យោងតាមគណៈប្រតិភូ ចាំបាច់ត្រូវរៀបចំឡើងវិញនូវធនធាន និងផែនទីទេសចរណ៍ ក្នុងបរិបទដែលវៀតណាមអនុវត្តការរៀបចំអង្គភាពរដ្ឋបាលឡើងវិញ ផ្លាស់ប្តូរផែនរៀបចំតំបន់តាមទិសឆ្ពោះទៅរកសក្តានុពល និងគុណសម្បត្តិក្នុងតំបន់ និងបង្កើតផលិតផលទេសចរណ៍ពិសេសនិងស៊ីជម្រៅ។ លើសពីនេះ និន្នាការទេសចរណ៍អន្តរជាតិបច្ចុប្បន្ន ផ្តោតលើទេសចរណ៍ប្រកបដោយនិរន្តរភាព ទេសចរណ៍បៃតង ឌីជីថលភាវូបនីយកម្ម ឬបទពិសោធន៍ផ្ទាល់ខ្លួន ដូច្នេះផលិតផលទេសចរណ៍ត្រូវផ្លាស់ប្តូរឱ្យបានសមស្រប។
ថ្លែងមតិក្នុងជំនួបនេះ ឧបនាយករដ្ឋមន្ត្រី លោក Mai Van Chinh ប្រធានគណៈកម្មាធិការដឹកនាំបានកត់សម្គាល់ថា៖
“បន្តផ្លាស់ប្តូរថ្មីផ្នត់គំនិត លើកកំពស់ការយល់ដឹងអំពីការអភិវឌ្ឍទេសចរណ៍ប្រកបដោយវិជ្ជាជីវៈ កំណត់រូបរាងទេសចរណ៍វៀតណាមឡើងវិញ រៀបចំឡើងវិញនូវផែនការ បំពេញបន្ថែមគម្រោងក្នុងដំណាក់កាលថ្មី របៀបធ្វើអាជីវកម្មនិងលើកកម្ពស់គុណសម្បត្តិប្រកួតប្រជែង ឱកាសលេចធ្លោ និងសក្តានុពលផ្សេងៗគ្នារបស់មូលដ្ឋាននាពេលបច្ចុប្បន្ន។ ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ ធ្វើជាអធិបតី និងសម្របសម្រួលជាមួយក្រសួងនិងផ្នែកនៅថ្នាក់មជ្ឈិម និងមូលដ្ឋាន ដើម្បីអនុវត្តសេចក្តីសម្រេចចិត្តរបស់មជ្ឈិមស្តីពីនវានុវត្តន៍ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ការផ្លាស់ប្តូរឌីជីថល សមាហរណកម្មអន្តរជាតិយ៉ាងស៊ីជម្រៅ ការកសាងនិងបំពេញប្រព័ន្ធច្បាប់ និងការអភិវឌ្ឍសេដ្ឋកិច្ចឯកជន”៕