• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ផ្សារណាត់តាំងពិព័រណ៍ផលិតផលសេដ្ឋកិច្ច-ការពារជាតិវៀតណាម - កម្ពុជាឆ្នាំ ២០២៣ (VIDEX ២០២៣)

ផ្សារណាត់តាំងពិព័រណ៍ផលិតផលសេដ្ឋកិច្ច - ការពារជាតិវៀតណាម - កម្ពុជា ២០២៣ (VIDEX ២០២៣) បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៩ ខែតុលា នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។ ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងដោយក្រសួងការពារជាតិ ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម រួមសហការជាមួយក្រសួងការពារជាតិ និងក្រសួង ស្ថាប័ននានារបស់កម្ពុជា។
ស្តង់ទំនិញរបស់ក្រុមហ៊ុនភាគហ៊ុន ២២ នៃអគ្គនាយកដ្ឋានភស្តុភារ ក្រសួងការពារជាតិវៀតណាម។ រូបថត៖ Cu Huong

VIDEX ២០២៣ គឺជាឱកាសដើម្បីសហគ្រាសនៃប្រទេសទាំងពីរទាញយកសក្តានុពល ស្វែងរកឱកាសពង្រីកទីផ្សារ លើកកម្ពស់ប្រសិទ្ធភាពផលិតកម្ម ធ្វើអាជីវកម្ម និងអភិវឌ្ឍន៍ធុរកិច្ច។ VIDEX ២០២៣ ទាក់ទាញការចូលរួមរបស់អង្គភាព អាជីវកម្មវៀតណាម និងកម្ពុជាចំនួន ១៥០ ដែលមានស្តង់ទំនិញជាង ២០០ ស្តង់ក្នុងផ្នែកទំនិញដូចជា៖ ម៉ាស៊ីនបច្ចេកវិទ្យា មនុស្សយន្ត យន្តហោះដ្រូនឯកទេស ឧបករណ៍ឧស្សាហកម្ម ម៉ាស៊ីនកសិកម្ម តម្បាញកាត់ដេរ ស្បែកជើង អេឡិចត្រូនិក សំណងនិងសម្ភារៈសំណង់ សិប្បកម្ម និងទំនិញប្រើប្រាស់។ សកម្មភាពសំខាន់ៗនៃពិព័រណ៍រួមមាន៖ សកម្មភាពតាំងពិព័រណ៌បង្ហាញនិងឧទ្ទេសនាមរូបភាពឆ្នើមមួយចំនួននៃទំនាក់ទំនងមិត្តភាពប្រពៃណីរវាងប្រទេសទាំងពីរ; សិក្ខាសាលា “ជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងការតភ្ជាប់ពាណិជ្ជកម្មរវាងវៀតណាម និងកម្ពុជា ឆ្នាំ២០២៣”; សិក្ខាសាលាស្តីពីភស្តុភាររវាងវៀតណាម-កម្ពុជា; សកម្មភាពសម្តែងសិល្បៈ ការតាំងពិពណ៌ ការផ្លាស់ប្តូរវប្បធម៌និងម្ហូបអាហារប្រចាំតំបន់៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៨០ នៃមហាសន្និបាតវប្បធម៌ទូទាំងប្រទេសលើកទីមួយ

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៨០ នៃមហាសន្និបាតវប្បធម៌ទូទាំងប្រទេសលើកទីមួយ

នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា នៅទីក្រុងហាណូយ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម រដ្ឋសភា ប្រធានរដ្ឋ រដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម បានប្រារព្ធឡើងយ៉ាងឱឡារិកនូវពិធីរំលឹកខួបលើកទី ៨០ នៃមហាសន្និបាតវប្បធម៌ទូទាំងប្រទេសលើកទីមួយ (២៤ វិច្ឆិកា ១៩៤៦ - ២៤ វិច្ឆិកា ២០២៦) ។

Top