• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ផ្លូវរថភ្លើង Lao Cai - Hanoi - Hai Phong នឹងរួមចំណែកលើកកំពស់ពាណិជ្ជកម្មវៀតណាម - ចិន

ក្នុងសម័យបិទសម័យប្រជុំវិសាមញ្ញលើកទី៩ នៃរដ្ឋសភានីតិកាលទី១៥ កាលពីថ្ងៃទី១៩ ខែកុម្ភៈ នៅទីក្រុងហាណូយ រដ្ឋសភាវៀតណាមបានអនុម័តលើគោលការណ៍វិនិយោគសាងសង់ផ្លូវរថភ្លើង Lao Cai - Hanoi - Hai Phong។
អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Guo Jiakun។ រូបថត៖ ក្រសួងការបរទេសចិន

ព័ត៌មាននេះទទួលបានការយកចិត្តទូកដាក់ពីប្រព័ន្ធផ្សព្វផ្សាយនិងសាធារណៈមតិនៅប្រទេសចិន។ ថ្លែងក្នុងសន្និសីទកាសែតជាប្រចាំនារសៀលថ្ងៃទី១៩ កុម្ភៈ នៅទីក្រុងប៉េកាំង អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Guo Jiakun បានឲ្យដឹងថា៖

“ចាប់តាំងពីឆ្នាំទៅមិញ ប្រទេសចិន និងវៀតណាមបានពិភាក្សាម្តងហើយម្តងទៀតអំពីការជំរុញការតភ្ជាប់ផ្លូវរថភ្លើងរវាងប្រទេសទាំងពីរ។ ភាគីទាំងពីរបានឯកភាពពន្លឿនការស្រាវជ្រាវលទ្ធភាពនៃការសាងសង់ផ្លូវរថភ្លើង Lao Cai-Hanoi-Hai Phong និងរៀបចំផែនការសាងសង់ផ្លូវរថភ្លើងស្ដង់ដារ Dong Dang-Hanoi និង Mong Cai-Ha Long-Hai Phong ព្រមទាំងពន្លឿនការសាងសង់ផ្លូវរថភ្លើងតភ្ជាប់ Hekou របស់ចិនជាមួយផ្លូវរថភ្លើង Lao Cai របស់វៀតណាម”។

យោងតាមប្រព័ន្ធផ្សព្វផ្សាយចិន ផ្លូវរថភ្លើងនេះនឹងរួមចំណែកលើកកម្ពស់ពាណិជ្ជកម្មរវាងចិននិងវៀតណាម ដោយពង្រឹងការតភ្ជាប់រវាងចិន និងអាស៊ីអាគ្នេយ៍៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

នាំកិច្ចសហប្រតិបត្តិការសភារវាងវៀតណាមនិងសហព័ន្ធរុស្ស៊ីកាន់តែស៊ីជម្រៅ

នាំកិច្ចសហប្រតិបត្តិការសភារវាងវៀតណាមនិងសហព័ន្ធរុស្ស៊ីកាន់តែស៊ីជម្រៅ

នារសៀលថ្ងៃទី១២ ខែវិច្ឆិកា នៅអាគាររដ្ឋសភា (ហាណូយ) បន្ទាប់ពីពិធីទទួលស្វាគមន៍ជាផ្លូវការ ប្រធានរដ្ឋសភាលោកត្រឹន ថាញ់ មិនបានអញ្ជើញជួបពិភាក្សាជាមួយប្រធានក្រុមប្រឹក្សាសហព័ន្ធនៃសភាសហព័ន្ធរុស្ស៊ី លោកស្រី Valentina Matviyenko ដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសវៀតណាម។

Top