• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ផ្សព្វផ្សាយទេសចរណ៍វៀតណាម - ទីក្រុងហូជីមិញនៅកម្ពុជា

អញ្ជើញថ្លែងមតិនៅទីនេះ អគ្គទីប្រឹក្សាស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា លោក Ngo Van Tuat បានវាយតម្លៃថា កម្មវិធីនេះគឺជាការរួមចំណែកយ៉ាងសំខាន់ក្នុង ការជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងប្រទេសទាំងពីរ ក៏ដូចជារវាងទីក្រុង ហូជីមិញជាមួយរាជធានីភ្នំពេញផងដែរ។
អគ្គទីប្រឹក្សាស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា លោក Ngo Van Tuat ថ្លែងនៅកម្មវិធី។ (រូបថត៖ VOV)

នារសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា កម្មវិធីឧទ្ទេស នាមអំពីទេសចរណ៍វៀតណាម-ទីក្រុងហូជីមិញ ត្រូវបានរៀបចំឡើងដើម្បីផ្សព្វផ្សាយ គោលដៅទេសចរណ៍ ធ្វើបច្ចុប្បន្នភាពផលិតផល និងសេវាកម្មទេសចរណ៍ថ្មីៗរបស់ វៀតណាមនិងទីក្រុងហូជីមិញទៅកាន់សហគ្រាសទេសចរណ៍និងមជ្ឈដ្ឋានសារព័ត៌មា ននៃប្រទេសសាម៉ី។

អញ្ជើញថ្លែងមតិនៅទីនេះ អគ្គទីប្រឹក្សាស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា លោក Ngo Van Tuat បានវាយតម្លៃថា កម្មវិធីនេះគឺជាការរួមចំណែកយ៉ាងសំខាន់ក្នុង ការជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងប្រទេសទាំងពីរ ក៏ដូចជារវាងទីក្រុង ហូជីមិញជាមួយរាជធានីភ្នំពេញផងដែរ។ លោកសង្ឃឹមថា សក្ដានុពល ប្រៀបខ្លាំង និងសេវាកម្មទេសចរណ៍នៅទីក្រុងហូជីមិញ នឹងត្រូវបានសហគ្រាសនិងប្រជាជន កម្ពុជាយ៉ាងច្រើនកុះករស្គាល់ដល់ បើកឱកាសសហប្រតិបត្តិការជាច្រើនសម្រាប់ សហគ្រាសទេសចរណ៍នៃភាគីទាំងពីរ ជំរុញកំណើននៃលំហូរភ្ញៀវទេសចរទ្វេភាគី។

រីឯខ្លួនវិញ អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍កម្ពុជា លោក ប្រាក់ ចាន់តារា ជឿជាក់ថា កម្មវិធីឧទ្ទេសនាមអំពីទេសចរណ៍វៀតណាម-ទីក្រុងហូជីមិញនៅកម្ពុជា នឹងត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយ និងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ កាន់តែច្រើនឡើងៗ រវាងកម្ពុជានិងវៀតណាមក្នុងដំណាក់កាលស្តារទេសចរណ៍ឡើង វិញក្រោយជំងឺកូវីដ-១៩។ នៅក្នុងព្រឹត្តិការណ៍នេះ តំណាងសហគ្រាស មន្ទីរពេទ្យ និងមូលដ្ឋានសុខា ភិបាលនៅវៀតណាមបានចែករំលែក ឧទ្ទេសនាមអំពីផលិតផល និងសេវាកម្មទេស ចរណ៍ដល់សាធារណជន។ លើសពីនេះ ក្នុងក្របខណ្ឌនៃកម្មវិធី ក៏មានសកម្មភាព តភ្ជាប់ពាណិជ្ជកម្ម ដែលជួយសហគ្រាសនៃប្រទេសទាំងពីរស្វែងយល់ តភ្ជាប់ និង សហការគ្នាផងដែរ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ខេត្ត Gia Lai សម្រេចបានគោលដៅលុបបំបាត់ផ្ទះបណ្តោះអាសន្ន និង​ផ្ទះ​ទ្រុឌទ្រោម

ខេត្ត Gia Lai សម្រេចបានគោលដៅលុបបំបាត់ផ្ទះបណ្តោះអាសន្ន និង​ផ្ទះ​ទ្រុឌទ្រោម

នៅមុនថ្ងៃរួមបញ្ចូលខេត្ត និងអាជ្ញាធរមូលដ្ឋានពីរកម្រិតបានដំណើរការសកម្មភាពជាផ្លូវការនោះ កម្មវិធីលុបបំបាត់ផ្ទះបណ្ដោះអាសន្ននិងផ្ទះទ្រុឌទ្រោមនៅខេត្ត Gia Lai កំពុងសម្រេចបានគោលដៅ ដោយមានផ្ទះប្រមាណ ៨០០០ខ្នងត្រូវបានសាងសង់ ជួសជុល និងប្រគល់ជូនប្រជាពលរដ្ឋ ស្មើនឹង ៩៩,៨៨% នៃផែនការ។

Top