• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រព័ន្ធផ្សព្វផ្សាយអាហ្សង់ទីនចុះផ្សាយអត្ថបទជាច្រើនអំពីជ័យជំនះថ្ងៃទី ៣០ ខែមេសា

គេហទំព័រអេឡិចត្រូនិក AcercandonosCultura ក៏បានភ្ជាប់នូវវីដេអូសង្ខេបអំពីដំណើរការបញ្ចប់សង្រ្គាមតស៊ូប្រឆាំងនឹងសហរដ្ឋអាមេរិករបស់ប្រជាជនវៀតណាម និងភាគខាងត្បូងត្រូវបានរំដោះទាំងស្រុង។
អត្ថបទនៅលើគេហទំព័រ Acercandonos Cultura ។ រូបថត៖ TTXVN

នាថ្ងៃទី  ៣០ ខែមេសា គេហទំព័រអេឡិចត្រូនិក AcercandonosCultura របស់អាហ្សង់ទីន បានចុះផ្សាយអត្ថបទដិតអំពីទិវាឯកភាពប្រទេសជាតិរបស់វៀតណាម (៣០មេសា ១៩៧៥) ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏សំខាន់ គូសសញ្ញាសម្គាល់ថា ភាគខាងត្បូងវៀតណាមត្រូវបានរំដោះទាំងស្រុង និងបញ្ចប់សង្រ្គាមតស៊ូប្រឆាំងនឹងអាមេរិករបស់ប្រជាជនវៀតណាម។ អត្ថបទដែលមានចំណងជើងថា "ការដួលរលំនៅទីក្រុងសាយហ្គននៅថ្ងៃទី ៣០ ខែមេសា ឆ្នាំ ១៩៧៥៖ ការបញ្ចប់សង្គ្រាមវៀតណាម និងឯកភាពប្រទេសជាតិ" ដោយបានសង្កត់ធ្ងន់ថា ជ័យជំនះថ្ងៃទី ៣០ ខែមេសា គឺជាជំហានបន្ទាប់នៃជ័យជំនះជាប្រវត្តិសាស្ត្រ Dien Bien  Phu ថ្ងៃទី ៧ ខែឧសភាឆ្នាំ ១៩៥៤ លើកកំពស់តួនាទីរបស់លោកប្រធានហូជីមិញ និងលោកនាយឧត្តមសេនីយ៍ Vo Nguyen Giap ក្នុងការប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់បរទេសរបស់ប្រជាជនវៀតណាម។

នៅក្នុងអត្ថបទនោះ គេហទំព័រអេឡិចត្រូនិក AcercandonosCultura ក៏បានភ្ជាប់នូវវីដេអូសង្ខេបអំពីដំណើរការបញ្ចប់សង្រ្គាមតស៊ូប្រឆាំងនឹងសហរដ្ឋអាមេរិករបស់ប្រជាជនវៀតណាម និងភាគខាងត្បូងត្រូវបានរំដោះទាំងស្រុង៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៨០ នៃមហាសន្និបាតវប្បធម៌ទូទាំងប្រទេសលើកទីមួយ

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៨០ នៃមហាសន្និបាតវប្បធម៌ទូទាំងប្រទេសលើកទីមួយ

នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា នៅទីក្រុងហាណូយ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម រដ្ឋសភា ប្រធានរដ្ឋ រដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម បានប្រារព្ធឡើងយ៉ាងឱឡារិកនូវពិធីរំលឹកខួបលើកទី ៨០ នៃមហាសន្និបាតវប្បធម៌ទូទាំងប្រទេសលើកទីមួយ (២៤ វិច្ឆិកា ១៩៤៦ - ២៤ វិច្ឆិកា ២០២៦) ។

Top