• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានាធិបតី Joe Biden ប្តេជ្ញាផ្ទេរអំណាចទៅលោក Trump ដោយសន្តិវិធី

នាថ្ងៃទី ៧ ខែវិច្ឆិកា ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានថ្លែងសុន្ទរកថា ជាលើកដំបូងទៅកាន់ប្រជា ជនអាមេរិកចាប់តាំងពីការបោះឆ្នោត សកលនៅថ្ងៃទី ៥ ខែវិច្ឆិកា ដើម្បីផ្តល់លទ្ធផលនៃការបោះឆ្នោត និងដំណើរផ្ទេរសិទ្ធិអំណាច។

លោកប្រធានាធិបតី Biden បានឲ្យដឹងថា៖ “ខ្ញុំបានប្តេជ្ញាថា នឹងដឹកនាំរដ្ឋបាលទាំងមូលរបស់ខ្លួនដើម្បីសម្របសម្រួលជាមួយក្រុមការងាររបស់លោក Trump ដើម្បីធានាឱ្យមានការផ្លាស់ប្តូរដោយសន្តិភាព និងរបៀបរៀបរយ។ នេះជាអ្វីដែលប្រជាជនអាមេរិកសមនឹងទទួលបាន។ ការបោះឆ្នោតគឺជាការប្រកួតប្រជែងដែលមានចក្ខុវិស័យខុសៗគ្នា ហើយប្រទេសមានសិទ្ធិជ្រើសរើសអ្នកនេះ អ្នកនោះ។  យើងទទួលយកជម្រើសរបស់ប្រទេស។ ក្នុងនាមជាប្រធានាធិបតី ខ្ញុំនឹងបំពេញកាតព្វកិច្ច និងសម្បថរបស់ខ្ញុំ ហើយខ្ញុំនឹងគោរពរដ្ឋធម្មនុញ្ញ។ នៅថ្ងៃទី ២០ ខែមករា យើងនឹងមានការផ្លាស់ប្តូរអំណាចដោយសន្តិវិធីនៅអាមេរិក”។

ការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ ២០២៤ បានបញ្ចប់ដោយជោគជ័យដ៏ងាយស្រួលសម្រាប់លោក Donald Trump ។ អនុប្រធានាធិបតី Kamala Harris ដែលជាបេក្ខភាពគណបក្សប្រជាធិបតេយ្យបានទទួលយកការបរាជ័យ ហើយថែមទាំងបានសន្យាថា នឹងចូលរួមក្នុងការផ្លាស់ប្តូរដោយសន្តិវិធី។

នៅក្នុងព្រឹត្តិការណ៍មួយផ្សេងទៀត នៅថ្ងៃទី ៧ ខែវិច្ឆិកា ប្រធានាធិបតីអាមេរិកដែលជាប់ឆ្នោតថ្មី Donald Trump បានតែងតាំង លោកស្រី Susie Wiles ជាប្រធានបុគ្គលិកសេតវិមាន។ នេះជាបុគ្គលិកដំបូងគេក្នុងរដ្ឋបាលរបស់លោក Trump នាពេលខាងមុខ។ លោកស្រី Susie Wiles គឺជាអ្នកគ្រប់គ្រងយុទ្ធនាការរបស់លោក Donald Trump ហើយត្រូវបានគេចាត់ទុកថាជាបុគ្គលដែលបានជួយគាត់ឱ្យសម្រេចបាននូវជ័យជម្នះនយោបាយដ៏ធំបំផុតមួយនៅក្នុងប្រវត្តិសាស្ត្ររបស់ប្រទេស៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

លោកអគ្គលេខាបក្ស តូ ឡឹម ធ្វើទស្សនកិច្ចការងារនៅស្រុកកោះ Bach Long Vi

លោកអគ្គលេខាបក្ស តូ ឡឹម ធ្វើទស្សនកិច្ចការងារនៅស្រុកកោះ Bach Long Vi

នាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ក្នុងកម្មវិធីការងារនៅទីក្រុង Hai Phong អគ្គលេខាបក្ស កុម្មុយនិស្តវៀតណាមលោក តូ ឡឹម និងក្រុមការងារមជ្ឈិមបានទៅសួរសុខទុក្ខនិង អង្កេតជីវភាពរបស់កម្មាភិបាលនិងប្រជាជនដែលកំពុងរស់នៅ និងធ្វើការនៅស្រុកកោះ Bach Long Vi។

Top