• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រាក់ចំណូលពីការអភិវឌ្ឍទេសចរណ៍នៅតាមច្រករបៀងភាគខាងត្បូងទន្លេមេគង្គសម្រេចបានជាង៩៦ពាន់លានដុល្លាអាមេរិក


 តំណាងនៃបណ្ដាប្រទេសចូលរួមកិច្ចប្រជុំ (រូបថត៖ sggp.vn)
 

នាថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០១៩ នៅទីក្រុង Can Tho ភាគខាងត្បូងវៀតណាម អគ្គ នាយកដ្ឋានទេសចរណ៍ វៀត​ណាម​ បានរៀបចំកិច្ចប្រជុំលើកទី៦ស្ដីពីកិច្ចសហ ប្រតិបតិ្តការនៅតាមច្រករបៀងទេសចរណ៍ ភាគខាងត្បូង ដោយ​មាន​ការចូលរួមរបស់ ស្ថាប័នគ្រប់គ្រងទេសចរណ៍និងសហគ្រាសទេសចរណ៍នៃប្រទេសចំនួន៤៖ កម្ពុជា ថៃ មីយ៉ាន់​ម៉ានិ​ងវៀតណាម។
 
នៅកិច្ចប្រជុំ​ លោក Ha Van Sieu អនុប្រធានអគ្គនាយកដ្ឋានទេសចរណ៍ វៀតណាមបានជម្រាប ថា ជារៀងរាល់​ឆ្នាំ ប្រទេសនានានៅភាគខាងត្បូងអនុ តំបន់ទន្លេមគង្គបើកទូលាយ តែងតែរៀបចំ​កិច្ចប្រ​ជុំ​ដើម្បី​ពិភាក្សា​អំពីផែនការធ្វើ សកម្មភាព ការតភ្ជាប់គ្នាអភិវឌ្ឍ ក៏ដូចជាបង្កើតឡើងទួរទេសចរណ៍រួមឆ្លងដែន ផងដែរ។​ អាស្រ័យដោយហេតុនោះ នឹងអំពាវនាវសហគ្រាស វិនិយោគិនបណ្ដាក់ ទុនកសាងនិង​ដាក់​អោយ​ដំណើរ​ការ​ផលិតផលនិងសេវាកម្មទេសចរណ៍ថ្មីៗ។ លោក Ha Van Sieu បានអោយដឹងថា៖
        “សកម្មភាព​បណ្ដាក់ទុនចូលមកវិស័យទេសចរណ៍នៅតាមរបៀងភាគខាងត្បូងប្រព្រឹត្តទៅយ៉ាងផុលផុសណាស់ ហើយ​សម្រេច​បាន​សមិទ្ធផលជាច្រើន។ ឧទាហរណ៍ថា គម្រោងអភិវឌ្ឍទេសចរណ៍តាមទន្លេ ដែលត្រូវបានវៀតណាម បំផុសឡើង​នៅក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបតិ្តការអាស៊ាននោះ គឺទទួលបានការ ជួយឧបត្ថម្ភ​ពីធនាគារ​ពិភព​លោក​។ នោះគឺផលិតផលនិងលទ្ធផលដ៏ជាក់លាក់”។
 
តាម​ទិន្នន័យរបស់ការិយាល័យសម្របសម្រួលទេសចរណ៍មេគង្គនៃប្រទេស ទាំង៤នៅរបៀងភាគខាងត្បូង បាន​សរអោយ​ឃើញថា នាឆ្នាំកន្លងទៅ ក្រុម ប្រទេសនេះទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន៦៣លាននាក់ កើន១០%បើ ​ធៀបនឹងឆ្នាំ២០១៧ ព្រមទាំងនាំមកនូវប្រាក់ចំណូលជាង៩៦ ពាន់លានដុល្លា អាមេរិក៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong ត្រូវបានប្រារព្ធឡើងនាវេលាម៉ោង ១៣:០០ រសៀលថ្ងៃទី ២៦ខែកក្កដា ក្នុងពេលដំណាលគ្នា នៅឯផ្ទះបុណ្យសពជាតិលេខ ៥ Tran Thanh Tong នៃទីក្រុងហាណូយ; សាល Thong Nhat ទីក្រុងហូជីមិញ និងផ្ទះវប្បធម៌ភូមិ Lai Da ឃុំ Dong Hoi ស្រុក Dong Anh (ហាណូយ) ជាស្រុកកំណើតរបស់លោកអគ្គលេខាបក្ស។

Top