• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានាធិបតីអ៊ីរ៉ង់ធ្វើទស្សនកិច្ចនៅអារ៉ាប៊ីសាអូឌីត ជាលើកដំបូង បន្ទាប់ពីប្រទេសទាំងពីរស្តារទំនាក់ទំនងឡើងវិញ

ទំនាក់ទំនងការទូតរវាងអារ៉ាប៊ីសាអូឌីត និងអ៊ីរ៉ង់ត្រូវបានស្តារឡើងវិញនៅខែមីនាឆ្នាំនេះ ដែលនាំឱ្យមានការផ្លាស់ប្តូរស្ថានបេសកកម្មការទូត និងការបើកស្ថានទូតឡើងវិញនៅក្នុងរដ្ឋធានីទាំងពីរ។
ប្រធានាធិបតីអ៊ីរ៉ង់លោក Ebrahim Raisi ។ រូបថត៖ AFP/TTXVN

ទីភ្នាក់ងារសារព័ត៌មានអារ៉ាប៊ីសាអូឌីត (SPA) នាថ្ងៃទី១១ វិច្ឆិកា បានរាយការណ៍ថា ព្រះអង្គម្ចាស់ Mohammed bin Salman និងប្រធានាធិបតីអ៊ីរ៉ង់ លោក Ebrahim Raisi បានជួបប្រជុំលើកដំបូងចាប់តាំងពីពេលប្រទេសទាំងពីរបានយល់ព្រមលើការកែសម្រួលទំនាក់ទំនងក្នុងខែមីនាឆ្នាំនេះ។ ព្រឹត្តិការណ៍នេះបានគូសបញ្ជាក់ជាដំណើរទស្សនកិច្ចលើកដំបូងរបស់ប្រធានាធិបតីអ៊ីរ៉ង់ទៅកាន់អារ៉ាប៊ីសាអូឌីតក្នុងរយៈពេលជាងមួយទសវត្សរ៍។ អភិបាលរងនៃតំបន់ Riyadh ព្រះរាជបុត្រ Mohammed Bin Abdulrahman ឯកអគ្គរដ្ឋទូតអារ៉ាប៊ីសាអូឌីតប្រចាំនៅអ៊ីរ៉ង់លោក Abdullah Al-Anzi ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំនៅអារ៉ាប៊ីសាអូឌីត លោកបណ្ឌិត Alireza Enayati និងមន្ត្រីជាច្រើនរូបទៀតបានស្វាគមន៍លោក Raisi នៅអាកាសយានដ្ឋានអន្តរជាតិ King Khalid ។ ទំនាក់ទំនងការទូតរវាងអារ៉ាប៊ីសាអូឌីត និងអ៊ីរ៉ង់ត្រូវបានស្តារឡើងវិញនៅខែមីនាឆ្នាំនេះ ដែលនាំឱ្យមានការផ្លាស់ប្តូរស្ថានបេសកកម្មការទូត និងការបើកស្ថានទូតឡើងវិញនៅក្នុងរដ្ឋធានីទាំងពីរ។

ប្រធានាធិបតី Ebrahim Raisi និងគណៈប្រតិភូអ៊ីរ៉ង់បានមកដល់ទីក្រុង Riyadh កាលពីថ្ងៃទី ១១ ខែវិច្ឆិកា ដើម្បីចូលរួមកិច្ចប្រជុំកំពូលវិសាមញ្ញនៃបណ្តាប្រទេសឥស្លាម-អារ៉ាប់ ពិភាក្សាអំពីដំណោះស្រាយដើម្បីដោះស្រាយវិបត្តិមនុស្សធម៌នៅតំបន់ហ្គាហ្សានិងជួយបញ្ចប់វិបត្តិរបស់អ៊ីស្រាអែលនៅឆ្នេរសមុទ្រប៉ាឡេស្ទីន៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៨០ នៃមហាសន្និបាតវប្បធម៌ទូទាំងប្រទេសលើកទីមួយ

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៨០ នៃមហាសន្និបាតវប្បធម៌ទូទាំងប្រទេសលើកទីមួយ

នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា នៅទីក្រុងហាណូយ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម រដ្ឋសភា ប្រធានរដ្ឋ រដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម បានប្រារព្ធឡើងយ៉ាងឱឡារិកនូវពិធីរំលឹកខួបលើកទី ៨០ នៃមហាសន្និបាតវប្បធម៌ទូទាំងប្រទេសលើកទីមួយ (២៤ វិច្ឆិកា ១៩៤៦ - ២៤ វិច្ឆិកា ២០២៦) ។

Top