ព័ត៌មាន
ប្រាក់ជាង ២១ លានដុល្លាជាជំនួយឧបត្ថម្ភដល់ប្រជាជនគុយបាតាមរយៈកម្មវិធី “ចំណង់មិត្តភាពរយពេល ៦៥ ឆ្នាំ វៀតណាម - គុយបា“
លទ្ធផលនេះបង្ហាញយ៉ាងស៊ីជម្រៅនូវស្មារតីសាមគ្គីភាព មិត្តភាព និងមនោសញ្ចេតនាស្មោះត្រង់របស់ប្រជាជនវៀតណាមចំពោះប្រជាជនគុយបា។
កម្មវិធីជួយឧបត្ថម្ភប្រជាជនគុយបាក្រោមប្រធានបទ “ចំណងមិត្តភាពរយៈពេល ៦៥ ឆ្នាំ វៀតណាម - គុយបា”បានប្រព្រឹត្តទៅរយៈពេល ៦៥ ថ្ងៃ ចាប់ពីថ្ងៃទី១៣ ខែសីហា ដល់ថ្ងៃទី១៦ ខែតុលា ដោយមានគោលដៅកៀងគរថវិកាយ៉ាងតិច ៦៥ ពាន់លានដុង (ប្រហែលជាង ២,៤លានដុល្លារអាមេរិក) ដើម្បីជួយប្រជាជនគុយបាឆ្លងផុតការលំបាកមួយចំនួន។ ភ្លាមៗ បន្ទាប់ពីកម្មវិធីចលនាថ្នាក់ជាតិនៅថ្ងៃទី ១៣ ខែសីហា កម្មវិធីនេះទទួលបានការគាំទ្រយ៉ាងទូលំទូលាយពីគ្រប់មជ្ឈដ្ឋាន។ តាមរយៈបណ្តាញផ្សព្វផ្សាយតាមប្រព័ន្ធអ៊ីនធឺណែត កម្មវិធីនេះបានសម្រេចគោលដៅ ប្រមូលបានប្រាក់យ៉ាងតិច ៦៥ ពាន់លានដុងក្នុងរយៈពេលត្រឹមតែ ៣០ ម៉ោងប៉ុណ្ណោះ។ អនុប្រធាន និងជាអគ្គលេខាធិការសមាគមកាកបាទក្រហមវៀតណាម លោក Nguyen Hai Anh បានឲ្យដឹងថា នេះជាលើកទីមួយហើយដែលកម្មវិធីចលនាថ្នាក់អន្តរជាតិរបស់សមាគមកាកបាទក្រហមវៀតណាមទទួលបានការគាំទ្រនិងជំនួយឧបត្ថម្ភរាប់រយពាន់លានដុងក្នុងរយៈពេលដ៏ខ្លី។
ឆ្នាំ ២០២៥ គឺជាខួបលើកទី ៦៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងគុយបា (១៩៦០ - ២០២៥)។ កម្មវិធី ““ចំណងមិត្តភាពរយៈពេល ៦៥ ឆ្នាំ វៀតណាម - គុយបា” គឺជាឱកាសដើម្បីប្រជាជនវៀតណាមបង្ហាញពីការគោរព និងស្មោះត្រង់ចំពោះប្រជាជនគុយបា; ទន្ទឹមនឹងនោះ គឺជាឱកាសមួយដើម្បីពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាពជាប្រពៃណី រួមចំណែកពង្រឹងសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយចីរភាព៕