នៅស្រុក Phu Loc គណៈកម្មាធិការអចិន្ត្រៃយ៍នៃសម្ព័ន្ធយុវជនទីក្រុង Hue បានរៀបចំពិធីបំផុសខែយុវជនដោយប្រធានបទ “យុវវ័យទីក្រុង Hue មានមោទនភាព ជឿជាក់យ៉ាងមុតមាំលើបក្ស”។ ក្នុងឱកាសនេះ គណៈកម្មាធិការអចិន្ត្រៃយ៍សម្ព័ន្ធយុវជនទីក្រុង បានប្រគល់ជូនដើមទុនគាំទ្រយុវជនចាប់ផ្តើមអាជីវកម្ម; ប្រគល់កង់ និងអាហារូបករណ៍ជូនសិស្សដែលមានស្ថានភាពគ្រួសារលំបាក; ដាក់ពង្រាយក្រុមអ្នកស្ម័គ្រចិត្ដដើម្បីជួយឧបត្ថម្ភប្រជាជនតាមគំរូ "ការទូទាត់ដោយមិនប្រើសាច់ប្រាក់"។
នៅថ្ងៃដដែល នៅឃុំព្រំដែន Mo Rai (ស្រុក Sa Thay) សម្ព័ន្ធយុវជនខេត្ត Kon Tum បានរៀបចំពិធីបំផុសខែយុវជន ដយផ្សារភ្ជាប់ជាមួយនឹងកម្មវិធី “ខែមីនាព្រំដែន” ឆ្នាំ២០២៥។ ក្នុងឱកាសនេះ សមាជិកសម្ព័ន្ធយុវជន បានចូលរួមដាំដើមឈើ; រៀបចំការពិនិត្យសុខភាព និងផ្តល់ថ្នាំដោយឥតគិតថ្លៃដល់ប្រជាពលរដ្ឋនៅតាមតំបន់ព្រំដែន...
នៅវិមានជ័យជំនះ Junction City (ស្រុក Tan Chau ខេត្ត Tay Ninh) សម្ព័ន្ធយុវជនខេត្ត Tay Ninh បានរៀបចំពិធីបំផុសខែយុវជនឆ្នាំ ២០២៥ ដោយប្រធានបទ “យុវវ័យ Tay Ninh ឈានទៅមុខ ច្នៃប្រឌិតកសាងស្រុកកំណើតរីកចម្រើននិងស្រស់ស្អាត”។ ក្នុងអំឡុងខែយុវជន យុវជនខេត្ត Tay Ninh នឹងបង្កើតក្រុមយុវជនស្ម័គ្រចិត្តចំនួន ២៨០ ក្រុមដើម្បីអនុវត្តន៍សកម្មភាពដូចជា៖ សាងសង់ផ្ទះចំនួន ១០ ខ្នង ឆ្លើយតបនឹងចលនា “រួមដៃគ្នាលុបបំបាត់ផ្ទះបណ្តោះអាសន្ន និងទ្រុឌទ្រោមទូទាំងប្រទេសឆ្នាំ ២០២៥”; រៀបចំសកម្មភាពស្ម័គ្រចិត្តចូលរួមកសាងជនបទថ្មី និងទីក្រុងស៊ីវិល័យ; ចូលរួមធានាសណ្ដាប់ធ្នាប់និងសុវត្ថិភាពចរាចរណ៍។ ល៕