• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រព័ន្ធផ្សព្វផ្សាយចិនចុះផ្សាយយ៉ាងលំអិតអំពីដំណើរទស្សនកិច្ចនៅវៀតណាមរបស់អគ្គលេខាបក្ស ប្រធានរដ្ឋចិនលោក ស៊ី ជីនពីង

នៅថ្ងៃទី ១៤ និង ១៥ ខែមេសា ព័ត៌មានអំពីដំណើរទស្សនកិច្ចនៅវៀតណាម របស់អគ្គលេខាបក្ស ប្រធានរដ្ឋចិនលោក ស៊ី ជីនពីង និងទំនាក់ទំនងវៀតណាម-ចិនត្រូវបានចុះផ្សាយយ៉ាងទូលំទូលាយដោយប្រព័ន្ធផ្សព្វផ្សាយចិន។

កាសែតប្រជាជន ដែលជាទីភ្នាក់ងារបញ្ចេញមតិរបស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយ និស្តចិន បានទុកទំព័រមុខ ទំព័រទី ២ ទាំងមូល ផ្នែកមួយនៃទំព័រទី ៣ និងទំព័រទី ៥ ទាំងមូល ដើម្បីចុះផ្សាយអំពីសកម្មភាពរបស់អគ្គលេខាបក្ស ប្រធានរដ្ឋចិនលោក ស៊ី ជីនពីង និងគណៈប្រតិភូជាន់ខ្ពស់ចិននៅវៀតណាម ព្រមទាំងសកម្មភាពផ្លាស់ប្តូរមិត្ត ភាពរវាងប្រទេសទាំងពីរ និងទំនាក់ទំនង វៀតណាម-ចិន។

ទីភ្នាក់ងារសារព័ត៌មាន ស៊ីនហួរ បានចុះផ្សាយអំពីកិច្ចពិភាក្សាការងាររវាងអគ្គ លេខាបក្សទាំងពីរ ដោយដកស្រង់សម្តីរបស់អគ្គលេខាបក្ស ប្រធានរដ្ឋ ស៊ី ជីនពីង ដែលបញ្ជាក់ថា៖ ចិនមានបំណងចង់ឲ្យភាគីទាំងពីរបន្តចំណងមិត្តភាពជាប្រពៃណី; ព្រមទាំងសង្កត់ធ្ងន់ថា៖ “ការកសាងសហគមន៍ចែករំលែកអនាគតចិន-វៀតណាម មានអត្ថន័យសំខាន់ជាសកល”។
មិនត្រឹមតែចុះផ្សាយអត្ថបទជាច្រើនអំពីដំណើរទស្សនកិច្ច និងទំនាក់ទំនងវៀត ណាម-ចិនប៉ុណ្ណោះទេ ទីភ្នាក់ងារសារព័ត៌មានជាតិរបស់ប្រទេសចិនដូចជា Chinanews វិទ្យុ និងទូរទស្សន៍មជ្ឈិមចិន និងកាសែត China Daily ក៏បានផ្សាយនៅលើផ្លាតហ្វម ឌីជីថលនូវបទយកការរណ៍ និងវីដេអូឃ្លីបជាច្រើនអំពីជីវភាព ម្ហូបអាហារនៅទីក្រុងហាណូយ និងរមណីយដ្ឋានទូទាំងប្រទេសវៀតណាម ដែលជួយប្រជាជនចិនឱ្យយល់ដឹងកាន់តែច្បាស់អំពីប្រទេសជិតខាងផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០

នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា នេះ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ក្រោមមូលបទ "រួមគ្នាបន្តកសាងសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង"។

Top