជំហរក្នុងការដោះស្រាយការ ខ្វែងគំនិតនិងវិវាទអន្តរជាតិ ដោយសន្តិវិធី ឈរលើមូលដ្ឋាននៃការគោរពធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ។ ដោយ ឈរលើមូលដ្ឋានោះ យើងខ្ញុំបានឯក ភាពថា ប្រទេសទាំងពីរបន្តបង្កើនការពិគ្រោះយោបល់ ការសម្របសម្រួល និងការ គាំទ្រគ្នាទៅវិញទៅមកនៅអង្គការ វេទិកាអន្តរជាតិពហុភាគី ដើម្បីរួមគ្នាការពារផល ប្រយោជន៍ និងលើកកំពស់ឋានៈរបស់ប្រទេសនីមួយៗ រួមចំណែកយ៉ាងសកម្មដល់ សន្តិភាព សន្តិសុខ ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនៅក្នុងតំបន់ទាំងពីរ និងពិភពលោក”។
លោកប្រធានរដ្ឋវៀតណាមជឿជាក់ថា ជាមួយនឹងលទ្ធផលល្អប្រសើរនៃដំណើរ ទស្សនកិច្ចលើកនេះ ក្របខ័ណ្ឌនៃទំនាក់ទំនងភាពជាដៃគូលើគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងឈីលីនឹងបន្តអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា ឆ្លើយតបទៅនឹងការយកចិត្ត ទុកដាក់ និងបំណងប្រាថ្នារបស់ប្រជាជននៃប្រទេសទាំងពីរ៕