• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ផ្លាស់ប្តូរថ្មីផ្នែកអប់រំមត្តេយ្យសិក្សា ត្រូវស្របតាមនិន្នាការអភិវឌ្ឍន៍របស់សម័យកាល

នាព្រឹកថ្ងៃទី ៤ មេសា នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ប្រធានគណៈកម្មាធិការជាតិដឹកនាំការផ្លាស់ប្តូរថ្មីវិស័យអប់រំ និងបណ្តុះបណ្តាល (គណៈកម្មាធិការ) បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការស្តីពី “នវានុវត្តន៍ និងអភិវឌ្ឍន៍វិស័យអប់រំមត្តេយ្យសិក្សាដល់ឆ្នាំ ២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៤៥”។
នាយករដ្ឋមន្ត្រី លោក Pham Minh Chinh អញ្ជើញថ្លែងមតិក្នុងកិច្ចប្រជុំ (រូបថត៖ VNA)

នៅឯកិច្ចប្រជុំនេះ លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ការអប់រំ និងបណ្តុះបណ្តាលត្រូវបានបក្ស និងរដ្ឋកំណត់ថា ជាគោលនយោបាយជាតិកំពូល និងជាបុព្វហេតុរបស់បក្ស ប្រព័ន្ធនយោបាយ និងប្រជាជនទាំងមូល។ ការវិនិយោគលើវិស័យអប់រំ គឺវិនិយោគសម្រាប់ការអភិវឌ្ឍ; ត្រូវតែធ្វើការផ្លាស់ប្តូរថ្មីផ្នែកអប់រំនិងបណ្តុះបណ្តាលលើគ្រប់វិស័យ ក្នុងនោះមានផ្នែកអប់រំមត្តេយ្យសិក្សាផងដែរ។

“ការធ្វើផ្លាស់ប្តូរថ្មីវិស័យអប់រំ និងបណ្តុះបណ្តាលត្រូវតែមានគោលបំណងបណ្តុះបណ្តាល និងអភិវឌ្ឍន៍ប្រជាជនវៀតណាមយ៉ាងទូលំទូលាយ; ស្របតាមនិន្នាការអភិវឌ្ឍន៍នៃសម័យកាល; សមស្របទៅនឹងលក្ខខណ្ឌ និងស្ថានភាពជាក់ស្តែងរបស់ប្រទេសជាតិ។ ការផ្លាស់ប្តូរថ្មីវិស័យអប់រំមត្តេយ្យសិក្សា ជាពិសេសសម្រាប់កុមារអាយុពី ៣ ទៅ ៥ ឆ្នាំ; បង្កើតការកៀរគរធនធាន ដោយយកកិច្ចសហប្រតិបត្តិការសាធារណៈ និងឯកជនជាគន្លឹះក្នុងការអភិវឌ្ឍន៍ការអប់រំ និងបណ្តុះបណ្តាល”។ នេះបើយោងតាមប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រី៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៨០ នៃមហាសន្និបាតវប្បធម៌ទូទាំងប្រទេសលើកទីមួយ

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៨០ នៃមហាសន្និបាតវប្បធម៌ទូទាំងប្រទេសលើកទីមួយ

នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា នៅទីក្រុងហាណូយ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម រដ្ឋសភា ប្រធានរដ្ឋ រដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម បានប្រារព្ធឡើងយ៉ាងឱឡារិកនូវពិធីរំលឹកខួបលើកទី ៨០ នៃមហាសន្និបាតវប្បធម៌ទូទាំងប្រទេសលើកទីមួយ (២៤ វិច្ឆិកា ១៩៤៦ - ២៤ វិច្ឆិកា ២០២៦) ។

Top