• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពង្រីកថែមទៀតនូវទំនាក់ទំនងទ្វេភាគីរវាងវៀតណាមនិងឡាវ

នារសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ នៅវិមានប្រធានរដ្ឋក្នុងរដ្ឋធានីវៀងច័ន្ទ អគ្គលេខាបក្ស ប្រធានរដ្ឋឡាវ លោក ថងលូន ស៊ីសូលីត បានអញ្ជើញជាអធិបតីក្នុងពិធី ទទួលបដិសណ្ឋារ កិច្ចជាផ្លូវជូនចំពោះប្រធានរដ្ឋវៀតណាម លោក លឿង គឿង តាមពិធីការខ្ពង់ខ្ពស់បំផុតសម្រាប់ប្រមុខរដ្ឋ។
ប្រធានរដ្ឋ លោក លឿង គឿង អញ្ជើញថតរូបជាមួយអគ្គលេខាបក្ស ប្រធានរដ្ឋឡាវ លោក ថងលូន ស៊ីសូលីត ក្នុងពិធីទទួលបដិសណ្ឋារកិច្ច (រូបថត៖ Viet Cuong - Tran Tuan/VOV)

នៅក្នុងកិច្ចពិភាក្សាបន្ទាប់ពីពិធីទទួលស្វាគមន៍ ថ្នាក់ដឹកនាំទាំងពីរបានឯកភាពគ្នាលើភាពចាំបាច់ក្នុងការស្វែងរកវិធីសាស្ត្រច្នៃប្រឌិតថ្មី សំដៅលើកកម្ពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។ អនុវត្តវិធានការប្រកបដោយប្រសិទ្ធភាព ដើម្បីខិតខំបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឡើងដល់ ៥ ពាន់លានដុល្លាអាមេរិកក្នុងប៉ុន្មានឆ្នាំខាងមុខ។ ទន្ទឹមនឹងនោះ ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យអប់រំនិងបណ្តុះបណ្តាល ផ្តល់អាទិភាពដល់ប្រទេសឡាវ ក្នុងការលើកកម្ពស់គុណភាពធនធានមនុស្ស; ជំរុញកិច្ចសហប្រតិបត្តិការរវាងមូលដ្ឋាននិងមូលដ្ឋាន ជាពិសេសរវាងខេត្តជាប់ព្រំដែន។

ទាក់ទងនឹងកិច្ចសហប្រតិបត្តិការពហុភាគី ថ្នាក់ដឹកនាំទាំងពីរបានឯកភាពគ្នាក្នុងការសម្របសម្រួលយ៉ាងជិតស្និទ្ធ គាំទ្រគ្នាទៅវិញទៅមក លើកកម្ពស់តួនាទីជាមជ្ឈភាពរបស់អាស៊ាន យន្តការដឹកនាំដោយអាស៊ាន និងយន្តការសហប្រតិបត្តិការអន្តរជាតិផ្សេងទៀត; ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្នា និងជាមួយប្រទេសពាក់ព័ន្ធ និងអង្គការអន្តរជាតិ ដើម្បីគ្រប់គ្រង អភិវឌ្ឍន៍និងប្រើប្រាស់ធនធានទឹកទន្លេមេគង្គប្រកបដោយនិរន្តរភាព និងប្រសិទ្ធភាព; ប្តេជ្ញាសម្របសម្រួលការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវលទ្ធផលដែលសម្រេចបានក្នុងកិច្ចប្រជុំលើកទី ៣ រវាងថ្នាក់ដឹកនាំនៃប្រទេសទាំងបី វៀតណាម-ឡាវ-កម្ពុជា (ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥) និងបន្តពង្រឹងទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងបក្សទាំងបី និងប្រទេសទាំងបី។

ក្នុងឱកាសនេះ ប្រធានរដ្ឋ លោក លឿង គឿង បានប្រកាសពីការសម្រេចចិត្តរបស់វៀតណាមជូនដល់បក្ស រដ្ឋ និងប្រជាជនឡាវនូវគម្រោងសាងសង់ មន្ទីរពេទ្យថ្នាក់ស្រុកក្នុងខេត្តវៀងចន្ទន៍ ដែលមានតម្លៃ ៣ លានដុល្លារ។

បន្ទាប់ពីជំនួបពិភាក្សា ប្រធានរដ្ឋលោក លឿងគឿង និងអគ្គលេខាបក្ស ប្រធានរដ្ឋឡាវ បានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការ និងការផ្តល់អាជ្ញាបណ្ណ មួយចំនួន។ នៅល្ងាចថ្ងៃដដែលនោះ មុននឹងពិធីជប់លៀងយ៉ាងឱឡារិក រៀបចំដោយអគ្គលេខាបក្ស ប្រធានរដ្ឋឡាវ លោក ថងលូន ស៊ីសូលីត ថ្នាក់ដឹកនាំទាំងពីរបានចូលរួមពិធីចងកដៃសុំសំណាងល្អក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីឡាវ Bunpimay ផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាមr

អាមេរិកវាយតម្លៃថា ជំនួបសន្ទនាតាមទូរស័ព្ទអំពីពន្ធគយជាមួយវៀតណាមមានប្រសិទ្ធភាព

អាមេរិកវាយតម្លៃថា ជំនួបសន្ទនាតាមទូរស័ព្ទអំពីពន្ធគយជាមួយវៀតណាមមានប្រសិទ្ធភាព

ការិយាល័យតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក (USTR) នាថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ បានចេញសេចក្តីជូនដំណឹងអំពីជំនួបសន្ទនាតាមទូរស័ព្ទរវាងប្រធានតំណាងពាណិជ្ជកម្មអាមេរិក Jamieson L. Greer និងរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម លោក Nguyen Hong Dien នាថ្ងៃទី ២៣ ខែមេសា ដើម្បីពិភាក្សាអំពីទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី រវាងសហរដ្ឋអា មេរិក និងវៀតណាម។

Top