• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពង្រឹងការសម្របសម្រួលក្នុងការកសាងធនធានមនុស្សគុណភាពខ្ពស់ក្នុងជួរកងទ័ព

នេះជាការណែនាំរបស់អគ្គលេខាបក្ស លោក តូ ឡឹម លេខាគណៈកម្មាធិការយោធាមជ្ឈិម ក្នុងជំនួបធ្វើការជាមួយអគ្គស្នងការនយោបាយនៃកងទ័ពប្រជាជនវៀតណាម នាព្រឹកថ្ងៃទី២៣ ខែកក្កដា នៅទីក្រុងហាណូយ។
អគ្គលេខាបក្ស លោក តូ ឡឹម ធ្វើការជាមួយអគ្គស្នងការនយោបាយនៃកងទ័ពប្រជាជនវៀតណាម។ រូបថត៖ Van Hieu/VOV

លោកអគ្គលេខាបក្ស តូ ឡឹម បានសង្កត់ធ្ងន់ថា នៅចំពោះមុខការវិវឌ្ឍយ៉ាងឆាប់រហ័សនិងស្មុគស្មាញនៃស្ថានភាពពិភពលោកនិងតំបន់ កងទ័ពប្រជាជនវៀតណាមជានិច្ចកាលប្រកាន់ខ្ជាប់នូវគោលដៅឯករាជ្យជាតិ និងសង្គមនិយម ជាកម្លាំងនយោបាយ កម្លាំងប្រយុទ្ធដ៏ស្មោះត្រង់យ៉ាងដាច់ខាត និងគួរឱ្យទុកចិត្តបំផុតចំពោះបក្ស រដ្ឋ និងប្រជាជន។ ដូច្នេះហើយ អគ្គស្នងការនយោបាយត្រូវដឹកនាំកងទ័ពទាំងមូល ពង្រឹងដំណោះស្រាយកសាងកងទ័ពឲ្យរឹងមាំផ្នែកនយោបាយ ស្និទស្នាលជាមួយប្រជាជន បន្តម្ចាស់ការដើរជួរមុខក្នុងការការពារមូលដ្ឋានមនោគមវិជ្ជា ប្រយុទ្ធប្រឆាំងនឹងទស្សនៈខុសឆ្គង អរិភាព រួមចំណែករក្សាគោលជំហរមនោគមវិជ្ជារបស់បក្ស ក្នុងជួរកងទ័ព ការពារបក្ស រដ្ឋ ប្រជាជន និងការពាររបប។

“កងទ័ពត្រូវតែធ្វើទំនើបកម្មមនុស្សមុនពេលធ្វើទំនើបកម្មអាវុធ និងឧបករណ៍។ ខ្ញុំសូមស្នើឱ្យអគ្គស្នងការនយោបាយពង្រឹងការសម្របសម្រួលជាមួយអគ្គសេនាធិការដ្ឋាន ផ្តល់ប្រឹក្សាក្នុងការកសាងធនធានមនុស្ស ជាពិសេសធនធានមនុស្សគុណភាពខ្ពស់ក្នុងជួរកងទ័ព។ បន្តអនុវត្តប្រកបដោយប្រសិទ្ធភាពនូវគម្រោង  គោលនយោបាយទាក់ទាញនិងប្រើប្រាស់អ្នកមានទេពកោសល្យរបស់កងទ័ពប្រជាជនវៀតណាម រហូតដល់ឆ្នាំ ២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៥០។ សមមិត្តត្រូវយកចិត្តទុកដាក់លើការអប់រំនិងបណ្តុះបណ្តាលកម្មាភិបាលនិងយុទ្ធជនឲ្យរឹងមាំផ្នែកនយោបាយ និងយោធា។ កម្មាភិបាលនិងយុទ្ធជនម្នាក់ៗត្រូវមានឆន្ទៈនយោបាយដ៏មោះមុត ពូកែទាំងបច្ចេកទេសនិងយុទ្ធសាស្ត្រ  ស្ទាត់ជំនាញអាវុធនិងឧបករណ៍ទំនើបៗ មានគំនិតច្នៃប្រឌិត មានជំនាញឌីជីថលនិងស្ទាត់ជំនាញវេទិកាឌីជីថល យល់ច្បាស់អំពីសិល្បៈយោធា និងមានសមត្ថភាពសម្របសម្រួលប្រតិបត្តិការ មានសុខភាពល្អ និងស៊ូទ្រាំ បំពេញតម្រូវការពិសេសនៃប្រតិបត្តិការយោធា”៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

អភិវឌ្ឍន៍ឧស្សាហកម្មនុយក្លេអ៊ែរឱ្យក្លាយជាវិស័យមុខព្រួញក្នុងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាជាតិ

អភិវឌ្ឍន៍ឧស្សាហកម្មនុយក្លេអ៊ែរឱ្យក្លាយជាវិស័យមុខព្រួញក្នុងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាជាតិ

នាព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ នៅខេត្ត Lam Dong ឧបនាយករដ្ឋមន្ត្រី លោក Bui Thanh Son បានអញ្ជើញជួបធ្វើការជាមួយវិទ្យាស្ថានស្រាវជ្រាវនុយក្លេអ៊ែរ Da Lat។

Top