• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមផ្តល់អាទិភាពកំពូលដល់ការពង្រឹងនិងពង្រីកដោយឥតឈប់ឈរនូវទំនាក់ទំនងដ៏គួរឲ្យទុកចិត្ត និងជិតស្និទ្ធជាមួយកម្ពុជានិងឡាវ

នារសៀលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ កិច្ចប្រជុំរដ្ឋមន្ត្រីក្រសួងការពារជាតិនៃប្រទេសទាំងបី វៀតណាម ឡាវ និងកម្ពុជាបានប្រព្រឹត្តទៅ នៅរដ្ឋធានីវៀងច័ន្ទ ប្រទេសឡាវ។ គណៈ ប្រតិភូជាន់ខ្ពស់ក្រសួងការពារជាតិវៀតណាមដឹកនាំដោយលោកនាយឧត្តមសេនីយ៍ រដ្ឋមន្ត្រី Phan Van Giang។
កិច្ចប្រជុំរដ្ឋមន្ត្រីក្រសួងការពារជាតិនៃប្រទេសទាំងបី វៀតណាម ឡាវ កម្ពុជា។

ថ្លែងមតិក្នុងជំនួបនេះ លោកនាយឧត្តមសេនីយ៍ រដ្ឋមន្ត្រី Phan Van Giang បានសង្កត់ធ្ងន់ថា វៀតណាមជានិច្ចកាលផ្តល់អាទិភាពកំពូលដល់ការពង្រឹង និងពង្រីក ដោយឥតឈប់ឈរនូវទំនាក់ទំនងគួរឲ្យទុកចិត្ត និងជិតស្និទ្ធជាមួយកម្ពុជា និងឡាវ; ជានិច្ចកាលគោរពចំពោះការជួយឧបត្ថម្ភ គាំទ្រ ដោយអស់ពីចិត្តពីថ្លើមរបស់ប្រទេស ទាំងពីរក្នុងបុព្វហេតុតស៊ូរំដោះជាតិ និងបង្រួបបង្រួមប្រទេសជាតិក្នុងអតីតកាល ក៏ដូច ជាក្នុងបុព្វហេតុកសាង និងការពារមាតុភូមិនាពេលបច្ចុប្បន្នផងដែរ។

នៅក្នុងកិច្ចប្រជុំ រដ្ឋមន្ត្រីការពារជាតិវៀតណាម ឡាវ និងកម្ពុជាបានឯកភាព លើខ្លឹមសារសហប្រតិបត្តិការជាក់ស្តែង ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើវិស័យ ការពារជាតិឱ្យកាន់តែស៊ីជម្រៅថែមទៀត រវាងប្រទេសទាំងបីនាពេលខាងមុខ រួមមាន៖ បន្តពង្រឹង និងរឹតបន្តឹងបន្ថែមទៀតនូវទំនាក់ទំនងសាមគ្គីភាព និងជិតស្និទ្ធរវាងប្រទេស ទាំងបី និងកងទ័ពទាំងបី ប្រកាន់ខ្ជាប់នូវជំហរ មិនអនុញ្ញាតិឱ្យកម្លាំងអមិត្តណាមួយ ប្រើប្រាស់ដែនដីនៃប្រទេសមួយ សំដៅបង្កផលប៉ះពាល់ដល់ផលប្រយោជន៍របស់ប្រទេស មួយផ្សេងទៀត; បន្តពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការគ្រប់គ្រង និងការពារព្រំដែន រួមចំណែកកសាងព្រំដែនសន្តិភាព សហប្រតិបត្តិការ និងអភិវឌ្ឍន៍ប្រកបដោយ ចីរភាព; បន្តធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពសម្របសម្រួលរវាងកងទ័ពទាំងបីក្នុង ការឆ្លើយតបទៅនឹងបញ្ហាប្រឈមសន្តិសុខមិនមែនប្រពៃណី; យកចិត្តទុកដាក់លើ ការឃោសនា និងអប់រំដល់កងទ័ព និងប្រជាជន ជាពិសេសយុវជនជំនាន់ក្រោយ អំពីសច្ចៈធម៌ប្រវត្តិសាស្ត្រ អត្ថន័យ និងសារៈសំខាន់នៃចំណងសាមគ្គីភាពនៃប្រទេស ទាំងបី ចំពោះជោគវាសនារបស់ប្រទេសនីមួយៗ; បន្តសម្របសម្រួលគោលជំហររួម នៅវេទិកា និងយន្តការពហុភាគីអន្តរជាតិ និងក្នុងតំបន់ ជាពិសេសយន្តការនានា ក្នុងអាស៊ាន ដូចជា ADMM និង ADMM+; រក្សាសាមគ្គីភាព និងតួនាទីមជ្ឈភាព របស់អាស៊ានក្នុងបញ្ហាអន្តរជាតិ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

សម័យប្រជុំចុងក្រោយនៃរដ្ឋសភានីតិកាលទី១៥ នឹងបើកនាព្រឹកថ្ងៃទី ២០ តុលា

សម័យប្រជុំចុងក្រោយនៃរដ្ឋសភានីតិកាលទី១៥ នឹងបើកនាព្រឹកថ្ងៃទី ២០ តុលា

នៅវេលាម៉ោង ៩៖០០ ព្រឹក ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ នៅសាលប្រជុំ Dien Hong វិមានរដ្ឋសភា (ទីក្រុងហាណូយ) បានប្រារព្ធសម័យប្រជុំលើកទី ១០ ដែលជាសម័យប្រជុំចុងក្រោយនៃរដ្ឋសភានីតិកាលទី ១៥។

Top