• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រព័ន្ធផ្សព្វផ្សាយតៃប៉ិ (ចិន) វាយតម្លៃលើឋានៈរបស់វៀតណាមក្នុងឆ្នាំ ២០២២ លើវិស័យផលិតកម្ម

គេហទំព័រ digitimes.com.tw របស់តៃប៉ិ (ចិន) ទើបបានចុះផ្សាយអត្ថបទវិភាគអំពីស្ថានភាពសេដ្ឋកិច្ចរបស់វៀតណាម ដោយក្នុងនោះ វាយតម្លៃថា ទោះបីជាត្រូវឆ្លងកាត់ឆ្នាំ ២០២១ ពោរពេញដោយការលំបាកក៏ដោយ ក៏សេដ្ឋកិច្ចវៀតណាមនៅតែបន្តរក្សានូវទស្សនវិស័យវិជ្ជមាន ដោយរក្សាឋានៈរបស់ខ្លួនជាមជ្ឈមណ្ឌលផលិតកម្មសកលនៅឆ្នាំ ២០២២។
ខ្សែសង្វាក់ផលិតកម្មម៉ែត្រអេឡិចត្រូនិច (រូបភាព៖ Ngoc Ha/TTXVN)

យោងតាមអត្ថបទនេះ វៀតណាមជាគោលដៅវិនិយោគដ៏ទាក់ទាញ ដោយសារតម្លៃផលិតកម្មទាប។ ទន្ទឹមនឹងនោះ កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ (RCEP) ក៏កំពុងជំរុញនិន្នាការនេះផងដែរ។ ជាការពិត ជាមួយនឹងកំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស និងឋានៈរបស់ប្រទេសជាតិក្នុងពាណិជ្ជកម្មសកល ខ្សែសង្វាក់ផ្គត់ផ្គង់របស់វៀតណាមកំពុងវិវឌ្ឍជាបន្តបន្ទាប់ ហើយក្លាយជាជម្រើសជាទីពេញចិត្តសម្រាប់ផលិតកម្មក្នុងតំបន់។

សេដ្ឋកិច្ចវៀតណាមមានទ្រទ្រង់ជាប់ចំណាត់ថ្នាក់ទី ៤០ លើពិភពលោក និងទី ៤ ក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។ ក្នុងវិស័យបច្ចេកវិទ្យាព័ត៌មាន (IT) វៀតណាមបានវ៉ាដាច់មហាអំណាចជាច្រើននិងជាប់ចំណាត់ថ្នាក់ក្នុងក្រុមប្រទេស ឈានមុខគេលើពិភពលោក លើការផលិតនិងនាំចេញទូរស័ព្ទ។ បើនិយាយពី អេឡិចត្រូនិក វៀតណាមជាប់ចំណាត់ថ្នាក់ទី ៩ លើពិភពលោកក្នុងការនាំចេញនិងបង្កើតផ្នែកទន់ និងជាប់ចំណាត់ថ្នាក់លេខ ៦ ក្នុងវិស័យហ្គេមកុំព្យូទ័រ។ ទិន្នន័យជាច្រើនបង្ហាញថា វិស័យ IT និងផ្សព្វផ្សាយ (ICT) របស់វៀតណាមនៅតែមានការអភិវឌ្ឍ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

"ដាក់ការងារបង្ការ និងទប់ទល់នឹងនឹងព្យុះ Kalmaegi (ព្យុះលេខ ១៣) ឲ្យស្ថិតក្នុងស្ថានភាព “បន្ទាន់ជាង”។ នេះជាសំណើរបស់ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha អនុប្រធានគណៈកម្មាធិការជាតិដឹកនាំការការពារស៊ីវិល នៅក្នុងកិច្ចប្រជុំអនឡាញ ស្តីពីការទប់ទល់នឹងនឹងព្យុះ Kalmaegi នាព្រឹកថ្ងៃទី ៥ ខែវិច្ឆិកា នៅទីស្នាក់ការរដ្ឋាភិបាល។

Top