នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៥ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ និងគណៈប្រតិភូរដ្ឋសភាទីក្រុង Can Tho បានអញ្ជើញជួបសំណេះ សំណាលជាមួយអ្នកបោះឆ្នោត តំណាងថ្នាក់ ដឹកនាំ ឃុំ សង្កាត់នានាក្នុងទីក្រុង សំដៅត្រៀមរៀបចំសម័យប្រជុំលើកទី១០ នៃរដ្ឋសភានីតិកាលទី១៥។
នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ អញ្ជើញថ្លែងមតិដឹកនាំក្នុងពិធី (រូបថត៖ VOV)
អញ្ជើញសំណេះសំណាលជាមួយអ្នកបោះឆ្នោត
នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ បានឲ្យដឹងថា
កម្មវិធីនិងខ្លឹមសារនៃសម័យប្រជុំលើកទី ១០ មានបរិមាណការងារដ៏ច្រើនលើសលប់។
រដ្ឋាភិបាលគ្រោងដាក់ជូនរដ្ឋសភានូវឯកសារនិងរបាយការណ៍ចំនួន ១២០ច្បាប់ ក្នុងនោះមានបញ្ហាថ្មីៗជាច្រើន
ជាពិសេសចំពោះសេចក្តីព្រាងច្បាប់ និងដំណោះស្រាយមួយចំនួន ក្នុងគោលបំណង
លុបបំបាត់ការលំបាក និងឧបសគ្គជាបន្ទាន់ លើវិស័យដូចជា៖ ដីធ្លី ផែនការ ការអប់រំ
ការផ្លាស់ប្តូរឌីជីថល បច្ចេកវិទ្យាខ្ពស់ ការពារ ការថែទាំ
និងលើកកម្ពស់សុខភាពប្រជាជន...។
អញ្ជើញផ្តល់ជូនព័ត៌មានស្ដីពីការអនុវត្តអាជ្ញាធរមូលដ្ឋាន
២ កម្រិត លោកនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា គំរូអាជ្ញាធរមូលដ្ឋាន ២
កម្រិតទូទាំងប្រទេសបានបំពេញតាមគោលដៅដែលបានកំណត់ សម្រេចបានលទ្ធផលជាវិជ្ជមាន
ហើយបានប្តូរពីការត្រិះរិះបែប “រដ្ឋបាល” ទៅជាការត្រិះរិះ “បម្រើប្រជាពលរដ្ឋ”។
ទាក់ទិននឹងភារកិច្ចនាពេលខាងមុខ
លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យទីក្រុង Can Tho រួមជាមួយប្រទេសទាំងមូលខិតខំបំពេញគោលដៅ
និងភារកិច្ចដែលបានកំណត់សម្រាប់ឆ្នាំ ២០២៥ និងអាណត្តិទាំងមូល។ តាមនោះ ទីក្រុង Can
Tho ចាំបាច់ត្រូវពង្រីកសក្តានុពល ឱកាស និងគុណសម្បត្តិប្រកួតប្រជែង
ដើម្បីបង្កើតលំហអភិវឌ្ឍន៍ថ្មី ដែលសក្តិសមចំពោះមុខតំណែង និងតួនាទីរបស់ទីក្រុង Can
Tho ជាបង្គោលកំណើននៃដីសណ្ដទន្លេ Cuu Long; ប្តេជ្ញាសម្រេចឱ្យបាននូវកំណើនពីរខ្ទង់នៅឆ្នាំនេះ និងបំពេញទាំង ១០០%
នៃគោលដៅដែលបានកំណត់សម្រាប់អាណត្តិ ២០២១-២០២៥។ លោកនាយករដ្ឋមន្ត្រីក៏បានស្នើឱ្យទីក្រុងកំណត់បច្ចេក
វិទ្យាខ្ពស់
និងការផ្លាស់ប្តូរឌីជីថលជាកម្លាំងជំរុញដ៏សំខាន់ក្នុងការតភ្ជាប់ឧស្សាហកម្មក្នុងការបង្កើតខ្សែសង្វាក់តម្លៃថ្មី
នាំទីក្រុងឆ្ពោះទៅរកការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាព; ពន្លឿនការបញ្ចប់គម្រោង និងការងារសំខាន់ៗដូចជា៖ អាកាសយានដ្ឋាន កំពង់ផែ
ស្ពាន ផ្លូវល្បឿនលឿនពីជើងទៅត្បូងតភ្ជាប់ទីក្រុង Can Tho - Ca Mau ផ្លូវរថភ្លើងតភ្ជាប់ទីក្រុងហូជីមិញ - Can Tho ផ្លូវល្បឿនលឿន
Chau Doc - Can Tho - Soc Trang; ផ្លូវក្រវ៉ាត់ខាងលិច
ជាពិសេសការបង្ហើយមន្ទីរពេទ្យមហារីក Can Tho ក្នុងឆ្នាំ
២០២៦៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម