• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រែក្លាយរបៀបរបបទៅជាគុណសម្បត្តិប្រកួតប្រជែងដើម្បីអភិវឌ្ឍន៍វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា

រដ្ឋាភិបាលបានកំណត់ ត្រូវប្រញាប់ប្រញាល់ដើម្បីសុក្រិតរបៀបរបប; លុបបំបាត់រាល់សតិអារម្មណ៍ ទស្សនៈនិងឧបស័គ្គរារាំងការអភិវឌ្ឍ; ប្រែក្លាយរបៀបរបបទៅជាគុណសម្បត្តិប្រកួតប្រជែងក្នុងការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា នុវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថល។
លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជីញ អញ្ជើញថ្លែងមតិក្នុងសន្និសីទ (រូបថត៖ VNA)

នេះជាការបញ្ជាក់របស់នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ ក្នុងសន្និសីទទូទាំងជាតិស្តីពីរបកកំហើញក្នុងការអនុវត្តវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថលជាតិដែលបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី ១៣ មករា នៅវិមានរដ្ឋសភា (នៃទីក្រុងហាណូយ)។

លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា សេចក្តីសម្រេចចិត្តលេខ ៥៧ របស់ការិយាល័យនយោបាយ ស្តីពី របកកំហើញក្នុងការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថលជាតិ ដែលជាឯកសារនៃសារមានអត្ថន័យជាយុទ្ធសាស្ត្រ គូសសញ្ញាជំហានផ្លាស់ប្តូរថ្មី របស់ប្រទេសជាតិក្នុងវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នវានុវត្តន៍ និងផ្លាស់ប្តូរឌីជីថល។  លោកនាយករដ្ឋមន្ត្រីអញ្ជើញមានប្រសាសន៍ថា៖ “កិច្ចការសំខាន់ៗដូចជា៖ សុក្រិតរបៀបរបប ការអភិវឌ្ឍធនធានមនុស្សដែលមានគុណភាពខ្ពស់ ការកសាងហេដ្ឋារចនាសម្ព័ន្ធឌីជីថលទំនើប ជំរុញការស្រាវជ្រាវវិទ្យាសាស្ត្រ ការប្រើប្រាស់បច្ចេកវិទ្យាជឿនលឿន ជំរុញនវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថលត្រូវបានដាក់បញ្ចូលក្នុងកម្មវិធីសកម្មភាពដែលមានផែនទីបង្ហាញផ្លូវជាក់ស្តែង និងការទទួលខុសត្រូវច្បាស់លាស់។  រដ្ឋាភិបាល ទីភ្នាក់ងារ និងមូលដ្ឋាននៅក្នុងប្រព័ន្ធនយោបាយត្រូវតែផ្តោតលើការកសាងរបៀបរបប ហើយរបៀបរបបត្រូវរលូន ផ្តោតលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ហើយហេដ្ឋារចនាសម្ព័ន្ធត្រូវតែរលូនដែរ; មនុស្ស និងធនធានមនុស្សត្រូវតែឆ្លាតវៃ”។

ទាក់ទិននឹងបញ្ហារបៀបរបប ប្រធានរដ្ឋសភា លោក ត្រិន ថាញ់ មិន ក្នុងសុន្ទរកថាក្នុងសន្និសីទបានចង្អុលបង្ហាញថា សេចក្តីសម្រេចចិត្តលេខ ៥៧ កំណត់នូវភារកិច្ច និងដំណោះស្រាយជាច្រើន ក្នុងនោះមានភារកិច្ចចំនួន ១៦ ដែលដាក់ចេញតម្រូវការ ត្រូវការស្រាវជ្រាវ, កសាងយន្តការ និងគោលនយោបាយថ្មីៗ ដូចជា៖ អភិវឌ្ឍន៍ឧស្សាហកម្មបញ្ញាសិប្បនិមិត្ត, អ៊ីនធឺណិតនៃវត្ថុ; ការវិនិយោគ ការសាង សង់មជ្ឈមណ្ឌលទិន្នន័យ កុំព្យូទ័រពពក។ល។

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

លោក តូ ឡឹម អគ្គលេខាបក្ស ប្រធានរដ្ឋ ទទួលជួបឯកអគ្គរដ្ឋទូតបរទេសដែលចូលជូនសារតាំង

លោក តូ ឡឹម អគ្គលេខាបក្ស ប្រធានរដ្ឋ ទទួលជួបឯកអគ្គរដ្ឋទូតបរទេសដែលចូលជូនសារតាំង

នារសៀលថ្ងៃទី៦ ខែវិច្ឆិកា នៅទីក្រុងហាណូយ លោក តូ ឡឹម អគ្គលេខាបក្ស ប្រធានរដ្ឋ បានទទួលជួបឯកអគ្គរដ្ឋទូតនៃប្រទេសលុចសំបួ បេណាំង ម៉ូរីតានី ហ្គីណេ លីទុយអានី បុតស្វាណា ម៉ាល់ឌីវ កៀរហ្ស៊ីស៊ីស្ថាន ហ្ស៊កដានី និងអេស្តូនី ដែលបានចូលជូនសារតាំង ដើម្បីបំពេញបេសកកម្មការទូតនៅប្រទេសវៀតណាម។

Top