ក្នុងនោះ
ជាមួយនឹងសេចក្តីព្រាងច្បាប់ធ្វើវិសោធនកម្ម
និងបំពេញបន្ថែមមាត្រាមួយចំនួននៃច្បាប់ស្តីពីការទប់ស្កាត់និងប្រយុទ្ធប្រឆាំងគ្រឿងញៀន
នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ បានសង្កត់ធ្ងន់លើទស្សនៈថា “ការពារជាជាងការប្រយុទ្ធ” ដោយយកការបង្ការជាមូលដ្ឋានគ្រឹះ
យុទ្ធសាស្ត្រយូរអង្វែង; ទប់ស្កាត់
និងបង្រ្កាបបទល្មើសគ្រឿងញៀន; កាត់បន្ថយតម្រូវការថ្នាំញៀន។
“ការទប់ស្កាត់និងបង្រ្កាបបទល្មើសគ្រឿងញៀន មានន័យថា ការទប់ស្កាត់
និងបង្រ្កាបការវិវត្តនៃតម្រូវការគ្រឿងញៀន។ ទន្ទឹមនឹងនោះ
រៀបចំស្ថាប័ននូវទស្សនៈថ្មីរបស់បក្សថា ការញៀនគ្រឿងញៀនគឺជាបទល្មើស
ត្រូវប្រព្រឹត្តិឲ្យបានសមស្របចំពោះបទល្មើស។ ទោះជាយ៉ាងណាក៏ដោយ
ត្រូវយកចិត្តទុកដាក់លើបញ្ហាមនុស្សធម៌ នៅពេលដែលអ្នកញៀនជាអនីតិជន
ត្រូវធានាសិទ្ធិក្នុងការសិក្សានិងការហាត់ពត់លត់ដំ”។
ក្នុងសម័យប្រជុំនេះដែរ
លោកនាយករដ្ឋមន្ត្រីបានផ្តល់យោបល់ដល់ស្ថាប័ននានាក្នុងការបន្តបំពេញឯកសារនៃសេចក្តីព្រាងច្បាប់ស្តីពីអាកាសចរណ៍ស៊ីវិលវៀតណាម
(ជំនួស); សេចក្តីព្រាងច្បាប់ស្តីពីឧត្តមសិក្សា (ជំនួស);
សេចក្តីព្រាងច្បាប់ស្តីពីការអប់រំវិជ្ជាជីវៈ (ជំនួស); សេចក្តីព្រាងច្បាប់ស្តីពីសារព័ត៌មាន (ជំនួស)
និងសំណើរបស់រដ្ឋាភិបាលស្តីពីកម្មវិធីនីតិបញ្ញត្តិសម្រាប់ឆ្នាំ២០២៦។
ថ្លែងមតិបូកសរុបសម័យប្រជុំនេះ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ បានស្នើឱ្យបន្តផ្តោតការដឹកនាំ ការវិនិយោគលើធនធានមនុស្ស ហិរញ្ញវត្ថុ និង មូលដ្ឋានសម្ភារៈ ដើម្បីលុបបំបាត់ការជំពាក់ជំពិនអំពីស្ថាប័ន និងច្បាប់នៅឆ្នាំ២០២៥ ស្ថាបនាដើម្បីអភិវឌ្ឍន៍ បម្រើប្រជាជន និងប្រែក្លាយស្ថាប័នពី “ចំណុចកកស្ទះនៃការកកស្ទះ” ទៅជាគុណសម្បត្តិប្រកួតប្រជែងរបស់ជាតិ។ ទន្ទឹមនឹងនោះ ការងារកសាង និងបំពេញច្បាប់ ត្រូវធានាគោលដៅទាន់ពេលវេលា វឌ្ឍនភាព និងលើកកម្ពស់គុណភាព៖ ច្បាមជាប់តថភាពជាក់ស្តែង ផ្តើមចេញពីការពិត គោរពការពិត យកការពិតជារង្វាស់; ធានានូវគោលការណ៍ច្បាប់ខ្ពស់បំផុត; ឧបករណ៍ច្បាប់ត្រូវច្បាមជាប់ទៅនឹងការពិត ដោយមានស្មារតីប្រយុទ្ធខ្ពស់ លទ្ធភាពនិងប្រសិទ្ធភាពខ្ពស់៕