• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រព័ន្ធផ្សព្វផ្សាយអេស្ប៉ាញ៖ លោកនាយករដ្ឋមន្ត្រី Pedro Sanchez វាយតម្លៃខ្ពស់ចំពោះឋានៈរបស់វៀតណាម

នាថ្ងៃទី ១០ មេសា នាយករដ្ឋមន្ត្រីអេស្ប៉ាញ លោក Pedro Sanchez បាន បញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម (ចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី ១០ ខែមេសា) តាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីប្រទេសម្ចាស់ផ្ទះ លោក ហ្វាម មិញជីញ។
លោកនាយករដ្ឋមន្ត្រី Pedro Sanchez វាយតម្លៃខ្ពស់ចំពោះឋានៈរបស់វៀតណាម។ រូបថត៖ VNA
ចុះផ្សាយអំពីដំណើរទស្សនកិច្ចនេះ ទីភ្នាក់ងារសារព័ត៌មាន Europa Press របស់អេស្ប៉ាញបានដកស្រង់សម្តីលោកនាយករដ្ឋមន្ត្រី Pedro Sánchez ដោយសង្កត់ធ្ងន់ថា វៀតណាមមានតួនាទីកាន់តែខ្លាំងឡើងលើឆាកអន្តរជាតិ។ ៥០ឆ្នាំក្រោយថ្ងៃរំដោះភាគ ខាងត្បូង និងឯកភាពប្រទេសជាតិ វៀតណាមសម្រេចបានកំណើនសេដ្ឋកិច្ចខ្លាំងក្លា ប្រកបដោយស្ថិរភាព  ជាមធ្យមប្រហែល ៦% ក្នុងមួយឆ្នាំ ក្នុងរយៈពេលពីរទសវត្សរ៍ កន្លងមកនេះ។ បើតាមមេដឹកនាំអេស្ប៉ាញ នេះជាតួរលេខដ៏គួរឲ្យចាប់អារម្មណ៍។
យោងតាម Europa Press ផងដែរថា លោកនាយករដ្ឋមន្ត្រី Pedro Sánchez បានអះអាងថា អេស្ប៉ាញកំពុងកសាងយុទ្ធសាស្ត្រការទូតថ្មី ដើម្បីពង្រឹងទំនាក់ទំនង ជាមួយប្រទេសដ៏ស្វាហាប់ និងសំខាន់ដូចជាវៀតណាម។ ដំណើរទស្សនកិច្ចលើកនេះ សម្រេចបានលទ្ធផលជាក់ស្តែងនៅពេលភាគីទាំងពីរបានចុះហត្ថលេខាលើឯកសារសំខាន់ៗជាច្រើន ដែលនាំទំនាក់ទំនងទ្វេភាគីឡើងកំពស់ថ្មីមួយ។ គួរឲ្យកត់សំគាល់បំផុត គឺសេចក្តីថ្លែងការណ៍រួមស្តីពីការលើកកំពស់ទំនាក់ទំនងទ្វេភាគីទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដែលជាចំណុចរបត់មួយនៃកិច្ចសហប្រតិបត្តិការរយៈពេល ៤៧ ឆ្នាំកន្លងមក៕

នាំកិច្ចសហប្រតិបត្តិការសភារវាងវៀតណាមនិងសហព័ន្ធរុស្ស៊ីកាន់តែស៊ីជម្រៅ

នាំកិច្ចសហប្រតិបត្តិការសភារវាងវៀតណាមនិងសហព័ន្ធរុស្ស៊ីកាន់តែស៊ីជម្រៅ

នារសៀលថ្ងៃទី១២ ខែវិច្ឆិកា នៅអាគាររដ្ឋសភា (ហាណូយ) បន្ទាប់ពីពិធីទទួលស្វាគមន៍ជាផ្លូវការ ប្រធានរដ្ឋសភាលោកត្រឹន ថាញ់ មិនបានអញ្ជើញជួបពិភាក្សាជាមួយប្រធានក្រុមប្រឹក្សាសហព័ន្ធនៃសភាសហព័ន្ធរុស្ស៊ី លោកស្រី Valentina Matviyenko ដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសវៀតណាម។

Top