នាព្រឹកថ្ងៃទី ១៧ តុលា នៅទីស្នាក់ការរដ្ឋាភិបាល គណៈកម្មាធិការជាតិអំពីមនុស្សចាស់វៀតណាមបានបើកកិច្ចប្រជុំក្រោមអធិបតីភាពឧបនាយករដ្ឋមន្ត្រី លោក Le Thanh Long ប្រធានគណៈកម្មាធិការ ដើម្បីដាក់ចេញភារកិច្ចនិងដំណោះស្រាយសំខាន់ៗសម្រាប់ការអនុវត្តការងារសម្រាប់មនុស្សចាស់នាពេលខាងមុខ។
អនុប្រធានខុទ្ទកាល័យរដ្ឋសភា លោក Nguyen Van Hien ឆ្លើយសំណួររបស់អ្នកសារព័ត៌មាន (រូបថត៖ Minh Quyen/VOV)
ក្នុងកិច្ចប្រជុំនេះ តំណាងក្រសួងសុខាភិបាលបានមានប្រសាសន៍ថា នាពេលកន្លងមកនេះ រដ្ឋាភិបាលនិងក្រសួង ស្ថាប័ននានា បានចេញផ្សាយនិងអនុវត្តគោលនយោបាយសំខាន់ៗជាច្រើន លើវិស័យសន្តិសុខសង្គម សុខភាព វប្បធម៌ កីឡា ចរាចរណ៍ ច្បាប់ដល់ជីវិតផ្លូវចិត្តរបស់មនុស្សចាស់។ ជាពិសេសចាប់ពីខែកក្កដា ឆ្នាំ ២០២៥ តទៅ ជនចាស់ជរាចាប់ពីអាយុ ៧៥ ឆ្នាំ នឹងទទួលបានប្រាក់សោធននិវត្តន៍សង្គម មុន៥ឆ្នាំ ធៀបនឹងមុននេះ។ គោលនយោបាយបានរួមចំណែកលើកកម្ពស់គុណភាពជីវភាពរស់នៅ និងលើកកម្ពស់តួនាទីរបស់មនុស្សចាស់។ អនុរដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកស្រី Nguyen Thi Lien Huong បានឲ្យដឹងថា៖ “ទាក់ទងនឹងការថែទាំសុខភាព មនុស្សចាស់ចំនួន ៨០% ទទួលបានការគ្រប់គ្រងសំណុំឯកសារសុខភាព, ចំនួន ៦៩% ទទួលបានការពិនិត្យជាប្រចាំ; ប្រទេសទាំងមូលមានមន្ទីរពេទ្យសម្រាប់មនុស្សចាស់ជាង ១០០ កន្លែងដោយមានគ្រែអ្នកជំងឺ និងបុគ្គលិកពេទ្យរាប់ម៉ឺននាក់ រួមជាមួយអ្នកស្ម័គ្រចិត្ត និងក្លឹបរាប់ម៉ឺននាក់ដែលជួយការថែទាំមនុស្សចាស់។ ទាក់ ទងនឹងជីវភាពខាងវិញ្ញាណ មនុស្សចាស់ត្រូវបានលើកលែងសំបុត្រចូលទស្សនា មើលភាពយន្ត ចូលរួមក្នុងចលនាវប្បធម៌ និងកីឡា ដែលមានក្លឹបវប្បធម៌ជិត ៨០.០០០កន្លែង ទាក់ទាញសមាជិកជាង ៣ លាននាក់ ក្លឹបជួយខ្លួនឯងអន្តរជំនាន់ជាង ៩.០០០ ដែលមានសមាជិកជាង ៣៣០.០០០នាក់។
ឧបនាយករដ្ឋមន្ត្រី លោក Nguyen Thanh Long បានស្នើឲ្យក្រសួង ស្ថាប័ននានាអនុវត្តប្រកបដោយប្រសិទ្ធភាពនូវយុទ្ធសាស្ត្រជាតិស្តីពីមនុស្សចាស់ ប្រមូលធនធានសង្គមចម្រុះ អភិវឌ្ឍគំរូ “សេដ្ឋកិច្ចប្រាក់” ពង្រីកសេវាថែទាំសហគមន៍ ការថែទាំពេលថ្ងៃ និងមណ្ឌលថែទាំរយៈពេលវែង ព្រមទាំងជំរុញការផ្លាស់ប្តូរឌីជីថល និងការសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុក្នុងការថែទាំមនុស្សចាស់៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម